សេចក្តី​ថ្លែ​ង​កា​រ​​ណ៍​ទី​ក្រុ​ង​ភ្នំ​ពេ​​ញ​ ​​ជា​គំ​រូ​ទូ​ត​ស​ភា​ថ្មី​ ក្នុ​ង​កា​រ​ក​សា​ង​ស​​ន្តិ​ភា​ព​ស​ក​ល​​ ​និ​ង​កា​រ​កា​រ​ពា​​រ​ច្បា​ប់​អ​ន្ត​រ​ជា​តិ​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សេចក្តី​ថ្លែ​ង​កា​រ​​ណ៍​ទី​ក្រុ​ង​ភ្នំ​ពេ​​ញ​ ​​ជា​គំ​រូ​ទូ​ត​ស​ភា​ថ្មី​ ក្នុ​ង​កា​រ​ក​សា​ង​ស​​ន្តិ​ភា​ព​ស​ក​ល​​ ​និ​ង​កា​រ​កា​រ​ពា​​រ​ច្បា​ប់​អ​ន្ត​រ​ជា​តិ​​

 


ភ្នំ​ពេ​​ញ​ ​ថ្ងៃ​ទី​២​​៨​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៦​ ​​-​-​ ​«​សេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​ទី​​ក្រុ​ង​ភ្នំ​ពេ​ញ​»​ ​ដែ​ល​ត្រូ​វ​បា​ន​​អ​នុ​ម័​ត​នៅ​ក្នុ​ង​ស​ន្និ​សី​ទ​ប្រ​ធា​​ន​ស​ភា​នៃ​អ​ន្ត​រ​ស​ភា​លើ​ក​ទី​២​ ​​(​I​S​C​-​2​)​ ​នៅ​​រា​ជ​ធា​នី​ភ្នំ​ពេ​​ញ​ ​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​ត្រូ​​វ​បា​ន​ប្រ​ទេ​ស​ជា​ស​មា​ជិ​​ក​ ​និ​ង​ស​ហ​គ​ម​ន៍​អ​ន្ត​រ​ជា​តិ​វា​យ​ត​ម្លៃ​ខ្ព​ស់​ថា​ជា​ ​«​ផែ​ន​ទី​ច​ង្អុ​​ល​ផ្លូ​វ​»​ ​ដ៏​មា​ន​សា​រ​សំ​ខា​​ន់​បំ​ផុ​ត​ ​ក្នុ​ង​កា​រ​ប្រែ​ក្លា​យ​កា​រ​ទូ​ត​​ស​ភា​ឱ្យ​ទៅ​ជា​ឧ​ប​ក​រ​ណ៍​ជា​ក់​ស្តែ​ង​​ស​ម្រា​ប់​ដោះ​ស្រា​យ​ជ​ម្លោះ​ ​និ​​ង​កា​រ​ពា​រ​ស​ន្តិ​ភា​ព​​ស​ក​ល​។​


ក្នុងសេចក្តីថ្លែងការណ៍នេះ បានផ្តោតជាសំខាន់លើការប្រែក្លាយស្មារតីរួមឱ្យទៅជាសកម្មភាពជាក់ស្តែង រួមទាំងការស្នើបង្កើត «ក្រុមការងារសង្កេតការណ៍បទឈប់បាញ់នៃសភា» (Parliamentary Ceasefire Observer Team) ដើម្បីចុះសង្កេតការណ៍ផ្ទាល់ និងទប់ស្កាត់ជម្លោះតូចតាចមិនឱ្យរីករាលដាលជាសង្គ្រាមរ៉ាំរ៉ៃ។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងបាយ ក្នុងការរំលោភបំពានអធិបតេយ្យភាព និងដែនដីនៃរដ្ឋនានា។


បន្ថែមពីលើការកសាងសន្តិភាព សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានគូសបញ្ជាក់ពីការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយបានឆ្លើយតបយ៉ាងចំៗចំពោះការប្រឈមមុខផ្នែកនយោបាយភូមិសាស្ត្រ និងសង្គ្រាមបែបទំនើប ដែលរួមមាន ការប្រឆាំងនឹងការយកលេសបង្ក្រាបបទល្មើសឆ្លងដែន ឬបទល្មើសអនឡាញ ដើម្បីទន្ទ្រានអធិបតេយ្យភាពរដ្ឋផ្សេង ការទប់ស្កាត់សង្គ្រាមសេដ្ឋកិច្ច ការដាក់ទណ្ឌកម្មឯកតោភាគី និងសង្គ្រាមព័ត៌មានវិទ្យា ដែលកំពុងគំរាមកំហែងដល់ស្ថិរភាពតំបន់ និងសកលលោក។


សេចក្តីថ្លែងការណ៍នេះ បានបម្រើជាស្ពានភ្ជាប់រវាង «សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ» ដោយបានអំពាវនាវឱ្យការពារប្រព័ន្ធសេដ្ឋកិច្ចពហុភាគីនិយមពីសម្ពាធខាងក្រៅ និងគោលនយោបាយពាណិជ្ជកម្មរើសអើង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសភាអន្តរជាតិលើការប្រែប្រួលអាកាសធាតុ និងវិបត្តិថាមពល។


ជាមួយគ្នានេះ តម្លៃ និងទម្ងន់នៃសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ មិនមែនត្រឹមតែជាឯកសារនៅលើក្រដាសនោះទេ ប៉ុន្តែត្រូវបានទទួលស្គាល់ និងត្រៀមយកទៅអនុវត្តន៍បន្តដោយប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ ISC បន្ទាប់នាឆ្នាំ២០២៧។


តំណាងប្រតិភូនីតិប្បញ្ញត្តិឥណ្ឌូណេស៊ី បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយឆ្លើយតបនឹងតម្រូវការពិភពលោក ហើយឥណ្ឌូណេស៊ី នឹងប្រើប្រាស់ស្មារតីនេះជាមូលដ្ឋាន ក្នុងការបង្កើនឥទ្ធិពល និងពង្រីកសមាជិកចូលរួមឱ្យបានលើសពី ៥០ប្រទេស នៅអាណត្តិខាងមុខ៕ AKP 



Previous Post Next Post