កម្លាំង​ច​ម្រុះ​ដឹ​ក​នាំ​ដោ​​យ​ម​ន្ទី​រ​ក​សិ​ក​ម្ម​ខេ​​ត្ត​កំ​ព​ង់​ធំ​ ​​ចុះ​ប​ង្ក្រា​​ប​ប​ទ​ល្មើ​ស​នេ​សា​ទ​ខុ​ស​​ច្បា​ប់​នៅ​ឃុំ​ផា​ត់​ស​ណ្ដា​យ​ ​និ​ង​ឃុំ​ពា​​ម​បា​ង​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំង​ច​ម្រុះ​ដឹ​ក​នាំ​ដោ​​យ​ម​ន្ទី​រ​ក​សិ​ក​ម្ម​ខេ​​ត្ត​កំ​ព​ង់​ធំ​ ​​ចុះ​ប​ង្ក្រា​​ប​ប​ទ​ល្មើ​ស​នេ​សា​ទ​ខុ​ស​​ច្បា​ប់​នៅ​ឃុំ​ផា​ត់​ស​ណ្ដា​យ​ ​និ​ង​ឃុំ​ពា​​ម​បា​ង​

 


ខេត្តកំ​ព​​ង់ធំ ៖​ ​នៅ​​ក្នុ​ង​ពេ​ល​ថ្មី​ៗ​នេះ​ ​លោ​ក​​ ​ឌៀ​ប​ ​ពិ​សិ​ដ្ឋ​ ​​អ​នុ​ប្រ​ធា​ន​​ម​ន្ទី​រ​ក​សិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​​មា​ញ់​ ​និ​ង​នេ​សា​ទ​ខេ​​ត្ត​កំ​ព​ង់​ធំ​ ​និ​ង​លោ​ក​ ​ជិ​​ន​ ​ស៊ី​ថា​ ​នា​យ​ខ​​ណ្ឌ​រ​ដ្ឋ​បា​ល​ជ​ល​ផ​ល​ ​បា​ន​ដឹ​ក​​នាំ​ក​ម្លាំ​ង​ច​ម្រុះ​ចុះ​ប្រ​តិ​ប​ត្តិ​កា​រ​​ប​ង្ក្រា​ប​ស​ក​ម្ម​ភា​ព​ប​ទ​ល្មើ​ស​នេ​សា​​ទ​នៅ​លើ​ផ្ទៃ​បឹ​ង​ទ​ន្លេ​សា​ប​ ​ត្រ​ង់​ចំ​ណុ​​ច​ឃុំ​ពា​ម​បា​ង​ ​ស្រុ​ក​ស្ទោ​ង​ ​​និង​ចំ​ណុ​ច​ឃុំ​ផា​ត់​​ស​ណ្ដា​យ​ ​ស្រុ​ក​កំ​ព​ង់​​ស្វា​យ​ ​ដើ​ម្បី​ទ​ប់​ស្កា​ត់​​កា​រ​លួ​ច​ប្រ​ក​ប​មុ​ខ​រ​ប​រ​​នេ​សា​ទ​ល្មើ​ស​នឹ​ង​ច្បា​ប់​ជ​ល​ផ​ល​​។​

​ជាលទ្ធផលជាក់ស្ដែង ក្នុងកិច្ចអន្តរាគមន៍នោះ កម្លាំងចម្រុះសម្រេចបានលទ្ធផលដូចខាងក្រោម៖

​រុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន ៨របាំង ប្រវែង ២,០០០ម៉ែត្រ, ទ្បុកចំនួន ១៦គ្រឿង, លប និងលូចំនួន ១៦មាត់ និងបង្គោលចំនួន ១,៥០០ដើម។

​ចាក់លែងត្រីចម្រុះទម្ងន់ ៦០គីឡូក្រាម ចូលទៅក្នុងផ្ទៃបឹងទន្លេសាបវិញ។

​ពាក់ព័ន្ធនឹងការចុះបង្ក្រាបបទល្មើសនេះ លោក ហុក ម៉ុន នាយរងសង្កាត់ជលផល និងលោក ផាន់ សុផុន ប្រធានស្នាក់ការបរិស្ថានប្រចាំភូមិបាឡត បានមានប្រសាសន៍ថា បទល្មើសនេសាទដែលបំពានច្បាប់ជលផល គឺត្រូវតែបង្ក្រាបជាដាច់ខាត គ្មានការលើកលែងឡើយ ព្រោះមន្ត្រីជំនាញតែងតែចុះអនុវត្តច្បាប់ជាប្រចាំ។

​លោក ផាន់ សុផុន បានបន្តថា ក្នុងនាមជាមន្ត្រីបរិស្ថាន លោកតែងតែយកចិត្តទុកដាក់ចុះណែនាំដល់ប្រជានេសាទឱ្យយល់ដឹងពីច្បាប់ទម្លាប់ និងការហាមឃាត់ការដាក់ឧបករណ៍នេសាទលើសប្រវែងកំណត់។ លោកក៏បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញជលផល កងកម្លាំងទីបញ្ជាការស្រាល និងតំបន់ប្រតិបត្តិការសឹករង ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅលើផ្ទៃបឹងទន្លេសាបផងដែរ។

​ជាចុងក្រោយ មន្ត្រីជំនាញបានអំពាវនាវដល់ប្រជានេសាទទាំងអស់ ឱ្យគោរព និងអនុវត្តតាមច្បាប់ជលផល ដើម្បីរួមគ្នាថែរក្សាធនធានវារីសាស្ត្រ និងពូជត្រីសម្រាប់ថ្ងៃអនាគត។










Previous Post Next Post