ព្រះ​ក​រុ​ណា​ ​ព្រះ​បា​ទ​​ ​ន​រោ​ត្ត​ម​ ​សី​​ហ​នុ​ ​ព្រះ​ម​ហា​វី​​រ​ក្ស​ត្រ​ ​បា​​ន​បំ​ពេ​ញ​ព្រះ​រា​ជ​​តួ​នា​ទី​ជា​ ​និ​​មិ​ត្ត​រូ​ប​នៃ​​«​ម្ល​ប់​»​ ​និ​​ង​ជា​ ​«​អា​ជ្ញា​ក​ណ្តា​ល​​កំ​ពូ​ល​»​ដើ​ម្បី​ស​ន្តិ​​ភា​ព​និ​ង​ស្ថេ​រ​ភា​ព​នៅ​ក​ម្ពុ​ជា​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ព្រះ​ក​រុ​ណា​ ​ព្រះ​បា​ទ​​ ​ន​រោ​ត្ត​ម​ ​សី​​ហ​នុ​ ​ព្រះ​ម​ហា​វី​​រ​ក្ស​ត្រ​ ​បា​​ន​បំ​ពេ​ញ​ព្រះ​រា​ជ​​តួ​នា​ទី​ជា​ ​និ​​មិ​ត្ត​រូ​ប​នៃ​​«​ម្ល​ប់​»​ ​និ​​ង​ជា​ ​«​អា​ជ្ញា​ក​ណ្តា​ល​​កំ​ពូ​ល​»​ដើ​ម្បី​ស​ន្តិ​​ភា​ព​និ​ង​ស្ថេ​រ​ភា​ព​នៅ​ក​ម្ពុ​ជា​


ព្រះ​ក​រុ​ណា​​ ព្រះបា​ទ​ ​ន​រោ​ត្ត​ម​​ ​សី​ហ​នុ​ ​ព្រះ​ម​ហា​វី​រ​ក្ស​ត្រ​បា​ន​​បំ​ពេ​ញ​ព្រះរាជ​បូ​ជ​នី​យ​កិ​ច្ច​ ​ទា​ម​​ទា​រ​ឯ​ក​រា​ជ្យ​ពី​ប្រ​ទេ​ស​បា​រាំ​ង​នៅ​ឆ្នាំ​​១​៩​៥​៤​ ​ទា​ម​ទា​រ​ប្រ​សា​​ទ​ព្រះ​វិ​ហា​រ​ពី​ប្រ​ទេ​ស​ថៃ​នៅ​​ឆ្នាំ​១​៩​៦​២​ ​ពិ​សេ​ស​ព្រះ​ក​​រុ​ណា​ព្រះ​បា​ទ​ស​ម្តេ​ច​​ ​ព្រះ​ប​រ​ម​រ​ត​ន​កោ​ដ្ឋ​​ ​បា​ន​បំ​ពេ​ញ​ព្រះ​រា​ជ​តួ​នា​ទី​ជា​និ​មិ​ត្ត​​រូ​បនៃ​​«​ម្ល​ប់​»​ ​និ​ង​ជា​ ​«​អា​ជ្ញា​ក​ណ្តា​​ល​កំ​ពូ​ល​»​ដ៏​មា​ន​សា​​រៈ​សំ​ខា​ន់​ក្នុ​ង​កា​រ​​ស​ម្រុះ​ស​ម្រួ​ល​វិ​ប​ត្តិ​ន​​យោ​បា​យ​នៅ​ក​ម្ពុ​ជា​ ​រ​ក្សា​បា​​ន​ស​ន្តិ​ភា​ព​នៅ​ក្នុ​ង​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​ទី​២​។​

 កាលពីឆ្នាំ១៩៩៣ព្រះករុណាបានបំពេញតួនាទីជាអាជ្ញាកណ្តាលជួយសម្រុះសម្រួលបង្កើតរាជរដ្ឋាភិបាលចម្រុះ គឺរដ្ឋាភិបាលសហនាយក ឬនាយករដ្ឋមន្ត្រីពីររូប ដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្វើជានាយករដ្ឋមន្ត្រីទី១និង សម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទី២ ដើម្បីដោះស្រាយភាពទាល់ច្រកខាងនយោបាយ បន្ទាប់ពីការបោះឆ្នោតរៀបចំដោយអង្គការ សហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់ដែលលទ្ធផលបោះឆ្នោតមិនដាច់ស្រឡះដោយមិនមាន គណបក្សណាឈ្នះឆ្នោតទទួលបានសំឡេងភាគច្រើនដាច់ខាត ២ភាគ៣ដើម្បីបង្កើតរដ្ឋាភិបាលតែឯងបាន។ ចំពោះវិបត្តិនយោបាយក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ ដែលមិនអាចបង្កើតរដ្ឋាភិបាលបាន ពីព្រោះគណបក្សប្រជាជនកម្ពុជាបានឈ្នះមិនគ្រប់២ភាគ៣នោះ ព្រះករុណាបានយាងជាព្រះរាជធិបតីភាពក្នុងការចរចាសម្រុះសម្រួល ដើម្បីបង្កើតរដ្ឋាភិបាលអាណត្តិទី ២ ដោយប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅ គណបក្សប្រជាជនកម្ពុជា ខណះគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានតំណែងប្រធានស្ថាប័នរដ្ឋសភា ដើម្បីបញ្ចប់ភាពតានតឹងក្រោយការបោះឆ្នោត។ ដោយឡែកចំពោះវិបត្តិនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០០៣ ព្រះករុណា បានយាងចូលរួមក្នុងការសម្រុះសម្រួលស្វែងរកដំណោះស្រាយ ដើម្បីបំបែកភាពទាល់ច្រកក្នុងការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៣ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតប៉ុន្តែមិនគ្រប់គ្រាន់ សម្រាប់បង្កើតរដ្ឋាភិបាលឯកបក្សបាន ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី បានចងសម្ព័ន្ធភាពជាមួយគ្នាធ្វើពហិការមិនចូលរួមប្រជុំសភា ដោយព្រះករុណាធ្វើព្រះរាជអន្តរាគមន៍ កោះប្រជុំមេដឹកនាំគណបក្សទាំងអស់ឲ្យដើរចូលតុចរចា ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ គឺការបោះឆ្នោតជាកញ្ចប់ព្រមទាំងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ផ្លាស់ប្តូរការអនុម័តបង្កើតរដ្ឋាភិបាលពីសំឡេង ២ភាគ៣ មកត្រឹមសំឡេងភាគច្រើនដាច់ខាតគឺ ៥០ភាគរយបូក១ វិញ ដើម្បីបង្ការកុំឱ្យមានភាពជាប់គាំងនយោបាយនៅអាណត្តិក្រោយៗទៀត។ នៅថ្ងៃទី១៥តុលាឆ្នាំ២០២៦នេះ គឺខួបគម្រប់១៤ព្រះវស្សានៃការយាងសោយព្រះទិវង្គតនៃអង្គ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនេះ គេឃើញវត្តមាន គណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័ន អង្គការ សមាគមនានា បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ឋព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ វររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅស្តូបព្រះបរមរូបព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅខាងកើត វិមានឯករាជ្យក្រុងភ្នំពេញដើម្បីលំឱនកាយវាចាចិត្តបួងសួងថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ សូមស្ដេចយាងគង់ប្រថាប់ក្នុងព្រះបរមសុគតិភព និងសូមព្រះបារមីរបស់ព្រះអង្គតាម ជួយបីបាច់ថែរក្សាប្រទេសកម្ពុជាឱ្យជួបតែសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍ និង ដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្ថដ៏ធំធេងដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មសម្រាប់ជាតិមាតុភូមិ សន្តិភាពនិងភាពសុខសាន្តរបស់ប្រជានុរាស្ត្រខ្មែរ៕ ប្រភពក្រសួងព័ត៌មាន(MoINFO APP) 






Previous Post Next Post