ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះដោះស្រាយសំណើពលរដ្ឋបានជាង ១០០ករណីក្នុងត្រីមាសទី៣
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះដោះស្រាយសំណើពលរដ្ឋបានជាង ១០០ករណីក្នុងត្រីមាសទី៣

 


ខេត្តក្រចេះ ៖ ក្រុ​ម​​កា​រ​ងា​រ​រា​​ជ​រ​ដ្ឋា​ភិ​បា​ល​ចុះ​​មូ​ល​ដ្ឋា​ន​ខេ​ត្ត​ក្រ​ចេះ​​ ​ក្រោ​ម​កា​រ​ដឹ​ក​​នាំ​រ​បស់​ឯ​ក​ឧ​ត្ត​ម​ ​​នេ​ត្រ​ ​ភ​ក្ត្រា​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​​សួ​ង​ព័​ត៌​មា​ន​ ​បា​ន​ប​ង្ហា​ញ​​ពី​ល​ទ្ធ​ផ​ល​កា​រ​​ងា​រ​ដ៏​ស​​ក​ម្ម​ក្នុ​ង​ត្រី​មា​ស​ទី​​៣​ ​ឆ្នាំ​២​០​២​៦​ ​ដោ​យ​បា​​ន​ដោះ​ស្រា​យ​ប​ញ្ហា​​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​​បា​ន​ចំ​នួ​ន​ ​១​​១​២​ក​​រ​ណី​ ​តា​ម​រ​យៈ​កា​​រ​រៀ​ប​ចំ​វេ​ទិ​កា​សា​ធា​រ​​ណៈ​ចំ​នួ​ន​ ​២​០​លើ​ក​។​


ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងដាក់ទិសដៅបន្តនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងចំណោមសំណើ និងសំណូមពរសរុប ១៦៨ករណីដែលទទួលបានពីប្រជាពលរដ្ឋ ក្រុមការងារបានដោះស្រាយភ្លាមៗនៅនឹងកន្លែងចំនួន ៦៥ករណី និងដោះស្រាយតាមរយៈរដ្ឋបាលថ្នាក់ឃុំ ស្រុក ខេត្តបាន ៤៨ករណី។ ចំពោះបញ្ហាដែលនៅសេសសល់ ក្រុមការងារកំពុងបន្តដោះស្រាយ និងរៀបចំផែនការសម្រាប់គម្រោងថវិកាខាងមុខ ជាពិសេសចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវ ស្ពាន និងប្រឡាយទឹក។


ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានអនុវត្តការងារតាមបែបយុទ្ធសាស្ត្រខ្យងបណ្តាក់គ្នា ដើម្បីក្តាប់ និងដោះស្រាយបញ្ហាជូនពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាសាធារណៈថា ជាយន្តការដ៏ចាំបាច់ដើម្បីឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ និងក្តីកង្វល់ផ្ទាល់ ដែលជួយឱ្យអាជ្ញាធរឆ្លើយតបបានចំគោលដៅ។


ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំដល់មេភូមិ មេប៉ុស្តិ៍ មេឃុំ និងចៅសង្កាត់ ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការដោះស្រាយបញ្ហាជូនពលរដ្ឋ និងការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាកត្តាស្នូលក្នុងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន។


តំណាងរដ្ឋបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹងកិច្ចសហការជាមួយក្រុមការងាររាជរដ្ឋាភិបាល ដើម្បីជំរុញការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ ប្រភពព័ត៌មាន MoINFO APP







Previous Post Next Post