សម្ដេចធិ​​បតី ​៖​ ​កា​រ​ដឹ​ង​គុ​ណ​ ​កា​​រ​មើ​ល​ថែ​ ​និ​ង​កា​​រ​លើ​ក​ក​ម្ព​ស់​ជី​វ​ភា​ព​អ​តី​​ត​យុ​ទ្ធ​ជ​ន​ ​និ​ង​​និ​វ​ត្ត​ជ​ន ​គឺ​ជា​ «​កា​​ត​ព្វ​កិ​ច្ច​សី​ល​ធ​ម៌​ ​​និ​ង​ ជាក​ត​ញ្ញុ​តា​​ធ​ម៌​ជា​តិ​»​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្ដេចធិ​​បតី ​៖​ ​កា​រ​ដឹ​ង​គុ​ណ​ ​កា​​រ​មើ​ល​ថែ​ ​និ​ង​កា​​រ​លើ​ក​ក​ម្ព​ស់​ជី​វ​ភា​ព​អ​តី​​ត​យុ​ទ្ធ​ជ​ន​ ​និ​ង​​និ​វ​ត្ត​ជ​ន ​គឺ​ជា​ «​កា​​ត​ព្វ​កិ​ច្ច​សី​ល​ធ​ម៌​ ​​និ​ង​ ជាក​ត​ញ្ញុ​តា​​ធ​ម៌​ជា​តិ​»​

 




ស​ម្ដេ​ច​ម​ហា​បវ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​និ​ង​ជា​អ​នុ​ប្រ​ធា​ន​ទី​១​ ​ស​មា​​គ​ម​អ​តី​ត​យុ​ទ្ធ​ជ​ន​​ ​និ​ង​និ​វ​ត្ត​ជ​ន​ក​​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ជា​​អ​ធិ​ប​តី​ក្នុ​ង​ពិ​ធី​​បើ​ក​ម​ហា​ស​ន្និ​បា​ត​​ស​ហ​ព័​ន្ធ​អ​តី​ត​យុ​​ទ្ធ​ជ​ន​ប​ណ្តា​ប្រ​ទេ​ស​អា​ស៊ា​ន​ ​​(​V​E​C​O​N​A​C​)​ ​​លើ​ក​ទី​ ​២​៥​ ​នៅ​វិ​មា​ន​​ស​ន្តិ​ភាព​ ​នា​​ព្រឹ​ក​ថ្ងៃ​ច​ន្ទ​ ​ទី​៥​ ​​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​​៦​ ​។​


ថ្លែងក្នុងពិធីនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន មិនមែនគ្រាន់តែជាកិច្ចការមនុស្សធម៌នោះឡើយ តែជា «កាតព្វកិច្ចសីលធម៌ និងជាកតញ្ញុតាធម៌ជាតិ» ដែលអ្នកជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជន និងរៀមច្បងជំនាន់មុន គ្រប់រូប ។ ជាការពិត, ការផ្តល់តម្លៃលើកតញ្ញុតាធម៌ចំពោះឪពុកម្តាយ, ជីដូនជីតា និង បុព្វបុរស ជាសីលធម៌ និងគុណតម្លៃដែលចាក់ឫសជ្រៅក្នុងផ្នត់គំនិតអាស៊ី រួមទាំងកម្ពុជា ។ VECONAC មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត, សុខុមាលភាព, និងការគាំពារសង្គមជូនអតីតយុទ្ធជន និងជនពិការដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពលមួយក្នុងការរួមចំណែក ដល់ការថែរក្សាសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។


សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា មិនថាកម្ពុជា, ឥណ្ឌូចិន ឬ តំបន់អាស៊ានទាំងមូល យើងចាត់ទុកអតីតយុទ្ធជន ជាអ្នកការពារប្រវត្តិសាស្ត្រ, ឯករាជ្យភាព, អធិបតេយ្យ, បូរណភាពទឹកដី, និងសិទ្ធិស្វ័យសម្រេចលើការជ្រើសរើសមាគ៌ាអភិវឌ្ឍដែលសមស្របតាមបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌របស់សង្គមជាតិនីមួយៗ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា, សន្តិភាព និង ការបង្រួបបង្រួមជាតិពេញលេញដែលយើងទទួលបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ពិភពលោកទាំងមូលបានស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ប្រធានព្រឹទ្ធសភា។


សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា អតីតយុទ្ធជន និងនិវត្តជន ជា «ប្រតិបត្តិករផ្ទាល់» ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដោយបងប្អូនបានបើកបេះដូងទទួលយកការបង្រួបបង្រួមជាតិ និងស្មារតីឈ្នះ-ឈ្នះ ដោយគ្មានអ្នកចាញ់ និងមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ឡើយ ។ ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» ជាការជំរុញស្មារតីជាតិឱ្យ ស្រលាញ់, យល់ដឹង និងចូលរួមការពារសន្តិភាព ហើយទន្ទឹមនេះ ពាក្យនេះក៏មានរួមបញ្ចូលនូវអត្ថន័យសម្តែងការដឹងគុណ និងកតញ្ញុតាធម៌ចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងឡាយ ដែលបានចូលរួមក្នុងស្នាដៃដ៏មហស្ចារ្យនៅក្នុងការកសាងសន្តិភាពដ៏រឹងមាំមួយសម្រាប់កម្ពុជា ដែលគេធ្លាប់តែស្គាល់ថា ជាប្រទេស ដែលទទួលរងនូវសោកនាដកម្មដ៏សង្វេគ ពីកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ ។


សម្ដេចធិបតី បានគូសបញ្ជាក់ថា ទោះបីស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលកាន់តែមានភាពស្មុគស្មាញ ជាមួយនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហាសន្តិសុខមិនមែនប្រពៃណី, កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ, ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ដោយយកស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំ ក្នុងការកសាងសន្តិភាព។


មុននឹងបញ្ចប់, សម្ដេចធិបតី បានចែករំលែកនូវទស្សនៈ និងផ្តល់អនុសាសន៍គន្លឹះមួយចំនួន ជូនមហាសន្និបាត និងសមាជិក VECONAC ទាំងអស់ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណា និងរួមគ្នាជំរុញការអនុវត្តទៅមុខ រួមមាន៖ ទី១- យើងត្រូវបន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់ ។ ទី២-យើងត្រូវពង្រឹងសាមគ្គីភាព, មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន។ ទី៣-យើងត្រូវកំណត់ការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជនជាស្នូលនៃកិច្ចសហប្រតិបត្តិការ ។ ទី៤-យើងត្រូវលើកកម្ពស់តួនាទីអតីតយុទ្ធជន ជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់ពីអតីតកាលទៅបច្ចុប្បន្ន និង អនាគត ។ បទពិសោធរបស់អតីតយុទ្ធជន គឺជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ ។ ទី៥- VECONAC គួរតែមានភាពសកម្ម, ភាពធន់, និងឆ្លើយតបជាងមុន ទៅនឹងបរិបទថ្មីរបស់តំបន់។


ទី៦- «ស្មារតីគ្រួសារ VECONAC» គួរត្រូវបានថែរក្សា និងលើកកម្ពស់ឱ្យក្លាយជាកម្លាំងបង្រួបបង្រួមនៅក្នុងសហគមន៍អាស៊ាន។


ជាទីបញ្ចប់ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់យល់ច្បាស់អំពីតម្លៃនៃសន្តិភាព ជាងអតីតយុទ្ធជននោះឡើយ។ អតីតយុទ្ធជនគឺជាសកម្មជនដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សន្តិភាព, យើងត្រូវរួមគ្នាធ្វើឱ្យគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ត្រូវបានចងចាំដោយការដឹងគុណ ធ្វើឱ្យបទពិសោធ និងមេរៀននៃសង្គ្រាម ក្លាយជាមេរៀនសម្រាប់សន្តិភាព; និងធ្វើឱ្យសាមគ្គីភាពរបស់អតីតយុទ្ធជន ក្លាយជាកម្លាំងរួមមួយ ដែលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ដែលមានសន្តិភាព ស្ថិរភាព មិត្តភាព សុខុមាលភាព និងវិបុលភាពយូរអង្វែង សម្រាប់ប្រជាជនយើង និងមនុស្សជំនាន់ក្រោយ ៕ប្រភពក្រសួងព័ត៌មាននិងផេកសម្តេចតេជោ













Previous Post Next Post