ហ្វូងដំ​​រី​ព្រៃ​៦​​ក្បាល​​ ​ចូ​ល​លុ​ក​​លុ​យ​ភូ​មិ​ឋា​ន​ ​និ​ង​​ប​ង្ក​ឲ្យ​មា​ន អ្នក​រ​​​ង​រ​បួស អា​​ជ្ញា​ធ​រ​ខេ​ត្ត​ព្រះ​វិ​ហា​រ​​ ​ដា​ក់​ចេ​ញ​វិ​ធា​​ន​កា​រ​ប​ន្ទា​ន់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ហ្វូងដំ​​រី​ព្រៃ​៦​​ក្បាល​​ ​ចូ​ល​លុ​ក​​លុ​យ​ភូ​មិ​ឋា​ន​ ​និ​ង​​ប​ង្ក​ឲ្យ​មា​ន អ្នក​រ​​​ង​រ​បួស អា​​ជ្ញា​ធ​រ​ខេ​ត្ត​ព្រះ​វិ​ហា​រ​​ ​ដា​ក់​ចេ​ញ​វិ​ធា​​ន​កា​រ​ប​ន្ទា​ន់​

 ​ ​






ខេ​ត្ត​​ព្រះ​វិ​ហា​រ​ ​៖​ ​អា​ជ្ញា​ធ​រ​​ដែ​ន​ដី​ ​​និ​ង​ក​ង​ក​ម្លាំ​​ង​ប្រ​ដា​ប់​អា​វុ​​ធ​ច​ម្រុះ​នៃ​ខេ​ត្ត​ព្រះ​វិ​ហា​រ​​ ​បា​ន​បើ​ក​ប្រ​តិ​​ប​ត្តិ​កា​រ​អ​ន្ត​រា​គ​ម​ន៍​ជា​ប្រ​ញា​ប់​​ ​ដើ​ម្បី​ជួ​យ​ស​ង្គ្រោះ​ ​និ​ង​កា​រ​​ពា​រ​សុ​វ​ត្ថិ​ភា​ព​អ្ន​ក​ភូ​មិ​ ​ក្រោ​​យ​ពេ​ល​ហ្វូ​ង​ដំ​រី​ព្រៃ​មួ​​យ​​ក្រុ​ម​បា​​ន​ចូ​ល​ម​ក​ប​ង្ក​កា​រ​រំ​ខា​ន​​ដ​ល់​តំ​ប​ន់​រ​ស់​នៅ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​​ស្ថិ​ត​ក្នុ​ង​ភូ​មិ​ពោ​ធិ៍​ខៀ​ន​​ ​ឃុំ​ពោ​ធិ​ ​ស្រុ​ក​ត្បែ​ង​មា​ន​ជ័​​យ​។​


​ផ្អែកតាមការបញ្ជាក់ពីលោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ហេតុការណ៍នេះបានចាប់ផ្តើមឡើងតាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ មកម្ល៉េះ ដោយហ្វូងដំរីព្រៃចំនួន ៦ក្បាល បានចាកចេញពីដែនជម្រកធម្មជាតិព្រៃព្រះរកា ហើយបានចូលមកកកាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង និងផលដំណាំអាស្រ័យផលរបស់កសិករក្នុងមូលដ្ឋាន។

លើសពីនេះ គ្រោះថ្នាក់បានកើតឡើងជាយថាហេតុ រហូតបណ្តាលឲ្យអ្នកភូមិ ២នាក់ ត្រូវដំរីជាន់ឲ្យរងរបួស ហើយបច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅទទួលការសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យរួចរាល់ហើយ។


​ពាក់ព័ន្ធនឹងមូលហេតុចម្បងដែលនាំឲ្យសត្វព្រៃទាំងនេះចាកចោលព្រៃ អាជ្ញាធរសនិដ្ឍានថា បណ្តាលមកពីការខ្វះខាតប្រភពចំណីអាហារ និងទឹកនៅក្នុងជម្រកដើម ដែលបង្ខំឲ្យហ្វូងដំរីផ្លាស់ទីស្វែងរកស្បៀង រហូតវង្វេងទិសដៅចូលមកជិតតំបន់ប្រជាជនរស់នៅ។


​ដើម្បីឆ្លើយតបចំពោះសភាពការណ៍ចំពោះមុខ ក្រោមការបញ្ជាផ្ទាល់ពីលោក ហុក សុផល អភិបាលរងខេត្តព្រះវិហារ យយុទ្ធសាស្ត្រដោះស្រាយចំនួនពីរត្រូវបានអនុវត្តដំណាលគ្នា៖១.ការរៀបចំពិធីសែនព្រេន បញ្ជាន់អារក្ខ និងលេងភ្លេងបុរាណតាមទំនៀមទម្លាប់អ្នកស្រុក ដើម្បីសុំខមាទោសពីម្ចាស់ទឹកម្ចាស់ដី និងស្វែងយល់ពីហេតុផលអរូបី។​


២.ការចាត់តាំងកម្លាំងអន្តរាគមន៍ចម្រុះប្រមាណ ៤០នាក់ រួមមាន នគរបាល កងរាជអាវុធហត្ថ កងទ័ព និងប្រជាការពារភូមិ ចុះបេសកកម្មផ្ទាល់ ដើម្បីរៀបចំវិធីសាស្ត្រគៀងគរ ដេញកែប្រែទិសដៅហ្វូងដំរី ឲ្យត្រឡប់ចូលទៅក្នុងជម្រកព្រៃធម្មជាតិវិញ ដោយជៀសវាងការបង្កគ្រោះថ្នាក់ដល់ពលរដ្ឋបន្ថែមទៀត៕















Previous Post Next Post