ទីតាំង​​ដែ​ល​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ថៃ​​ឈ​រ​ ​គឺ​ក្នុ​ង​ទឹ​ក​ដី​​ក​ម្ពុជា ​៖​ ​​ផែ​ន​ទី​ ​ស​ន្ធិ​ស​ញ្ញា​​ ​និ​ង​ភ​ស្តុ​​​តា​ង​បា​ន​ប​ញ្ជា​ក់​​យ៉ា​ង​ច្បា​ស់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ទីតាំង​​ដែ​ល​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ថៃ​​ឈ​រ​ ​គឺ​ក្នុ​ង​ទឹ​ក​ដី​​ក​ម្ពុជា ​៖​ ​​ផែ​ន​ទី​ ​ស​ន្ធិ​ស​ញ្ញា​​ ​និ​ង​ភ​ស្តុ​​​តា​ង​បា​ន​ប​ញ្ជា​ក់​​យ៉ា​ង​ច្បា​ស់​

 


​ឯ​ក​ឧ​ត្ត​​ម​ ​នេ​ត្រ​ ​​ភ​ក្ត្រា​ ​រ​​​ដ្ឋ​ម​​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​​មា​ន​ ​បា​ន​ស​រ​​សេ​រ​លើ​ប​ណ្តា​ញ​ស​ង្គ​​ម​កា​រ​ងា​រ​ផ្ទា​ល់​ខ្លួ​​ន​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២​៩​​ ​ខែ​សី​ហា​ ​ឆ្នាំ​២​​០​២​៦​នេះ​ថា​ ​«​រូ​ប​​ភា​ព​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ថៃ​ ​លោ​​ក​ ​អ​នុ​ទី​ន​ ​​ចា​ន់​វី​រៈ​គុ​ល​ ​​ឈរនៅ​តំ​ប​ន់​អា​​ន​​សេះ​ ​កា​ល​ពី​ថ្ងៃ​ទី​​​២​៣​ ​ខែ​សី​ហា​ ​ឆ្នាំ​​២​០​២​៦​ ​អា​ច​ត្រូ​វ​បា​ន​ប្រើ​​ដើ​ម្បី​ប​ង្ហា​ញ​ពី​​វ​ត្ត​មា​ន​​រ​ប​ស់​ម​ន្ត្រី​ជា​​ន់​ខ្ព​ស់​ថៃ​នៅ​ទី​នោះ​​។​ ​ប៉ុ​ន្តែ​រូ​ប​ភា​​ព​មួ​យ​ស​ន្លឹ​ក​​​មិ​ន​អា​ច​កំ​​ណ​ត់​អ​ធិ​ប​តេ​យ្យ​​​​ភា​ព​បា​ន​ទេ​។​


ប៉ុន្តែតើផ្អែកលើអ្វីដើម្បីបញ្ជាក់ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរនោះជាទឹកដីកម្ពុជា? គឺឈរលើមូលដ្ឋាននៃសំណុំឯកសារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលកម្ពុជាបានយោងដូចជា អនុសញ្ញា សន្ធិសញ្ញា ផែនទី គឺបានបង្ហាញយ៉ាងច្បាស់លាស់បំផុត «ទីតាំងដែលនាយករដ្ឋមន្ត្រី អនុទីន បានឈរនោះគឺស្ថិតនៅតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។


ដូច្នេះ បញ្ហាមិនមែនថា លោក អនុទីន អាចទៅដល់ទីនោះបានឬអត់នោះទេ។ បញ្ហាគឺថា «នាយករដ្ឋមន្ត្រីនៃប្រទេសមួយបានចូលទៅកាន់ទីតាំងស្ថិតក្នុងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាតពីរដ្ឋម្ចាស់អធិបតេយ្យភាព»។ នេះជាមូលហេតុដែលកម្ពុជាត្រូវតែតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពខុសច្បាប់នេះ បន្ថែមពីអ្វីដែលយោធាថៃបានឈ្លានពានទឹកដីកម្ពុជា បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការកែប្រែស្ថានភាពដើម fait accompli នាពេលកន្លងទៅ។


ព្រំដែនកម្ពុជា-ថៃមិនត្រូវបានកំណត់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយវត្តមានរបស់នាយករដ្ឋមន្ត្រីមកឈរទីនោះដើម្បីប្រថាប់ត្រាថាជាទឹកដីថៃ ឬវត្តមានយោធាថៃនៅឈរជើងទីនោះទេ។


មូលដ្ឋានគតិយុត្តដែលកម្ពុជាយោងក្នុងបញ្ហាព្រំដែននេះ មានប្រភពពីអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ផែនទីខ្នាត ១:២០០.០០០ ដែលពាក់ព័ន្ធនឹងដំណើរការកំណត់ព្រំដែននោះ និងឯកសារព្រំដែនពាក់ព័ន្ធ។


អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេស គឺសូម្បីតែផែនទីស៊េរី L7017 ខ្នាត ១:៥០.០០០ ដែលភាគីថៃប្រើប្រាស់ដោយឯកតោភាគី ហើយដែលកម្ពុជាមិនទទួលស្គាល់ជាមូលដ្ឋានគតិយុត្តសម្រាប់ការកំណត់ព្រំដែន ក៏បង្ហាញទីតាំងដែលត្រូវបានសម្គាល់ថាជាទីតាំងដំណើររបស់នាយករដ្ឋមន្ត្រីថៃ ស្ថិតនៅខាងកម្ពុជានៃខ្សែដែលបង្ហាញលើផែនទីនោះដែរ។


នៅពេលយកខ្សែព្រំដែនដែលកម្ពុជាយោងពីផែនទីខ្នាត ១:២០០.០០០ មកផ្ទៀងផ្ទាត់ជាមួយផែនទី L7017 និងទីតាំងជាក់ស្តែងដែលបានសម្គាល់លើរូបភាពផ្កាយរណប ទីតាំងនោះត្រូវបានបង្ហាញនៅខាងកម្ពុជានៃខ្សែទាំងពីរ។ ដូច្នេះ បញ្ហាដែលភាគីថៃត្រូវឆ្លើយមិនមែនថា នាយករដ្ឋមន្ត្រីថៃបានទៅដល់ទីនោះដោយរបៀបណាទេ ប៉ុន្តែតើមានផែនទី សន្ធិសញ្ញា ឬមូលដ្ឋានគតិយុត្តណាដែលអាចបង្ហាញថាទីតាំងនោះស្ថិតក្រោមអធិបតេយ្យភាពថៃ?


បើភាគីថៃអះអាងថាទីតាំងនោះជាទឹកដីថៃ នោះភាគីថៃត្រូវបង្ហាញមូលដ្ឋានគតិយុត្តដែលគាំទ្រការអះអាងរបស់ខ្លួននោះ។ ការអះអាងតែមាត់ទទេដោយគ្មានមូលដ្ឋានគតិយុត្ត មិនអាចយកជាការបានឡើយ ហើយក៏ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់មិនមែនក្លាយជាស្របច្បាប់ ដោយសារតែវាត្រូវបាននិយាយម្តងហើយម្តងទៀតឡើយ។ ការដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសមួយអាចទៅឈរនៅទីតាំងណាមួយ មិនមានន័យថាទីតាំងនោះជាទឹកដីរបស់ប្រទេសនោះទេ ហើយត្រូវបែងចែកឱ្យច្បាស់រវាងការកាន់កាប់ទឹកដីដោយខុសច្បាប់ និងសិទ្ធិអធិបតេយ្យភាពតាមច្បាប់។


បើមានការខ្វែងគំនិត ត្រូវយកទៅ JBC មិនមែនយកវត្តមានយោធាមកកំណត់ព្រំដែន និងការកែប្រែស្ថានភាពដើមនោះទេ។ ថៃតែងតែអះអាងថា កុងតឺន័រ និងបន្លាលួសមិនមែនជាខ្សែព្រំដែនទេ ហើយនាយករដ្ឋមន្ត្រីអនុទីន ចូលមកដោយគ្មានការអនុញ្ញាតនៅតំបន់អានសេះ ក៏មិនមែនជាការមកបោះបង្គោលព្រំដែនទេ ហើយថៃអះអាងម្តងហើយម្តងទៀតថាយកយន្តការ JBC មកដោះស្រាយបញ្ហាព្រំដែនគោកដែលមាន។


កម្ពុជា និងថៃមានយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនរួចហើយ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងយន្តការ JBC បានបង្កើតក្របខណ្ឌសម្រាប់ភាគីទាំងពីរធ្វើការលើបញ្ហាព្រំដែន។ ប្រសិនបើភាគីថៃពិតជាប្តេជ្ញាចិត្តចំពោះការដោះស្រាយបញ្ហាតាមយន្តការ JBC ដូចដែលខ្លួនបានអះអាងជាបន្តបន្ទាប់ នោះការប្តេជ្ញាចិត្តនេះគួរត្រូវបានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង។ ភាគីថៃគួរបង្ហាញភាពស្មោះត្រង់និងសុឆន្ទៈ ដោយទទួលយកសំណើដែល​JBC កម្ពុជា បានស្នើកោះប្រជុំមិនតិចជាង ៩ ដងមកហើយទេ ស្របតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែថៃតែងតែរកលេសពន្យារពេលពីមួយទៅមួយរហូតមកទល់នឹងពេលនេះ។


សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានបញ្ជាក់ថា ការរៀបចំក្រោមសេចក្តីថ្លែងការណ៍នោះ មិនធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ហើយបានប្រគល់ភារកិច្ចឱ្យ JBC បន្តការវាស់វែង និងខណ្ឌសីមា។


ការតវ៉ារបស់កម្ពុជាក៏មានសារៈសំខាន់ផ្នែកច្បាប់ ព្រោះវាកត់ត្រាយ៉ាងច្បាស់ថា កម្ពុជាមិនយល់ព្រម មិនទទួលស្គាល់ និងមិនអនុញ្ញាតឱ្យវត្តមានរបស់ថៃត្រូវបានយកទៅបកស្រាយនៅពេលក្រោយថា កម្ពុជាបានទទួលយកស្ថានភាពនោះទេ។ កម្ពុជាបានបង្ហាញគោលជំហរផ្លូវការដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងឡើយ។


ទីតាំងដែលលោក អនុទីន ឈរ ត្រូវវាស់តាមផែនទី និងឯកសារព្រំដែន មិនមែនវាស់តាមទង់ជាតិ ឬវត្តមានយោធាឡើយ។ ការគ្រប់គ្រងជាក់ស្តែងមិនស្មើនឹងអធិបតេយ្យភាពតាមច្បាប់ ហើយស្ថានភាពដែលបង្កើតដោយឯកតោភាគី មិនអាចជំនួសដំណើរការខណ្ឌសីមាដែលភាគីទាំងពីរបានព្រមព្រៀងបានឡើយ។ ប្រសិនបើថៃអះអាងថាទីតាំងដែលលោក អនុទីន ឈរនោះជាទឹកដីថៃ ចម្លើយមិនអាចជារូបថតរបស់នាយករដ្ឋមន្ត្រី ទង់ជាតិ កុងតឺន័រ ឬកងទ័ពបានទេ។ ចម្លើយត្រូវតែជាមូលដ្ឋានគតិយុត្ត ផែនទី និងឯកសារព្រំដែនដែលអាចផ្ទៀងផ្ទាត់បាន។ ហើយការដោតទង់ជាតិ ការដាក់កម្លាំងយោធា ឬការកែប្រែស្ថានភាពដើមតាមរយៈសកម្មភាពសាងសង់ផ្សេងៗ ក៏មិនអាចផ្លាស់ប្តូរអធិបតេយ្យភាពតាមច្បាប់បានឡើយ។ ប៉ុន្តែបានបង្ហាពីការឈ្លានពានទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត»៕ ប្រភពប​ណ្តា​ញ​ស​ង្គ​​ម​ឯ​ក​ឧ​ត្ត​​ម​ ​នេ​ត្រ​ ​​ភ​ក្ត្រា




 





 

Previous Post Next Post