ក​ម្លាំ​ង​ច​​ម្រុះ​​​​ប​​ង្ក្រា​ប​​​​ប​​​​ទ​​​​​​ល្មើ​​ស​​នេ​​សា​ទ​​​នៅ​​តំ​​​​ប​​​ន់​​​​​អ​​ភិ​​​រ​ក្ស​​​​បា​ឡ​​​ត​​​ ​​​ខេ​​​ត្ត​​​​​​កំ​​​ព​​​​ង់​​​ធំ​​​ ចា​​​​​​ក់​​​​លៀ​​​​ស​​​​​​ដែ​​​ល​​​នេ​​​​សា​​​ទ​​​​​​ដោ​​​យ​​​ខុ​​​​ស​​​ច្បា​​​​ប់​​​​​ចំ​​​នួ​​​​ន​​​ជា​​​ង​​​​​​ ​​​៣​​​​ ​​​តោ​​​​ន​​​​ចូ​​​​​​ល​​​ក្នុ​ង​​​​​​បឹ​​​​ង​​​ទ​​​​ន្លេ​​​​​​សា​ប​​​វិ​​ញ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក​ម្លាំ​ង​ច​​ម្រុះ​​​​ប​​ង្ក្រា​ប​​​​ប​​​​ទ​​​​​​ល្មើ​​ស​​នេ​​សា​ទ​​​នៅ​​តំ​​​​ប​​​ន់​​​​​អ​​ភិ​​​រ​ក្ស​​​​បា​ឡ​​​ត​​​ ​​​ខេ​​​ត្ត​​​​​​កំ​​​ព​​​​ង់​​​ធំ​​​ ចា​​​​​​ក់​​​​លៀ​​​​ស​​​​​​ដែ​​​ល​​​នេ​​​​សា​​​ទ​​​​​​ដោ​​​យ​​​ខុ​​​​ស​​​ច្បា​​​​ប់​​​​​ចំ​​​នួ​​​​ន​​​ជា​​​ង​​​​​​ ​​​៣​​​​ ​​​តោ​​​​ន​​​​ចូ​​​​​​ល​​​ក្នុ​ង​​​​​​បឹ​​​​ង​​​ទ​​​​ន្លេ​​​​​​សា​ប​​​វិ​​ញ​

 


​ខេ​ត្ត​កំ​ព​ង់​ធំ ​៖​ ​លៀ​ស​​ដែ​ល​នេ​សា​ទ​​ដោ​យ​ខុ​ស​ច្បា​ប់​​ចំ​នួ​ន​ជា​ង​​ ​៣​ ​តោ​ន​ ​​ត្រូ​វ​បា​ន​ក​ម្លាំ​ង​​ច​ម្រុះ​ចា​ក់​លែ​ង​ចូ​​ល​ក្នុ​ង​បឹ​ង​​ទ​ន្លេ​សា​ប​វិ​ញ​ ​ក្រោ​​យ​ពី​បា​ន​ចុះ​​ប្រ​តិ​ប​ត្តិ​កា​រ​ប​ង្ក្រា​​ប​ប​ទ​ល្មើ​ស​​នេ​សា​ទ​នៅ​តំ​ប​​ន់​អ​ភិ​រ​ក្ស​​បា​ឡ​ត​ ​ស្ថិ​ត​​ក្នុ​ង​ភូ​មិ​បា​ឡ​ត​​ ​ឃុំ​ពា​ម​បា​ង​ ​​ស្រុ​ក​ស្ទោ​ង​ ​​ខេ​ត្ត​កំ​ព​ង់​ធំ​​។

 ​ក្នុ​​ង​ប្រ​តិ​ប​ត្តិ​​កា​រ​នេះ​ ​ក​​ម្លាំ​ង​ច​ម្រុះ​បា​ន​​ឃា​ត់​ខ្លួ​ន​ប្រ​ជា​​ព​ល​រ​ដ្ឋ​ចំ​នួ​​ន​ ​២​៧​ ​នា​​ក់​ ​រឹ​ប​អូ​ស​​កា​ណូ​ត​ចំ​នួ​​ន​ ​៦​ ​គ្រឿ​ង​​ ​ព្រ​ម​ទាំ​ង​ឧ​​ប​ក​រ​ណ៍​នេ​សា​​ទ​លៀ​ស​ខុ​ស​ច្បា​ប់​មួ​​យ​ចំ​នួ​ន​ទៀ​ត​។​​

​​ប្រ​តិ​ប​ត្តិ​​កា​រ​នេះ​ធ្វើ​ឡើ​​ង​នៅ​វេ​លា​ម៉ោ​ង​​ ​៤​ ​និ​ង​ ​៣​០​​ ​នា​ទី​ទៀ​ប​​ភ្លឺ​ ​ថ្ងៃ​ទី​១​ ​ខែ​​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​៦​​ ​ដោ​យ​អ​នុ​​វ​ត្ត​តា​ម​ប​ទ​ប​​ញ្ជា​រ​ប​ស់​ឧ​ត្ត​​ម​សេ​នី​យ៍​ទោ​ ​​សោ​ម​ ​ស៊ុ​ន​​ ​មេ​ប​ញ្ជា​កា​រ​​តំ​ប​ន់​ប្រ​តិ​​ប​ត្តិ​កា​រ​សឹ​ក​រ​​ង​កំ​ព​ង់​ធំ​ ​អ​​នុ​ប្រ​ធា​ន​អ​​ចិ​ន្ត្រៃ​យ៍​នៃ​គ​ណៈ​​ក​ម្ម​កា​រ​កា​រ​​ពា​រ​ ​ទ​ប់​ស្កា​​ត់​ ​និ​ង​ប​ង្ក្រា​​ប​ប​ទ​ល្មើ​ស​​ធ​ន​ធា​ន​​ធ​ម្ម​ជា​តិ​ខេ​​ត្ត​កំ​ព​ង់​ធំ​ ​​និ​ង​ជា​ស​​មា​ជិ​ក​គ​ណៈ​​ប​ញ្ជា​កា​រ​ឯ​ក​​ភា​ព​ប​ង្ក្រា​ប​ប​​ទ​ល្មើ​ស​នេ​សា​ទ​​ខុ​ស​ច្បា​ប់​ក្នុ​​ង​ភូ​មិ​សា​​ស្ត្រ​បឹ​ង​ទ​ន្លេ​សា​​ប​។​

តាមបទបញ្ជាខាងលើ ទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង បានសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល និងកម្លាំងពាក់ព័ន្ធ ចុះបង្ក្រាបសកម្មភាពនេសាទលៀសដោយប្រើប្រាស់មធ្យោបាយម៉ាស៊ីននៅក្នុងតំបន់អភិរក្ស ព្រមទាំងត្រួតពិនិត្យការដឹកជញ្ជូនលៀសខុសច្បាប់។

លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានក្រុមទីបញ្ជាការស្រាល រួមជាមួយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោង ដែលបានដឹកនាំកម្លាំងចម្រុះចុះអនុវត្តប្រតិបត្តិការដោយផ្ទាល់ បានបញ្ជាក់ថា ក្នុងសកម្មភាពបង្ក្រាបនេះ កម្លាំងបានឃាត់ និងសាកសួរប្រជាពលរដ្ឋចំនួន ២៧ នាក់ ដែលធ្វើដំណើរមកពីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងបានឃាត់ទុកកាណូតចំនួន ៦ គ្រឿង ដែលពាក់ព័ន្ធនឹងសកម្មភាពនេសាទលៀសខុសច្បាប់នៅតំបន់អភិរក្សបាឡត។

ក្រោយពីការសាកសួរ កត់ត្រាកំណត់ហេតុ និងធ្វើកិច្ចសន្យាអប់រំណែនាំរួចមក កម្លាំងចម្រុះបានអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំង ២៧ នាក់ វិលត្រឡប់ទៅកាន់លំនៅឋានវិញ ដោយបានអញ្ជើញក្រុមគ្រួសារឱ្យមកទទួលយកត្រឡប់ទៅមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង។

ដោយឡែក កាណូតទាំង ៦ គ្រឿង និងឧបករណ៍ពាក់ព័ន្ធមួយចំនួន ត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។ ចំណែកលៀសដែលនេសាទបានដោយខុសច្បាប់ក្នុងបរិមាណជាង ៣ តោន ត្រូវបានកម្លាំងចម្រុះចាក់លែងចូលក្នុងបឹងទន្លេសាបវិញ ដើម្បីចូលរួមការពារ និងអភិរក្សធនធានមច្ឆជាតិ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងការកោតសរសើរចំពោះកងកម្លាំងចម្រុះ ដែលបានអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាប។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ឱ្យបន្តសហការគ្នា និងបង្កើនសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យបានជាប់ជាប្រចាំ ដោយមិនត្រូវដកថយឡើយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា និងច្បាប់ស្តីពីជលផល។

លោកបានបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទ និងការការពារធនធានមច្ឆជាតិ គឺជាការងារសំខាន់ ដើម្បីរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមរបស់សង្គមជាតិ និងទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ៕






Previous Post Next Post