ក្រុមអ្ន​​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​​ស៊ា​ន​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​(​A​S​E​A​N​ ​​O​b​s​e​r​v​e​​r​ ​T​e​a​m​–​C​a​​m​b​o​d​i​a​:​ ​A​O​​T​-​K​H​)​ ចុះ​ស​​ង្កេ​ត​កា​រ​ណ៍​ផ្ទៀ​ង​ផ្ទា​ត់​ ​រា​យ​កា​រ​ណ៍ ​អំ​ពី​ស្ថា​ន​​ភា​ព​តា​ម​ប​ណ្តោ​យ​​ព្រំដែ​​ន​ក​ម្ពុ​ជា​-​ថៃ និ​ង​ដា​ក់​ព​​ង្រាយ​​ទូ​កុ​ង​តឺ​ន័​រ​​ ​រា​យ​ប​ន្លា​លួ​ស​ ​ជី​ក​ប្រ​ឡា​យ​​ ​ធ្វើ​លេ​ណ​ដ្ឋា​ន​ ​និ​ង​ធ្វើ​​ផ្លូ​វ​លើ​ទឹ​ក​ដី​ក​ម្ពុ​ជា​ ​ ​និ​ង​កា​រ​កា​​ន់​កា​ប់​ដោ​យ​​ខុ​ស​ច្បា​ប់​រ​ប​ស់​យោ​ធា​ថៃ​ ​នៅ​ច្រ​​ក​អូ​រ​ស្មា​ច់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុមអ្ន​​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​​ស៊ា​ន​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​(​A​S​E​A​N​ ​​O​b​s​e​r​v​e​​r​ ​T​e​a​m​–​C​a​​m​b​o​d​i​a​:​ ​A​O​​T​-​K​H​)​ ចុះ​ស​​ង្កេ​ត​កា​រ​ណ៍​ផ្ទៀ​ង​ផ្ទា​ត់​ ​រា​យ​កា​រ​ណ៍ ​អំ​ពី​ស្ថា​ន​​ភា​ព​តា​ម​ប​ណ្តោ​យ​​ព្រំដែ​​ន​ក​ម្ពុ​ជា​-​ថៃ និ​ង​ដា​ក់​ព​​ង្រាយ​​ទូ​កុ​ង​តឺ​ន័​រ​​ ​រា​យ​ប​ន្លា​លួ​ស​ ​ជី​ក​ប្រ​ឡា​យ​​ ​ធ្វើ​លេ​ណ​ដ្ឋា​ន​ ​និ​ង​ធ្វើ​​ផ្លូ​វ​លើ​ទឹ​ក​ដី​ក​ម្ពុ​ជា​ ​ ​និ​ង​កា​រ​កា​​ន់​កា​ប់​ដោ​យ​​ខុ​ស​ច្បា​ប់​រ​ប​ស់​យោ​ធា​ថៃ​ ​នៅ​ច្រ​​ក​អូ​រ​ស្មា​ច់​

 


សេ​ច​​ក្តី​ប្រ​កា​ស​ព័​ត៌​មា​ន​ ​

​អ្ន​ក​​នាំ​ពា​ក្យ​ក្រ​សួ​ង​កា​រ​ពា​រ​ជា​​តិ​ ​នៃ​ព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា​ ​សូ​ម​ជ​ម្រា​ប​ជូ​ន​សា​ធា​រ​ណ​​ជ​ន​ ​អ្ន​ក​សា​រ​ព័​ត៌​មា​​ន​ជា​តិ​ ​និ​ង​អ​ន្ត​រ​​ជា​តិ​មេ​ត្តា​ជ្រា​ប​ថា ​៖​ 

​​

នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ជាតំបន់រោងកម្មករសំណង់ ដែលស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលធ្វើប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលចូលលំនៅដ្ឋានពួកគេវិញបាននៅឡើយ។ 


សូមគូសបញ្ជាក់ផងដែរថា ទីតាំងខាងលើ គឺជាតំបន់ប្រជាជនស៊ីវិលស្លូតត្រង់សុទ្ធសាធ ហើយត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោងគ្រប់ធុនជាច្រើនគ្រាប់បណ្តាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។


ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ 


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ប្រភពផេកសម្តេចតេជោ


ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦












 




Previous Post Next Post