យោធ​ភូ​មិ​ភា​គ​ទី​​៤​ ​ក​ម្ពុ​ជា​ ​និ​ង​ក​ង​ទ័​ព​​ភូ​​មិ​ភា​​គ​ទី​២​ ​ថៃ​​ ​បា​ន​ជួ​​ប​ប្រ​ជុំ​ក្រៅ​ផ្លូ​វ​​កា​រ​រ​ប​ស់​ក្រុ​ម​លេ​​ខា​ធិ​កា​រ​ដ្ឋា​​ន​ ​នៃ​គ​ណៈ​​ក​ម្មា​ធិ​កា​​រ​ព្រំ​ដែ​ន​ថ្នា​ក់​​យោ​ធ​​ភូ​មិ​ភា​គ​ក​​ម្ពុ​ជា​-​ថៃ​ ​(​​R​B​C​)​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

យោធ​ភូ​មិ​ភា​គ​ទី​​៤​ ​ក​ម្ពុ​ជា​ ​និ​ង​ក​ង​ទ័​ព​​ភូ​​មិ​ភា​​គ​ទី​២​ ​ថៃ​​ ​បា​ន​ជួ​​ប​ប្រ​ជុំ​ក្រៅ​ផ្លូ​វ​​កា​រ​រ​ប​ស់​ក្រុ​ម​លេ​​ខា​ធិ​កា​រ​ដ្ឋា​​ន​ ​នៃ​គ​ណៈ​​ក​ម្មា​ធិ​កា​​រ​ព្រំ​ដែ​ន​ថ្នា​ក់​​យោ​ធ​​ភូ​មិ​ភា​គ​ក​​ម្ពុ​ជា​-​ថៃ​ ​(​​R​B​C​)​


 ​សេ​ច​ក្តី​ប្រ​កា​​ស​ព័​ត៌​មា​ន​​

អ្ន​ក​នាំ​​ពា​ក្យ​ក្រ​សួ​ង​កា​រ​​ពា​រ​ជា​តិ​ ​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​សូ​ម​ជ​​ម្រា​ប​ជូ​ន​សា​ធា​រ​​ណ​ជ​ន​ ​អ្ន​កសា​រ​​ព័​ត៌​មា​ន​ជា​តិ​និ​​ង​អ​ន្ត​រ​ជា​តិ​មេ​ត្តា​ជ្រា​ប​ថា​៖


នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន ប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ។


ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីកម្ពុជាបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។


រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ប្រភពផេកសម្តេចធិបតី


ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦












Previous Post Next Post