សម្ដេចធិ​​ប​​តី​​​ ​​នា​​យ​​ក​រ​ដ្ឋ​ម​ន្ត្រី​ ៖​ ​​រា​ជ​​រ​​ដ្ឋា​ភិ​បា​ល​ ​​និ​ង​អា​ជ្ញា​ធ​​រ​ ​នៅ​ជា​មួ​យ​ប្រ​ជា​ព​ល​​រ​ដ្ឋ​គ្រ​ប់​កា​ល​:​ទេ​ស​:​ ​​ដោ​យ​មិ​ន​​បោះ​ប​ង់​​ន​​​​​​​រ​​ណា​ម្នា​ក់​ចោ​​ល​ឡើ​យ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្ដេចធិ​​ប​​តី​​​ ​​នា​​យ​​ក​រ​ដ្ឋ​ម​ន្ត្រី​ ៖​ ​​រា​ជ​​រ​​ដ្ឋា​ភិ​បា​ល​ ​​និ​ង​អា​ជ្ញា​ធ​​រ​ ​នៅ​ជា​មួ​យ​ប្រ​ជា​ព​ល​​រ​ដ្ឋ​គ្រ​ប់​កា​ល​:​ទេ​ស​:​ ​​ដោ​យ​មិ​ន​​បោះ​ប​ង់​​ន​​​​​​​រ​​ណា​ម្នា​ក់​ចោ​​ល​ឡើ​យ​

 


ស​​ម្ដេ​ច​ម​ហា​ប​វ​​រ​ធិ​ប​តី​ ​ហ៊ុ​​ន​ ​ម៉ា​ណែ​ត​ ​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​បា​​ន​អ​ញ្ជើ​ញ​ជួ​ប​​សំ​ណេះ​សំ​ណា​ល​ ​និ​ង​ចែ​​ក​ពូ​ជ​ស្រូ​វ​ ​​ព្រ​ម​ទាំ​ង​ក​ញ្ច​ប់​ស្បៀ​ង​​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋដែ​​ល​រ​ង​គ្រោះ​ដោ​យ​ទឹ​ក​ជំ​ន​​ន់​ ​ចំ​នួ​ន​ ​១​០​.​៧​០​​០​ ​គ្រួ​សា​រ ​ក្នុ​ង​​ខេ​ត្ត​បា​ត់​ដំ​ប​ង​​ ​នា​ព្រឹ​​ក​ថ្ងៃ​សុ​ក្រ​ ​ទី​៣​​០​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​៦​។​ ​


មានប្រសាសន៍នាឱកាសនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, ជម្លៀសអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារ, ថវិកា និងសម្ភារៈចាំបាច់នានា ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។


សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ សម្ដេចធិបតី បានបន្តថា ក្នុងរយៈពេលជាង៤០ឆ្នាំ មកនេះ, រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋជានិច្ច មិនថាក្នុងកាល:ទេស:លំបាកបែបណាក៏ដោយ​ គឺនៅចាំជួយប្រជាពលរដ្ឋជានិច្ច ។ 


ក្នុងឱកាសនោះដែរ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានប្រសិទ្ធនាមឈ្មោះភូមិនៅមណ្ឌលភៀសសឹកនៅខេត្តឧត្តរមានជ័យ ថា “ភូមិស្រះកែវចងចាំ” និងមណ្ឌលភៀសសឹកនៅខេត្តព្រះវិហារ ថា “ភូមិតាកឹងបៃតងចងចាំ” ។ សម្ដេចធិបតី បានមានប្រសាសន៍ថា ការដាក់ឈ្មោះចងចាំ គឺដើម្បីចងចាំការលំបាកគ្រប់បែបយ៉ាងដែលប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។


សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាមេដឹកនាំ យើងត្រូវគិតគូរអំពីអាយុជីវិតកងទ័ព និងប្រជាពលរដ្ឋ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលជ្រើសរើសយកយន្តការច្បាប់ និងការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ​​ ដោយសន្តិវិធី ។ ក្នុងន័យនេះ, សូមប្រជាពលរដ្ឋមានការអត់ធ្មត់ និងរង់ចាំលទ្ធផលនៃការដោះស្រាយ ព្រោះយន្តការនេះត្រូវការពេលវេលាយូរបន្តិច។​


មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកដែលខ្វះដីពិតប្រាកដ សូមកុំជឿតាមការញុះញង់របស់ជនខិលខូចឱ្យទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ បើបងប្អូនខ្វះដីពិតប្រាកដ សូមទៅដាក់ពាក្យស្នើសុំតាមអាជ្ញាធរមូលដ្ឋាន ហើយរាជរដ្ឋាភិបាលចាំជួយជានិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាល បានផ្ដល់ដី និងផ្ទះជូនប្រជាពលរដ្ឋជាច្រើនមកហើយ តាមរយៈគម្រោងបែងចែកដី​ ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ និងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ជាដើម ។ 


ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេល។ បន្ថែមពីនេះ, ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ ក្នុងរដូវប្រាំង។ ដោយឡែក, ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវចុះពិនិត្យ ជួសជុល និងស្តារឡើងវិញនូវរាល់ខ្សែផ្លូវដែលបានខូចខាត និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវជនបទឱ្យមានភាពរឹងមាំជាប់បានយូរ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ៕ផេកសម្តេចធិបតី




Previous Post Next Post