ក្រុមអ្ន​​កស​​ង្កេ​ត​កា​រ​​ណ៍​អា​ស៊ា​ន​ប្រ​ចាំ​​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​​(​​A​S​E​A​N​​ ​O​b​s​e​r​v​e​r​ ​T​e​a​m​ ​-​ C​​a​m​b​o​d​i​a​: ​A​O​​T​-​K​H​)​ ​ចុះ​ស​ង្កេ​ត​​កា​រ​ណ៍​ ​ផ្ទៀ​ង​ផ្ទា​ត់​ ​និ​ង​រា​យ​កា​រ​ណ៍​អំពីស្ថា​ន​ភា​​ព​តា​ម​ប​ណ្តោ​យ​ព្រំ​​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​ ​នៅ​ស្ពា​ន​​ស្ទឹ​ង​មេ​ទឹ​ក​ ​ស្ថិ​ត​ក្នុ​​ង​ឃុំ​ថ្ម​ដា​ ​ស្រុ​ក​វា​​ល​វែ​ង​ ​ខេ​ត្ត​ពោ​ធិ៍​សា​ត់​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុមអ្ន​​កស​​ង្កេ​ត​កា​រ​​ណ៍​អា​ស៊ា​ន​ប្រ​ចាំ​​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​​(​​A​S​E​A​N​​ ​O​b​s​e​r​v​e​r​ ​T​e​a​m​ ​-​ C​​a​m​b​o​d​i​a​: ​A​O​​T​-​K​H​)​ ​ចុះ​ស​ង្កេ​ត​​កា​រ​ណ៍​ ​ផ្ទៀ​ង​ផ្ទា​ត់​ ​និ​ង​រា​យ​កា​រ​ណ៍​អំពីស្ថា​ន​ភា​​ព​តា​ម​ប​ណ្តោ​យ​ព្រំ​​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​ ​នៅ​ស្ពា​ន​​ស្ទឹ​ង​មេ​ទឹ​ក​ ​ស្ថិ​ត​ក្នុ​​ង​ឃុំ​ថ្ម​ដា​ ​ស្រុ​ក​វា​​ល​វែ​ង​ ​ខេ​ត្ត​ពោ​ធិ៍​សា​ត់​​

 


សេ​ច​​ក្តី​ប្រ​កា​ស​ព័​ត៌​មា​ន​

​

​អ្ន​​ក​នាំ​ពា​ក្យ​ក្រ​សួ​ង​កា​រ​ពា​​រ​ជា​តិ​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​សូ​ម​ជ​ម្រា​ប​ជូ​ន​​សា​ធា​រ​ណ​ជ​ន​ ​អ្នក​សា​រ​ព័​ត៌​មាន​​ជា​តិ​ ​និ​ង​អ​ន្ត​រ​ជា​តិ​មេ​ត្តា​ជ្រា​ប​ថា ​៖


នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:១៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។


សូមគូសបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាត និងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះ គឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។


កម្ពុជានៅតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។


រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕


ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦
















Previous Post Next Post