តាមព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចល័តចម្រុះ សហការជាមួយស្ថានីយកណ្ដាលដុំ ខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពិន័យ សរុបចំនួន ១០គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ១២តោន ដល់ ៤៥តោន និងស្ថានីយខេត្តកណ្ដាលសហការជាមួយស្ថានីយកំពង់ភ្នំ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពិន័យ សរុបចំនួន ២គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ១៤តោន ដល់ ២១តោន។
យ៉ាងណាក៏ដោយក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕



