នៅលើបណ្តាញសង្គម សម្តេចតេជោបានបង្ហោះសារថា ៖ ក្រឡេកមើលទៅក្រោយ!ថ្ងៃ២៣ តុលា ១៩៩១ ម៉ោង៣ល្ងាចនៅទីក្រុងប៉ារីស ប្រទេសបារាំង មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។
ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹកទើបហៅថដើមឈើបាន។
ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាងសម្តេចព្រះនរោត្តមសីហនុជាមួយរូបខ្ញុំ ហ៊ុន សែន ដែលគេតែងនិយាយថា(ជំនួបសីហនុ.ហ៊ុន សែន)ថ្ងៃ២ធ្នូ១៩៨៧។
គ្មានជំនួបសីហនុ .ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។យើងបានប្រើពេលជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។
បើគិតពីថ្ងៃ២ ធ្នូ ១៩៨៧ ដល់ ២៣ តុលា ១៩៩១ គឺមានរយៈពេល១,៤២១ថ្ងៃត្រូវជា២០៣សប្តាហ៍ស្មើនឹង៤៦ខែនិង២១ថ្ងៃឬ៣ឆ្នាំ១០ខែនិង២១ថ្ងៃ។
ខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ(ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេបជ្រាយ)ដែលអាចបញ្ជាក់បាននៅត្រង់
មួយទល់បី(ខ្ញុំ ហ៊ុន សែន ត្រូវតទល់ជាមួយសម្តេចព្រះនរោត្តមសីហនុផងជាមួយលោកតា សឺន សាន ផងជាមួយ ខៀវ សំផន ផងដែលពេលខ្លះជួបដោយឡែកនិងពេលខ្លះជួបរួម។
ឯដៃគូបរទេសមិនថាប្រទេសគាំទ្រទេប្រទេសដែលមិនគាំទ្រក៏ត្រូវការជួបជាមួយ ហ៊ុន សែន ដើម្បីពន្យល់គ្នាឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។
នៅក្នុងវេទិកាចរចាខ្ញុំជាមនុស្សដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជានិងប្រតិភូពីប្រទេសដែលចូលរួមដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំនិងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។
អបអរសាទរខួបលើកទី៣៥ឆ្នាំនៃកិច្ចព្រមព្រៀងប៉ារីស២៣តុលា១៩៩១។


.jpg)
.jpg)
.jpg)

.jpg)
