សម្តេច ​​ម៉ែ​ន​ ​សំ​អ​ន​ ​«​កា​​រ​ដាំ​ដើ​ម​ឈើ​ ​និ​ង​​កា​រ​ពា​រ​​ព្រៃ​ឈើ​ ​ជា​កា​​រ​ជួ​យ​ខ្លួ​ន​ឯ​ង​ ​​ដែ​ល​អា​ច​ជួ​យ​ទ​​ប់​ទ​ល់​នឹ​ង​កា​​រ​ប្រែ​ប្រួ​លអាកាស​​ធា​តុ​ ​សុ​វ​ត្ថិ​ភា​ព​ពី​គ្រោះ​ធ​ម្ម​ជាតិ និ​ង​​​​ក្លា​យ​​​​ជា​ក្តី​ស​​ង្ឃឹ​ម​ស​ម្រា​ប់​កូ​​ន​ចៅ​ជំ​នា​ន់​ក្រោ​យ​»​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេច ​​ម៉ែ​ន​ ​សំ​អ​ន​ ​«​កា​​រ​ដាំ​ដើ​ម​ឈើ​ ​និ​ង​​កា​រ​ពា​រ​​ព្រៃ​ឈើ​ ​ជា​កា​​រ​ជួ​យ​ខ្លួ​ន​ឯ​ង​ ​​ដែ​ល​អា​ច​ជួ​យ​ទ​​ប់​ទ​ល់​នឹ​ង​កា​​រ​ប្រែ​ប្រួ​លអាកាស​​ធា​តុ​ ​សុ​វ​ត្ថិ​ភា​ព​ពី​គ្រោះ​ធ​ម្ម​ជាតិ និ​ង​​​​ក្លា​យ​​​​ជា​ក្តី​ស​​ង្ឃឹ​ម​ស​ម្រា​ប់​កូ​​ន​ចៅ​ជំ​នា​ន់​ក្រោ​យ​»​​

 


ខេត្តស្វាយរៀង ៖ ស​ម្តេ​ច​កិ​ត្តិ​ស​ង្គហ​​ប​​ណ្ឌិ​ត​​ ​ម៉ែន​ ​សំ​អ​ន​ ​​ឧ​ត្ត​ម​ប្រឹ​ក្សា​​ផ្ទា​ល់​ព្រះម​ហា​​ក្ស​ត្រ​ បាន​អ​ញ្ជើ​​ញ​ជា​អ​ធិ​ប​តី​ក្នុ​​ង​ពិ​ធី​ដាំ​កូ​ន​ឈើ​​ ​២​.​២​០​០​ដើ​​ម​ ​នៅ​តំ​ប​ន់​សេ​ដ្ឋ​​កិ​ច្ច​ពិ​សេ​ស​ឈី​​លូ​ ​ស្ថិ​ត​​ក្នុ​ង​ក្រុ​ង​ស្វា​យ​​រៀ​ង​ ​ខេ​ត្ត​ស្វា​​យ​រៀ​ង​ និ​ង​ចែ​​ក​កូ​ន​ឈើ​ ​១​៦​​.​០​០​០​ដើ​ម​ ​ជូ​ន​​ដ​ល់​ក្រុ​ង​-​ស្រុ​ក​​ទាំ​ង​ ​៨​ ​ទូ​​ទាំ​ង​ខេ​ត្ត​ស្វា​យ​រៀ​​ង​ ​នា​ព្រឹ​ក​​ថ្ងៃ​អា​ទិ​ត្យ​ ​៩​កើ​​ត​ ​ខែ​ភ​ទ្រ​ប​​ទ​ ​ឆ្នាំ​ម​មី​ ​អ​ដ្ឋ​​ស័​ក​ ​ព​.​ស​.​២​​៥​៧​០​ ​ត្រូ​វ​នឹ​​ង​ថ្ងៃ​ទី​២​០​ ​ខែ​កញ្ញា​ ​ឆ្នាំ​​២​០​២៦។​

​

យោងតាមរបាយការណ៍របស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានលើកឡើងថា សកម្មភាពដាំកូនឈើនៅថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាទាំងផ្នែករដ្ឋ និងវិស័យឯកជន ក្នុងការផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម និងការវិនិយោគជាមួយនឹងការការពារបរិស្ថាន។ ឯកឧត្តមបានបន្តទៀតថា យើងមិនអាចជ្រើសរើសរវាង សេដ្ឋកិច្ច និងបរិស្ថាននោះទេ ប៉ុន្តែត្រូវធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនដោយមិនប៉ះពាល់បរិស្ថាន នឹងធ្វើឱ្យការវិនិយោគក្លាយជាការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។


មានប្រសាសន៍ទៅកាន់ពិធី សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ស​ម្តេ​​ច​អគ្គ​​មហា​​សេនា​​បតី​តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ ​ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ​សម្តេ​ច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរ​ធិបតី​​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។


សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់កូនឈើសម្រាប់ការដាំដុះក្នុងថ្ងៃនេះ និងថ្លែងអំណរគុណ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ​វិនិយោគនៅកម្ពុជា ដែលបានជួយសម្របសម្រួលជាមួយ លោក ស៊ីញ ប៉ាវគ័រ អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងបានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ​ដែលបានយកចិត្តទុកដាក់សហការ​ជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរៀបចំពិធីដាំកូនឈើនាថ្ងៃនេះ។


សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និង​ក្លាយ​ជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»។ ទន្ទឹមនឹងនោះផងដែរការដាំដើមឈើបានក្លាយយជាការបំផុសចលនាមួយ ដើម្បីបង្កើនគម្របបៃតងក្នុងខេត្តស្វាយរៀង និងបានចូលរួមចំណែក​លើកស្ទួយ​ នូវវប្បធម៌ដ៏ប្រសើរ ដែលជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកប​ដោយ​ចីរភាព៕ប្រភពក្រសួងព័ត៌មាន









Previous Post Next Post