ដាំ​កូ​ន​ឈើ​គ្រ​​ញូ​ង​ជា​ង​ ​៥ ​៧​​០​០​ដើ​ម​​ ​លើ​ផ្ទៃ​ដី​៩​​ហិ​កតា​ស្តារ​​ព្រៃ​ឈើ​ឡើ​ង​វិ​​ញ​ នៅ​​ស​ហ​គ​ម​ន៍​តំ​ប​​ន់​កា​រ​ពា​រ​​ធ​ម្ម​ជា​តិ​ជាំ​​ម្រេ​ច​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ដាំ​កូ​ន​ឈើ​គ្រ​​ញូ​ង​ជា​ង​ ​៥ ​៧​​០​០​ដើ​ម​​ ​លើ​ផ្ទៃ​ដី​៩​​ហិ​កតា​ស្តារ​​ព្រៃ​ឈើ​ឡើ​ង​វិ​​ញ​ នៅ​​ស​ហ​គ​ម​ន៍​តំ​ប​​ន់​កា​រ​ពា​រ​​ធ​ម្ម​ជា​តិ​ជាំ​​ម្រេ​ច​

 


ខេ​​ត្ត​កំ​ព​ង់​​ធំ ៖​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​ ​៧​​ ​ខែ​តុ​លា​ ​ឆ្នាំ​២​​០​២​៦​ ​គ​ណៈកម្មកា​​រ​គ្រ​ប់គ្រងការ​ពា​រ​ ​ទប់​ស្កា​ត់​ និ​​ង​ប​ង្ក្រា​ប​ប​ទ​​ល្មើ​ស​ធ​ន​ធា​ន​ធ​ម្ម​​ជា​តិ​ខេ​ត្តកំព​​ង់​ធំ​ ​បា​ន​​ដឹ​ក​នាំ​ក​ង​ក​​ម្លាំ​ង​ច​ម្រុះ​ ​អា​​ជ្ញា​ធ​រ​ដែ​ន​ដី​ ​និ​ងប្រ​​ជា​ស​ហ​គ​ម​ន៍​​ស​រុ​ប​ ​១​៣​​៦​នា​ក់​ ​(​ស្រី​ ​​១​៨​នា​ក់​)​​ ​រួ​ម​គ្នា​ចុះ​ដាំ​​ស្តា​រ​ព្រៃ​ឈើ​ឡើ​ង​វិ​​ញ​ ​នៅស​ហ​​គ​ម​ន៍​តំ​ប​ន់​​កា​រ​ពារ​ធ​ម្ម​​ជា​តិ​ជាំ​ម្រេ​ច​​ ​ស្ថិ​ត​ក្នុ​ងដែ​​ន​ជ​ម្រ​ក​ស​ត្វ​ព្រៃ​បឹ​​ង​ពែ​រ​ ​(​ភូ​​មិ​តា​ឡែ​ក​ ​ឃុំ​​សា​លា​វិ​ស័​យ​ ​​ស្រុ​ក​ប្រា​សា​ទ​ប​ល្ល័​​ង្ក​)​។​

​​សកម្មភាពនេះដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការខេត្ត អមដំណើរដោយ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ។

​លោក អោង ប៊ុនធឿន បានឱ្យដឹងថា ព្រៃសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច មានផ្ទៃដីសរុប ២ ៩០៨ហិកតា។ កន្លងមក មានជនខិលខូចបានលួចកាប់រានទន្ទ្រានយកដីធ្វើអាស្រ័យផល ប៉ុន្តែត្រូវស្ថាប័នជំនាញបរិស្ថាន រដ្ឋបាលស្រុក និងខេត្ត ចុះដកហូតយកមកធ្វើជាសម្បត្តិរដ្ឋវិញ។ ជាក់ស្តែង នៅថ្ងៃនេះ អាជ្ញាធរនិងសហគមន៍បានរួមគ្នាដាំកូនឈើប្រភេទគ្រញូងចំនួន ៥ ៧០០ដើម លើផ្ទៃដីដកហូតចំនួន ៩ហិកតា ដើម្បីស្តារគម្របព្រៃឈើឡើងវិញ។

​ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា គិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការកម្លាំងចម្រុះនាថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន (រយៈពេលជាង ២៨ខែ) គណៈកម្មការខេត្តបានបង្ក្រាប និងដកហូតដីព្រៃដែលត្រូវបានកាប់ទន្ទ្រានខុសច្បាប់បានចំនួន ៣៤៦ ទីតាំង ស្មើនឹង ជាង ៤ ៣០០ហិកតា ត្រឡប់មកជាសម្បត្តិរដ្ឋវិញ។ ផ្ទៃដីដកហូតទាំងនោះ ភាគច្រើនត្រូវបានដាំស្តារឡើងវិញ និងមួយចំនួនទៀតកំពុងដុះលូតលាស់ព្រៃធម្មជាតិឡើងវិញ។

​លោកឧត្តមសេនីយ៍ទោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងប្រជាសហគមន៍ទាំងអស់ ត្រូវរួមគ្នាថែរក្សា និងការពារធនធានធម្មជាតិឱ្យបានគង់វង្ស និងសូមបោះបង់ចោលនូវសកម្មភាពលួចកាប់ឆ្ការព្រៃ យកដីធ្វើកម្មសិទ្ធិ ឬការកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ ដែលជាអំពើល្មើសច្បាប់នាំឱ្យមានទោសទណ្ឌដល់ខ្លួន៕








Previous Post Next Post