ជ​​ន​ស​ង្ស័​យ​ប្រុ​ស​​ស្រី​ ​០​៤​នា​ក់​ ត្រូវបា​​ន​ក​ង​​រា​ជ​អា​វុ​ធ​ហ​ត្ថ​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ឃា​ត់​ខ្លួ​ន​ពា​ក់​ព័​​ន្ធ​ក​រ​ណី​គា​ស់​ផ្ទះ​ ​និ​ង​ប្រើប្រា​ស់​គ្រឿ​​ង​ញៀ​ន​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ជ​​ន​ស​ង្ស័​យ​ប្រុ​ស​​ស្រី​ ​០​៤​នា​ក់​ ត្រូវបា​​ន​ក​ង​​រា​ជ​អា​វុ​ធ​ហ​ត្ថ​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ឃា​ត់​ខ្លួ​ន​ពា​ក់​ព័​​ន្ធ​ក​រ​ណី​គា​ស់​ផ្ទះ​ ​និ​ង​ប្រើប្រា​ស់​គ្រឿ​​ង​ញៀ​ន​

 ​


រាជធានីភ្នំ​ពេ​​ញ ៖ កា​​ល​ពី​យ​ប់​ ​ថ្ងៃ​ទី​១​០​ ​ខែ​តុ​​លា​ ​ឆ្នាំ​២​០​២​៦​ ​មា​ន​ក​រ​ណី​គា​​ស់​សោ​រ​ទ្វា​រ​ប​ន្ទ​ប់​ជួ​ល​មួ​យ​​ក​ន្លែ​ង​នៅ​ក្នុ​ង​ខ​ណ្ឌ​កំ​បូ​ល​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​​ដោ​យ​លួ​ច​យ​ក​កា​បូម្ចា​ស់​​បន្ទ​​ប់​ដែ​ល​ជា​ម​ន្ត្រី​ប​ម្រើ​កា​រ​នៅ​អ​​ង្គ​ភា​ព​ធ្វើ​ស្លា​ក​លេ​ខ​ប​ណ្តា​ល​ឲ្យ​​បា​ត់​ស្លា​ក​លេ​ខ​រ​​ថ​យ​ន្ត​និ​ង​ឯ​ក​សា​រ​ពា​ក់​ព័​​ន្ធ​មួ​យ​ចំ​នួ​ន។​​


បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការស្រាវជ្រាវរហូតមកដល់វេលាម៉ោង ០៦:៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបានដកហូតវត្ថុតាងសម្ភារៈជាស្លាកលេខ និងឯកសារពាក់ព័ន្ធមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។


ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ១.ឈ្មោះ ឯម សុគន្ធ ភេទប្រុស អាយុ ២៦ឆ្នាំ, ២.ឈ្មោះ ស វេហា ភេទប្រុស អាយុ ២០ឆ្នាំ, ៣.ឈ្មោះ ស៊ុត សំអូន ហៅអាងោល ភេទប្រុស អាយុ ៣០ឆ្នាំ, ៤ឈ្មោះ នេត ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ។


ក្រោមវិធានការជំនាញជនសង្ស័យប្រុសស្រីទាំង០៤នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចគាស់បន្ទប់ជួលយកសម្ភារៈរបស់ជនរងគ្រោះនៅទីតាំងខាងលើប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ និងធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀនផងដែរ លើសពីនេះឈ្មោះ ស វេហា បានសារភាពបន្ថែមថា កន្លងមកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការលួចសម្ភារៈនៅក្នុងបុរីសង្ឃឹមថ្មីម្តងហើយ។


ជនសង្ស័យប្រុសស្រីទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៧ខែតុលា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕







Previous Post Next Post