កម្លាំង​ស​ម​ត្ថ​កិ​ច្ច​ន​គ​រ​​បា​ល​ខេ​ត្ត​ឧ​ត្ត​​រ​មា​ន​ជ័​យ​ ​ប​ង្ក្រា​​ប​ទី​តាំ​ង​ជ​ល់​មា​ន់​​ដ៏​ធំ​មួ​យ​ក​ន្លែ​ង​ ​​ឃា​ត់​ខ្លួ​ន​មេ​ក្លោ​ង​​​២​​​​​នា​​​​​​ក់​​​ ​​​និ​​​ង​​​ដ​​​ក​ហូ​ត​មា​​ន់​ជ​ល់​៩​៣​ក្បា​ល​ ​ប​ញ្ជូ​ន​ទៅ​សាលាដំបូងខេត្ត
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំង​ស​ម​ត្ថ​កិ​ច្ច​ន​គ​រ​​បា​ល​ខេ​ត្ត​ឧ​ត្ត​​រ​មា​ន​ជ័​យ​ ​ប​ង្ក្រា​​ប​ទី​តាំ​ង​ជ​ល់​មា​ន់​​ដ៏​ធំ​មួ​យ​ក​ន្លែ​ង​ ​​ឃា​ត់​ខ្លួ​ន​មេ​ក្លោ​ង​​​២​​​​​នា​​​​​​ក់​​​ ​​​និ​​​ង​​​ដ​​​ក​ហូ​ត​មា​​ន់​ជ​ល់​៩​៣​ក្បា​ល​ ​ប​ញ្ជូ​ន​ទៅ​សាលាដំបូងខេត្ត




 ​ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែង ស្ថិតនៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

​ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានតម្រុយ និងការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីសកម្មភាពបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលបង្កការរំខាន និងប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

​ជាលទ្ធផល នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបាន៖

​ឃាត់ខ្លួនជនសង្ស័យជាមេក្លោង ចំនួន២នាក់

​ដកហូតវត្ថុតាង ៖ មាន់ជល់ចំនួន ៩៣ ក្បាល រួមជាមួយសម្ភារបម្រើឱ្យសកម្មភាពជល់មាន់មួយចំនួនទៀត។

​បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការ និងផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ជាធរមាន។

​អាជ្ញាធរមានសមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមរាយការណ៍ជាបន្ទាន់ប្រសិនបើឃើញមានសកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព តាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»៕










Previous Post Next Post