ឯកឧ​​ត្ត​ម​ ​នា​យ​ឧ​​ត្ត​ម​សេ​នី​យ៍​ ​​A​N​T​O​N​​I​O​ ​G​​ ​N​A​F​​A​R​R​E​T​E​​ ​សេ​នា​ធិ​កា​រ​ក​ង​​ទ័​ព​ហ្វី​លី​ពី​ន​ ​និ​ង​​គ​ណៈ​ប្រ​តិ​ភូ​អ​ញ្ជើ​​ញ​ចុះ​ពិ​និ​ត្យ​ស្ថា​ន​ភា​​ព​ជា​ក់​ស្តែ​ង​នៅ​តំ​ប​ន់​​ច្រ​ក​បឹ​ង​ត្រ​កួ​ន​​ ​ស្ថិ​ត​ក្នុ​ង​ឃុំ​គោ​ក​រ​​មៀ​ត​ ​ស្រុ​កថ្មពួក ​ខេ​ត្ត​ប​ន្ទា​​យ​មា​ន​ជ័​យ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧ​​ត្ត​ម​ ​នា​យ​ឧ​​ត្ត​ម​សេ​នី​យ៍​ ​​A​N​T​O​N​​I​O​ ​G​​ ​N​A​F​​A​R​R​E​T​E​​ ​សេ​នា​ធិ​កា​រ​ក​ង​​ទ័​ព​ហ្វី​លី​ពី​ន​ ​និ​ង​​គ​ណៈ​ប្រ​តិ​ភូ​អ​ញ្ជើ​​ញ​ចុះ​ពិ​និ​ត្យ​ស្ថា​ន​ភា​​ព​ជា​ក់​ស្តែ​ង​នៅ​តំ​ប​ន់​​ច្រ​ក​បឹ​ង​ត្រ​កួ​ន​​ ​ស្ថិ​ត​ក្នុ​ង​ឃុំ​គោ​ក​រ​​មៀ​ត​ ​ស្រុ​កថ្មពួក ​ខេ​ត្ត​ប​ន្ទា​​យ​មា​ន​ជ័​យ​

 ​




សេ​ច​ក្តី​ប្រ​កា​ស​ព័ត៌​មា​ន​

​អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួ​ង​កា​រ​​ពា​រ​ជា​តិ​ ​នៃ​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​សូ​ម​ជ​ម្រា​ប​ជូ​ន​​សា​ធា​រ​ណ​ជ​ន​ ​​អ្ន​ក​សា​រ​ព័​ត៌​​មា​ន​ជា​តិ​ ​និ​ង​អ​ន្ត​​រ​ជា​តិ​​មេ​ត្តា​ជ្រា​ប​ថា​ ​៖


នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 

ក្នុងដំ​ណើ​​រ​ទ​ស្ស​ន​កិ​ច្ច​នេះ​ ​​ឯ​ក​ឧ​ត្តម​ អ៊ុំ ​​​រា​​​ត្រី​​​ ​​​អ​​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​​ខេ​ត្ត​ប​ន្ទាយមាន​ជ័យ​​ ​បា​ន​ធ្វើ​ប​ទ​ប​ង្ហា​ញ​ស​ង្ខេ​​ប​ជូ​ន​គ​ណៈ​ប្រ​តិ​ភូ​អំ​ពី​​ប​ច្ចុ​ប្ប​ន្ន​ភា​ព​នៃ​ស្ថា​ន​​កា​រ​ណ៍​នៅ​តំ​ប​ន់​ព្រំដែន​ក​ម្ពុជា​–​ថៃ​​ ​ក្នុ​ង​ភូ​មិ​សា​ស្ត្រ​ច្រ​​ក​បឹ​ង​ត្រ​កួ​ន​។​ ប​ទ​ប​ង្ហា​ញ​នេះ​បា​​ន​ប​ញ្ជា​ក់​ពី​ការ​​ប្រកាន់ខ្ជាប់រ​ប​ស់​ក​ម្ពុជា​ក្នុ​ង​កា​​រ​គោ​រ​ព​ ​និ​ង​អនុវត្ត​ប​ទ​ឈ​ប់​បា​ញ់​ ​​ព្រ​ម​ទាំ​ង​សេ​ច​ក្តី​ប្រ​កា​ស​​រួ​ម​យ៉ា​ង​ម៉ឺ​ង​ម៉ា​​ត់​ ​ប្រ​ក​ប​ដោ​យ​ភា​​ព​ស្មោះ​ត្រ​ង់​ ​និ​ង​ស្មា​រ​​តី​ទ​ទួ​ល​ខុ​ស​ត្រូ​វ​ខ្ព​ស់​​។​


ទន្ទឹមនឹងនេះ ការធ្វើបទបង្ហាញនេះក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម និងក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពជាច្រើនដែលបាននឹងកំពុងបន្តកើតឡើង មិនស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងអស់នេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ទំនុកចិត្ត ក៏ដូចជាការជឿជាក់រវាងប្រទេសទាំងពីរ។


ការអញ្ជើញចុះមកកាន់ទីតាំងដោយផ្ទាល់របស់សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ហ្វីលីពីនក្នុងនាមប្រធានប្តូរវេន ក៏ដូចជាសមាជិកអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់របស់កម្ពុជា និងការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសការសម្រេចបាននូវដំណោះស្រាយមួយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

 

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាតែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕បណ្តាញសង្គមសម្តេចធិបតី


ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦















 




Previous Post Next Post