នៅខេ​ត្ត​កំ​​ព​ង់​ចា​ម​ ​ស​ម​ត្ថ​កិ​ច្ច​ជ​ល​​ផ​ល​ ​បើ​ក​ប្រ​តិ​ប​ត្តិ​កា​​រ​ទ្រ​ង់​ទ្រា​យ​ធំ​ ​ប​​ង្ក្រា​ប​ប​ទ​ល្មើ​ស​នេ​សា​ទ ​​ជាច្រើ​ន​ក​​ន្លែ​ង​ ​លែ​ង​កូ​ន​ត្រី​ ​​និ​ង​វា​រី​ស​ត្វ​ច​ម្រុះ​ ​ជា​ច្រើ​ន​គី​​ឡូ​ក្រា​ម​ ​ចូលធម្មជាតិវិញ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

នៅខេ​ត្ត​កំ​​ព​ង់​ចា​ម​ ​ស​ម​ត្ថ​កិ​ច្ច​ជ​ល​​ផ​ល​ ​បើ​ក​ប្រ​តិ​ប​ត្តិ​កា​​រ​ទ្រ​ង់​ទ្រា​យ​ធំ​ ​ប​​ង្ក្រា​ប​ប​ទ​ល្មើ​ស​នេ​សា​ទ ​​ជាច្រើ​ន​ក​​ន្លែ​ង​ ​លែ​ង​កូ​ន​ត្រី​ ​​និ​ង​វា​រី​ស​ត្វ​ច​ម្រុះ​ ​ជា​ច្រើ​ន​គី​​ឡូ​ក្រា​ម​ ​ចូលធម្មជាតិវិញ


 ខេត្ត​កំ​ព​ង់​ចា​ម​ ​៖​​ ​នៅ​ថ្ងៃ​ទី​២​៨​ ​​ខែ​សី​ហា​ ​ឆ្នាំ​​២​០​២​៦​ ​​ក​ម្លាំ​ង​ជំ​នា​ញ​​នៃ​អ​ធិ​កា​រ​ដ្ឋា​ន​​រ​ដ្ឋ​បា​ល​ជ​ល​ផ​លមេគង្គ​ ស​ហ​​កា​រជាមួ​យ​ខ​ណ្ឌ​រ​ដ្ឋ​បា​ល​ជ​ល​ផល​ត្បូ​ង​ឃ្មុំ​ បា​ន​ចុះ​ប្រ​​តិ​ប​ត្តិ​កា​រ​យ៉ាងក្តៅគ​គុក​ក្នុង​​ការ​ទ​​ប់​ស្កាត់ និ​ង​ប​ង្ក្រា​ប​ប​ទ​ល្មើ​​ស​នេ​សា​ទ​ខុសច្បាប់​ ​ដោ​យ​បា​ន​រុះ​រើ​ ​និ​ង​​បំ​ផ្លា​ញ​ចោ​ល​ឧ​ប​ក​រ​ណ៍​នេ​សា​ទ​ខុ​ស​​ច្បា​ប់​ប្រ​ភេ​ទ​លូ​ស្បៃ​មុ​ង​ជា​ច្រើ​ន​ក​ន្លែ​​ង ​ព្រ​ម​ទាំ​ង​​បា​ន​ចា​ក់​លែ​ង​កូ​ន​ត្រី​ ​​និ​ង​វា​រី​ស​ត្វ​ច​ម្រុះ​ជា​ច្រើ​ន​គី​ឡូ​ក្រា​ម​​ចូល​ទៅ​ក្នុ​ង​ប្រភ​ព​ទឹ​​ក​ធ​ម្ម​ជា​តិ​វិ​ញ​​។​


ស​​ម​ត្ថ​កិ​ច្ច​បា​ន​ចុះ​ល្បា​​ត​ប​​ង្ក្រា​ប​ដោ​យ​ផ្ទា​ល់​ ​ដោ​យ​រ​ក​ឃើ​ញ​​និ​ង​បំ​ផ្លា​ញ​ចោ​ល​នូ​វ​ប​ទ​ល្មើ​ស​​នេ​សា​ទ​ខុ​ស​ច្បា​ប់​ចំ​នួ​​ន​ ​២​ក​រ​ណី​ ​ស្ថិ​ត​​ក្នុ​ង​ភូ​មិ​សា​ស្ត្រ​ស្រុ​ក​កំ​ព​ង់​សៀ​​ម​ ​ខេ​ត្ត​កំ​ព​ង់​ចា​​ម​ ​រួ​ម​មា​ន​ ​​៖​

​ក​​រ​ណី​ទី​១​ ​​នៅ​ចំ​ណុ​ច​ភូ​មិ​រ​អា​ង​លើ​ ​ឃុំ​រ​​អា​ង​ ​បា​ន​រុះ​រើ​ ​និ​ង​​បំ​ផ្លា​ញ​ចោ​ល​ឧ​ប​ក​រ​ណ៍​លូ​ស្បៃ​មុ​​ង​ចំ​នួ​ន​១​២​​មា​ត់​,​ ​រ​បាំ​ង​ស្បៃ​មុ​ង​​ប្រ​វែ​ង​ ​៥​៤​០​ម៉ែ​ត្រ​,​ ​​ប​ង្គោ​ល​ច​ម្រឹ​ង​ចំ​នួ​​ន​ ​១​៨​០​ដើ​ម​​ ​និ​ង​បា​ន​ចា​ក់​​លែ​ង​កូ​ន​ត្រី​ច​ម្រុះ​ទ​ម្ង​ន់​ ​​៤​២​គី​ឡូ​ក្រា​ម​ ​ចូ​​ល​ទៅ​ក្នុ​ង​ទឹ​ក​វិ​ញ​។​​

​ក​រ​ណី​ទី​២​ ​​នៅ​ចំ​ណុ​ច​អិ​ន​តា​នេ​ល​ ​ឃុំ​​គៀ​ន​ជ្រៃ​ ​បា​ន​បំ​ផ្លា​ញ​​ចោ​ល​ឧ​ប​ក​រ​ណ៍​លូ​ស្បៃ​មុ​​ង​ចំ​នួ​ន​១​៥​មា​ត់​,​ ​រ​បាំ​ង​ស្បៃ​​មុ​ង​ប្រ​វែ​ង​​៦​៧​៥​ម៉ែ​ត្រ​,​ ​ប​ង្គោ​ល​ច​​ម្រឹ​ង​ចំ​នួ​ន២​​២​៥​ដើ​ម​ ​ព្រ​ម​ទាំ​​ង​ចា​ក់​លែ​ង​កូ​ន​ត្រី​ច​ម្រុះ​ទ​​ម្ង​ន់​ ​៥​៥​គី​ឡូ​ក្រា​ម​​។


 ក្​នុ​​ង​ថ្ងៃ​ដ​ដែ​ល​​នោះ​ផ​ង​ដែ​រ​ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានបន្តកិច្ចសហការជាមួយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ចុះបង្ក្រាបបាន ១ករណីបន្ថែមទៀត ដោយបានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍ស្បៃមុងខុសច្បាប់នៅនឹងកន្លែង រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ២២មាត់, របាំងស្បៃមុងប្រវែង ១.១០០ម៉ែត្រ, បង្គោលចម្រឹងចំនួន ៣៣០ដើម និងបានចាក់លែងកូនត្រី ព្រមទាំងវារីសត្វចម្រុះសរុបប្រមាណ ១០០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញដោយសុវត្ថិភាព។


សរុបលទ្ធផលរួមក្នុងប្រតិបត្តិការពេញមួយថ្ងៃនេះ សមត្ថកិច្ចបានបំផ្លាញចោលឧបករណ៍លូស្បៃមុងសរុបចំនួន ៤៩មាត់, របាំងស្បៃមុងប្រវែង ២.៣១៥ម៉ែត្រ, បង្គោលចម្រឹង ៧៣៥ដើម និងបានសង្គ្រោះជីវិតកូនត្រី-វារីសត្វចម្រុះដោយចាក់លែងចូលធម្មជាតិវិញសរុប ១៩៧គីឡូក្រាម។ សកម្មភាពចុះបង្ក្រាបយ៉ាងក្តៅគគុកនេះ ធ្វើឡើងក្នុងគោលបំណងការពារ និងអភិរក្សធនធានមច្ឆជាតិឱ្យបានគង់វង្ស ជាពិសេសក្នុងរដូវបិទនេសាទ ដើម្បីទុកឱកាសឱ្យពូជត្រីបានពងកូន និងរីកធំធាត់ សម្រាប់បម្រើផលប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិរយៈពេលវែង៕




Previous Post Next Post