ខេត្តព្រះសី​ហ​​នុ ​!​ ក​​ម្ពុ​ជា​ប​ន្ត​ប​ង្ហា​​ញ​ទឹ​ក​ចិ​ត្ត​ម​នុ​ស្ស​​ធ​ម៌​ ​«​ប្រ​ទេ​ស​​តូ​ច​ ​តែបេះ​ដូង​ធំ»៖ ភ្ញៀ​​វទេ​ស​ច​រ​អ​ន្ត​រ​​ជា​តិ​ ​១​៥​ស​ញ្ជា​តិ​ ​នៃ​នា​វា​ ​O​​d​y​s​s​e​y​​ ​ថ្លែ​ង​អំ​ណ​រ​គុ​ណ​​រា​ជ​​រដ្ឋា​ភិ​បា​ល​​ក​ម្ពុ​ជា​ ​ចំ​ពោះ​កា​រ​ទ​​ទួ​​ល​ស្វាគ​ម​ន៍​យ៉ា​ង​​ក​ក់​ក្តៅ​ ​និ​ង​កា​រ​យ​ក​ចិ​​ត្ត​ទុ​ក​ដា​ក់​ខ្ព​ស់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ខេត្តព្រះសី​ហ​​នុ ​!​ ក​​ម្ពុ​ជា​ប​ន្ត​ប​ង្ហា​​ញ​ទឹ​ក​ចិ​ត្ត​ម​នុ​ស្ស​​ធ​ម៌​ ​«​ប្រ​ទេ​ស​​តូ​ច​ ​តែបេះ​ដូង​ធំ»៖ ភ្ញៀ​​វទេ​ស​ច​រ​អ​ន្ត​រ​​ជា​តិ​ ​១​៥​ស​ញ្ជា​តិ​ ​នៃ​នា​វា​ ​O​​d​y​s​s​e​y​​ ​ថ្លែ​ង​អំ​ណ​រ​គុ​ណ​​រា​ជ​​រដ្ឋា​ភិ​បា​ល​​ក​ម្ពុ​ជា​ ​ចំ​ពោះ​កា​រ​ទ​​ទួ​​ល​ស្វាគ​ម​ន៍​យ៉ា​ង​​ក​ក់​ក្តៅ​ ​និ​ង​កា​រ​យ​ក​ចិ​​ត្ត​ទុ​ក​ដា​ក់​ខ្ព​ស់​

 ​


ភ្ញៀ​វ​ទេ​សច​រ​អ​​ន្ត​រ​ជា​តិ​ប្រ​មា​ណ​ ​២​០​​៣​​នា​ក់​​ ​ម​ក​ពី​​ ​១​៥​ស​ញ្ជា​តិ​ ​រួ​ម​ជា​មួ​យ​​នា​វិ​ក​ ​និ​ង​ក្រុ​ម​​កា​រ​ងា​រ​ប្រ​មា​ណ​ ​​១​៥​០​នា​ក់​ ​នៃ​នា​វា​​ទេ​ស​ច​រ​ណ៍​ ​V​i​l​l​a​ ​V​i​e​​ ​O​d​y​s​s​e​y​ ​បា​​ន​ស​ម្តែ​ង​នូ​វ​កា​រ​ដឹ​ង​គុ​​ណ​ ​និ​ង​ថ្លែ​ង​​អំ​ណ​រ​គុ​ណ​យ៉ា​ង​ជ្រា​ល​ជ្រៅ​ចំពោះរា​ជ​រ​​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​ដែ​ល​​បា​ន​ផ្ត​ល់​កា​រ​ទ​ទួ​​ល​ស្វា​គ​ម​ន៍​ប្រ​ក​ប​ដោ​​យ​ភា​ព​ក​ក់​ក្តៅ​ ​ប​​ដិ​ស​ណ្ឋា​រ​កិ​ច្ច​ដ៏​ល្អ​​ ​កា​រ​យក​ចិ​ត្ត​ទុ​ក​​ដា​ក់​ ​និ​ង​កា​រ​​ស​ម្រ​ប​ស​ម្រួ​ល​ចាំ​បា​​ច់​នា​នា​ ​ក្នុ​ង​អំ​ឡុ​ង​ពេ​​ល​ដែ​ល​នា​វា​ទេ​ស​ច​រ​​ណ៍​នេះ​កំ​ពុ​ង​ច​ត​នៅកំ​ព​ង់​​ផែ​ស្វ​យ័​ត​ក្រុ​ង​ព្រះ​សី​ហ​នុ​។​

​ 

ដោយទទួលបានអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម សាមុត សុធារិទ្ធ អភិបាលស្តីទីនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យករណីនាវា Villa Vie Odyssey ដែលជួបបញ្ហាប្រេងដើម្បីបន្តដំណើរ ព្រមទាំងបានចុះសាកសួរសុខទុក្ខផ្ទាល់ ស្តាប់ក្តីកង្វល់ និងសំណូមពររបស់ភ្ញៀវទេសចរអន្តរជាតិ នាវិក និងក្រុមការងាររបស់នាវា ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងឆ្លើយតបចំពោះតម្រូវការចាំបាច់នានា។ ទន្ទឹមនេះ  ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គ្រប់ផ្នែក និង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធ ជាពិសេសឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តល់កិច្ចសហការយ៉ាងសកម្មផងដែរ។

 

បន្ទាប់ពីការពិភាក្សា និងវាយតម្លៃស្ថានភាពជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួង ស្ថាប័នមានសមត្ថកិច្ច បានចាត់តាំងក្រុមការងារសម្របសម្រួល និងបានដាក់ចេញនូវវិធានការចាំបាច់ និងទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការទទួលបានព័ត៌មាន និងការផ្តល់សេវាកម្មចាំបាច់ផ្សេងៗ ដោយផ្តោតជាសំខាន់លើ សុវត្ថិភាព សុខុមាលភាព ផាសុកភាព និងភាពកក់ក្តៅរបស់ភ្ញៀវទេសចរអន្តរជាតិគ្រប់រូប។ សម្រាប់កម្ពុជា ភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែជាអ្នកមកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភក្តិដែលត្រូវទទួលបានការគោរព ការយកចិត្តទុកដាក់ និងភាពកក់ក្តៅ ជាពិសេសនៅពេលដែលពួកគេជួបប្រទះការលំបាក។

 

ក្នុងឱកាសនោះ ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជានាវិក និងក្រុមការងាររបស់នាវា បានសម្តែងនូវក្តីរំភើប ការដឹងគុណ និងទំនុកចិត្តចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ ពួកគាត់ក៏បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរអំពីសម្រស់ធម្មជាតិ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។ គួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ភ្ញៀវទេសចរអន្តរជាតិមួយចំនួនបានឆ្លៀតឱកាសបន្តដំណើរកម្សាន្តទៅកាន់តំបន់ឆ្នេរ កោះ និងគោលដៅទេសចរណ៍ជុំវិញខេត្តព្រះសីហនុ ខណៈដែលមួយចំនួនទៀតបានបន្តដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ។ ភ្ញៀវទេសចរមួយចំនួនក៏បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងវិលត្រឡប់មកទស្សនាកម្ពុជាជាថ្មីម្តងទៀតនាពេលអនាគត។

 

ការយកចិត្តទុកដាក់របស់កម្ពុជាចំពោះនាវា Odyssey នាពេលនេះ ក៏បានរំលេចឡើងវិញនូវកេរដំណែលមនុស្សធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលពិភពលោកបានចងចាំតាមរយៈព្រឹត្តិការណ៍ទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ នៅពេលនោះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងទឹកចិត្តមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីនាវានេះបានជួបប្រទះការលំបាកក្នុងការស្វែងរកកំពង់ផែចូលចត ដោយសារការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ-១៩។ កាយវិការប្រកបដោយមនុស្សធម៌នេះបានទទួលការកោតសរសើរពីមជ្ឈដ្ឋានអន្តរជាតិ និងបានធ្វើឱ្យសារដ៏មានអត្ថន័យ «កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ» (A Small Country with a Big Heart) ក្លាយជានិមិត្តរូបនៃសាមគ្គីភាព និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។

 

សកម្មភាពទាំងនេះបានចូលរួមពង្រឹងកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ស្របតាមស្មារតី «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»៕

 

ក្រុងព្រះសីហនុ​, ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។





















Previous Post Next Post