សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ ៖ «ឆ្កែបានជិះរទេះ»
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ ៖ «ឆ្កែបានជិះរទេះ»

 


រាជធា​នី​​ភ្នំ​​​ពេ​​​ញ​​​ ​៖​ ​យោ​ង​​តា​ម​ប​ណ្តា​ញ​​សង្គម​​រ​ប​ស់​ស​ម្តេ​ច​តេ​ជោ​ ​នៅ​ព្រឹ​​ក​ថ្ងៃ​ទី​១​៨​ ​ខែ​តុ​លា​ ​ឆ្នាំ​​២​០​២​៦​ ​នេះ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​​ ​ ​បា​​ន​ប​ង្ហោះ​សា​រ​មួ​យ​ដោ​យ​ដា​ក់​​ចំ​ណ​ង​ជើ​ង​ថា​ ​«​ឆ្កែ​បា​ន​ជិះ​រ​ទេះ​»​​។​

​

ខា​ង​ក្រោ​​ម​ជា​ខ្លឹ​ម​សា​រ​ទាំ​ង​ស្រុ​ង​រ​ប​ស់​​ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​​ន​ ​ប​ង្ហោះ​សា​រ​នៅ​លើ​ប​ណ្តា​ញ​​សង្គម ​៖


ឆ្កែបានជិះរទេះ កាលពីក្មេងខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។ ពេលឡើងជិះរទេះឃើញវាធ្វើមុខបែបឌឺ។ក្រោយមកខ្ញុំតែងនិយាយថាអានេះ ធ្វើចរិត្តដូចឆ្កែបានជិះរទេះសម្រាប់មនុស្សណាដែលមានចរិត្តបែបអំនួត។ ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រីធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុក ដែលខ្ញុំហៅ (អាគុក) មកចង្អុលបង្ហាញចំណុចបង្គោលលេខ៥២ដល់៥៩នៃព្រំដែនកម្ពុជា.ថៃ ដែលអាគុកវាចោទថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ឈ្មោះវាអាគុកមួយនេះធ្វើចរិត្តដូចឆ្កែបានជិះរទេះដោយស្នើសុំលើកលែងទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។ ការសុំលើកលែងទោសមានន័យថា ទទួលស្គាល់ថាខ្លួនមានទោសមែនទេ អាគុក? សំដីរបៀបនេះខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក៕




Previous Post Next Post