សម្តេច​តេជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​​ឆ្លើ​យ​ត​ប​​ក្រុ​ម​អ្ន​ក​រិះ​គ​ន់​ក្រៅ​​ប្រ​ទេ​ស​រឿ​ង​បោះ​​ពុ​ម្ព​ក្រ​ដា​ស​​ប្រា​ក់​​ថ្មី​ ​​ដោ​​យ​ប​ញ្ជា​ក់​​ពី​ភា​ព​រឹ​ង​មាំ​​នៃ​សេ​ដ្ឋ​កិ​​ច្ច​ជា​តិ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេច​តេជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​​ឆ្លើ​យ​ត​ប​​ក្រុ​ម​អ្ន​ក​រិះ​គ​ន់​ក្រៅ​​ប្រ​ទេ​ស​រឿ​ង​បោះ​​ពុ​ម្ព​ក្រ​ដា​ស​​ប្រា​ក់​​ថ្មី​ ​​ដោ​​យ​ប​ញ្ជា​ក់​​ពី​ភា​ព​រឹ​ង​មាំ​​នៃ​សេ​ដ្ឋ​កិ​​ច្ច​ជា​តិ


រាជធានី​ភ្នំពេ​ញ ​៖​ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​ប្រ​ធា​ន​ព្រឹ​ទ្ធ​​ស​ភា​នៃ​ព្រះ​រា​ជា​ណាច​ក្រ​ក​ម្ពុ​ជា​ ​បា​​ន​ចេ​ញ​មុ​ខ​ប​ក​ស្រា​យ​ជុំ​វិ​ញ​​កា​រ​លើ​ក​ឡើ​ង​រប​ស់​​ក្រុ​ម​អ្ន​ក​រិះ​គ​ន់​នៅ​ក្រៅ​ប្រ​ទេ​ស ​ដែ​​ល​តែ​ង​តែ​មួ​ល​ប​ង្កា​ច់​​ថា​ ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​ក​ម្ពុ​ជា​បោះ​ពុ​ម្ពក្រ​ដា​ស​​ប្រា​ក់​ថ្មី​ ​ដោ​យ​សា​រ​​តែ​អ​ស់​លុ​យ​ពី​ថ​វិ​កា​ជា​តិ​​។

​​

តាមរយៈការបង្ហោះសារលើបណ្តាញសង្គម សម្តេចតេជោ បានថ្លែងដោយចំៗទៅកាន់ក្រុមមនុស្សមួយចំនួននៅក្រៅប្រទេស ដែលសម្តេចហៅថាជា «ក្រុមបំផ្លាញជាតិ» ថា ការបកស្រាយនេះធ្វើឡើងដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំចំពោះការញុះញង់របស់ក្រុមទាំងនោះ។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីភាពរឹងមាំនៃសេដ្ឋកិច្ចជាតិថា សាច់ប្រាក់ក្នុងរតនាគារជាតិមានមិនក្រោម ២.៥០០ លានដុល្លារអាមេរិកនោះទេ។ សម្តេចបានពន្យល់ថា ចំណូលថវិកាជាតិក្នុងរយៈពេល ៩ ខែ មានជាង ៥.០០០ លានដុល្លារ ដែលជាមធ្យមមានចំណូលចន្លោះពី ៥០០ ទៅ ៦០០ លានដុល្លារក្នុងមួយខែ។ ខណៈដែលការចំណាយលើបៀវត្សមន្ត្រីរាជការគឺចាយត្រឹមតែ ២៣០ លានដុល្លារក្នុងមួយខែប៉ុណ្ណោះ។ ដូច្នេះ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយ និងរក្សាសាច់ប្រាក់ក្នុងរតនាគារឱ្យស្ថិតក្នុងកម្រិតមួយដ៏រឹងមាំ។


ក្នុងសារដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតរិះគន់ទៅលើក្រុមអ្នកនយោបាយក្រៅស្រុកមួយចំនួន ដែលសម្តេចចោទប្រកាន់ថា បានយកលុយដែលរៃអង្គាសបានពីសប្បុរសជន ក្រោមឈ្មោះជួយ «ជនភៀសខ្លួន» ទៅប្រើប្រាស់ខុសគោលដៅ ដើម្បីចិញ្ចឹមគណបក្សនយោបាយនៅក្នុងស្រុកទៅវិញ។ សម្តេចថែមទាំងបានព្រមានថា នឹងបង្ហោះសារសំឡេងនៃការប្រជុំដែលនិយាយពីការយកលុយរៃអង្គាសនោះមកប្រើប្រាស់ផ្ទុយពីគោលដៅដើមនៅពេលក្រោយ។


សម្តេចតេជោ បានបញ្ជាក់ជាចុងក្រោយថា ការចេញក្រដាសប្រាក់ថ្មី គឺជាការងារធម្មតារបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងរូបិយវត្ថុ មិនមែនជាសញ្ញានៃការអស់លុយដូចការចោទប្រកាន់របស់ក្រុមអ្នកនយោបាយដែលមានមហិច្ឆតាចង់ដណ្តើមអំណាចនោះឡើយ។ ប្រភពក្រសួងព័ត៌មាន




​​

Previous Post Next Post