​ស​ម្តេ​ច​​ធិ​ប​តី​ ​ហ៊ុ​ន​ ​​ម៉ា​ណែ​ត​ ​អ​​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​​ក្នុ​ង​ពិ​ធី​ប្រ​គ​ល់​ស​ញ្ញា​ប​ត្រ​​ ​ជូ​ន​និ​ស្សិ​ត​ស​រុ​​ប​ចំ​នួ​ន​ ​២​​.​០​០​១​នា​ក់​​ ​នៅ​ខេ​ត្ត​បា​​ត់​ដំ​ប​​ង​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

​ស​ម្តេ​ច​​ធិ​ប​តី​ ​ហ៊ុ​ន​ ​​ម៉ា​ណែ​ត​ ​អ​​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​​ក្នុ​ង​ពិ​ធី​ប្រ​គ​ល់​ស​ញ្ញា​ប​ត្រ​​ ​ជូ​ន​និ​ស្សិ​ត​ស​រុ​​ប​ចំ​នួ​ន​ ​២​​.​០​០​១​នា​ក់​​ ​នៅ​ខេ​ត្ត​បា​​ត់​ដំ​ប​​ង​

 


សម្តេចម​ហា​​ប​រ​វ​​ធិ​ប​តី​ ​ហ៊ុ​​ន​ ​ម៉ា​ណែ​​ត​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​នៃ​​ព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា​ ​​នា​ព្រឹ​ក​ថ្ងៃ​ទី​៨​ ​ខែ​តុ​​លា​ ​ឆ្នាំ​២០​២​៦​នេះ​ ​នឹ​​ង​អ​ញ្ជើញ​​ជា​អ​ធិ​ប​តី​ក្នុ​​ង​ពិ​ធី​ប្រ​គ​ល់​ស​ញ្ញា​​ប​ត្រ​ ​ជូ​ន​​និ​ស្សិ​ត​សា​ក​ល​វិ​ទ្យា​ល័​​យ​គ្រ​ប់​គ្រ​ង​ ​និ​ង​សេ​ដ្ឋ​​កិ​ច្ច​ ​ស​រុ​ប​ចំ​នួ​ន​ ​​២​.​០​០​១​​នា​ក់​ ​​នៅ​សា​ល​វិ​មា​ន​ប្រ​សិ​ទ្ធ​ព​​រ​ ​ខេ​ត្ត​បា​ត់​ដំ​​ប​ង​។

​

ថ្ងៃនេះ និស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រ មានចំនួន ២.០០១នាក់ (នារី ១.២៥១នាក់)។ តាមការធ្វើ សម្រង់មតិនិស្សិតបញ្ចប់ការសិក្សា របស់ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង នៃសាកលវិទ្យាល័យ រកឃើញថា និស្សិតជ័យលាភីនេះ ទទួលបានការសិក្សារៀនសូត្រ និងការបណ្តុះបណ្តាលត្រឹមត្រូវទៅតាមស្តង់ដាររបស់ក្រសួង អប់រំ យុវជន និងកីឡា និងគណកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា ដែលធ្វើឱ្យនិស្សិតមានគុណភាព និង ទទួលបានការងារធ្វើ។


ជាក់ស្តែងក្នុងចំណោមនិស្សិតកម្រិតបរិញ្ញាបត្រ ១.៨៧៩នាក់ មានការងារធ្វើ ចំនួន ១.២០១នាក់ ស្មើនឹង ៧៦% ក្នុងនោះ ៧% មានគំនិតច្នៃផលិតបង្កើតអាជីវកម្មខ្លួនឯង ជាសហគ្រិនភាព។ ក្នុងចំណោមនិស្សិតជ័យលាភី មាន និស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១៤៨នាក់ ( នារី ១៨៧នាក់) មានការងារធ្វើ ១៣១នាក់ ស្មើនឹង ៨៩,៩៤% ផងដែរ។


ឯនិស្សិតផ្សេងទៀត ក៏បានយកចំណេះដឹង និងជំនាញដែលមាន ទៅចូលរួមធ្វើការជាមួយក្រុមគ្រួសារ ធ្វើឱ្យផលិតភាពការងារកើនឡើង ទាំងក្នុងការដាំដុះ ការចិញ្ចឹមសត្វ និងអាជីវកម្មជួញដូររបស់ខ្លួនផងដែរ។


និស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១២២នាក់ មានការងាធ្វើគ្រប់ៗគ្នា និងកំពុងទទួលផលល្អប្រសើរ ពីការងារជាបន្តបន្ទាប់៕ AKP បាត់ដំបង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--




Previous Post Next Post