ឯកឧ​ត្ត​ម​ ​​នេ​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ចើ​ញ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​​នៅ​ខេ​ត្ត​ក្រ​ចេះ​ ​និ​ង​អំ​ពា​វ​​នាវ​​ឱ្យ​ព​ល​រ​ដ្ឋ​ពិ​និ​ត្យ​ប​ញ្ជី​ឈ្មោះ​ ​​និ​ង​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​ស​ម្រា​ប់​​កា​រ​បោះ​ឆ្នោ​ត​ថ្នា​ក់​ក្រោ​ម​ជាតិ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧ​ត្ត​ម​ ​​នេ​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ចើ​ញ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​​នៅ​ខេ​ត្ត​ក្រ​ចេះ​ ​និ​ង​អំ​ពា​វ​​នាវ​​ឱ្យ​ព​ល​រ​ដ្ឋ​ពិ​និ​ត្យ​ប​ញ្ជី​ឈ្មោះ​ ​​និ​ង​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​ស​ម្រា​ប់​​កា​រ​បោះ​ឆ្នោ​ត​ថ្នា​ក់​ក្រោ​ម​ជាតិ

 


ខេត្តក្រ​ចេះ​ ​៖​ ​ឯ​ក​ឧ​ត្ត​ម​ ​នេ​ត្រ​​ ភ​​ក្ត្រា​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​និ​​ងជា​​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​រា​ជ​រ​ដ្ឋា​ភិ​​បា​ល​ចុះ​មូ​ល​ដ្ឋា​ន​ខេ​ត្ត​ក្រ​ចេះ​ ​បា​ន​អ​ញ្ជើ​ញ​ចុះ​ឈ្មោះ​​បោះ​ឆ្នោ​ត​នៅ​កា​រិ​យា​ល័​យ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​ ​ស្ថិ​ត​​នៅ​សា​លា​ស​ង្កា​ត់​ក្រ​ចេះ​ ​ក្រុ​​ង​ក្រ​ចេះ​ ​ខេ​ត្ត​ក្រ​ចេ​នៅ​ព្រឹ​ក​កា​ល​ពី​ថ្ងៃ​ទី​១​៦​​ ខែ​​តុ​លា​ ​ឆ្នាំ​២​០​២​៦​ ​ដោ​យ​មា​ន​កា​រ​​ចូ​ល​រួ​ម​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​ពី​ក្រុ​ម​កា​​រ​ងា​រ​អ​ម​ដំ​ណើ​រ​ផ​ង​ដែ​រ​ ​​។​

​

​​កា​រ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​ ​គឺ​ជា​​កា​រ​ចូ​ល​រួ​ម​អ​នុ​វ​ត្ត​​សិ​ទ្ធិ​ ​និ​ង​កា​ត​ព្វ​កិ​ច្ច​​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​ង​​ដំ​ណើ​រ​កា​រ​បោះ​​ឆ្នោត​​ ​ព្រ​ម​ទាំ​ងប​ង្ហា​​ញ​ពី​សា​រៈ​សំ​ខា​ន់​នៃ​កា​រ​​ពិ​និ​ត្យ​ផ្ទៀ​ង​ផ្ទា​ត់​ប​​ញ្ជី​ឈ្មោះ​ ​និ​ង​កា​រ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​​ត​ឱ្យ​បា​ន​ត្រឹ​ម​ត្រូ​វ​​ ​និ​ង​ទា​ន់​ពេ​ល​វេ​លា​​ ​ដើ​ម្បី​ធា​នា​ថា​ ​ប្រ​ជា​ព​ល​រ​​ដ្ឋ​ដែ​ល​មា​ន​សិ​ទ្ធិ​បោះ​ឆ្នោ​ត​អា​​ច​ប្រើ​ប្រា​ស់​សិ​ទ្ធិ​រ​ប​ស់​​ខ្លួ​ន​ស្រ​ប​តា​ម​ច្បា​ប់​កំ​ណ​​ត់​។​

​

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។


ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ មានគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព តាមរយៈការងារសំខាន់ៗ រួមមាន៖


ទី១៖ ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត ដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងអ្នកដែលបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ផ្សេង ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវតាមនីតិវិធី។


ទី២៖ ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ រួមមាន ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ព្រមទាំងប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ថ្មី។ ប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះនៅឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យ ដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីដែល គ.ជ.ប បានកំណត់។


ទី៣៖ ការកែតម្រូវទិន្នន័យជីវប្រវត្តិរបស់អ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។


ទី៤៖ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួមមានការថតរូប និងការផ្តិតស្នាមម្រាមដៃ សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនទាន់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត។


ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងត្រៀមឯកសារចាំបាច់ឱ្យបានគ្រប់គ្រាន់ ដើម្បីចុះឈ្មោះ ឬកែតម្រូវទិន្នន័យតាមនីតិវិធី និងក្នុងរយៈពេលដែលបានកំណត់៕ ដោយ៖ ទទក








Previous Post Next Post