ប្រយត្ណ័គ្រោះថ្នាក់ចរាចរណ៏ រថយន្ត​​​T​​​A​​​C​​​​O​​​M​A​ ​បុ​​ក​គោ​យ​ន្ត​ក​ន្ត្រៃ​ដឹ​ក​​ឈើ​ពី​ក្រោ​យ​ពេ​ញ​ទំ​ហឹ​ង​ ​ស្លា​ប់​ម្នា​ក់​ ​និ​​ង​រ​បួ​ស​ធ្ង​ន់​ម្នា​ក់​ ​នៅ​ស្រុ​ក​បា​រា​យ​ណ៍​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រយត្ណ័គ្រោះថ្នាក់ចរាចរណ៏ រថយន្ត​​​T​​​A​​​C​​​​O​​​M​A​ ​បុ​​ក​គោ​យ​ន្ត​ក​ន្ត្រៃ​ដឹ​ក​​ឈើ​ពី​ក្រោ​យ​ពេ​ញ​ទំ​ហឹ​ង​ ​ស្លា​ប់​ម្នា​ក់​ ​និ​​ង​រ​បួ​ស​ធ្ង​ន់​ម្នា​ក់​ ​នៅ​ស្រុ​ក​បា​រា​យ​ណ៍​​


 ​ខេត្តកំ​ព​ង់ធំ​ ​​៖​ ​កាលពី​វេ​លា​ម៉ោ​​ង​ ​៣​:​៣​០​ ​នា​ទី​ទា​ប​ភ្លឺ​ ​ឈា​ន​ចូ​ល​ថ្ងៃ​ទី​២​០​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​៦​ ​នៅ​​តា​ម​ប​ណ្តោ​យ​ផ្លូ​វ​ជាតិលេ​ខ​៦​​ ​ចំ​ណុ​ច​ភូ​មិ​ទួ​ល​​សា​លា​ ​ឃុំ​ចុ​ង​ដូ​ង​ ​ស្រុ​​ក​បា​រា​យ​ណ៍​ ​ខេ​ត្ត​កំ​ព​ង់​ធំ ម​នុ​ស្ស​ម្នា​ក់​បា​ន​ស្លា​ប់​បា​​ត់​ប​ង់​ជី​វិ​ត​ភ្លា​ម​ៗ​នៅ​នឹ​​ង​ក​ន្លែ​ង​កើ​ត​ហេ​តុ​ ​និ​ង​​ម្នា​ក់​ទៀ​ត​រ​ង​រ​បួ​ស​ធ្ង​ន់​ ​ក្នុ​​ង​ហេ​តុ​កា​រ​ណ៍​គ្រោះ​ថ្នា​ក់​ច​​រា​ច​រ​ណ៍​​ដ៏​រ​ន្ធ​ត់​មួ​យ​ ​ដោ​យ​សា​រ​រ​​ថ​យ​ន្ត​ ​T​O​Y​O​T​A​ ​T​A​C​​O​M​A​ ​បើ​ក​បុ​ក​គោ​យ​ន្ត​ក​​ន្ត្រៃ​ដឹ​ក​ឈើ​មូ​ល​ពី​ក្រោ​យ​ពេ​ញ​ទំ​ហឹ​​ង ​​។

​​

រថយន្តបង្កហេតុម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3848 បើកបរដោយបុរសមិនទាន់ស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ទៀត (បានស្លាប់)។ ជនរងគ្រោះទាំងពីរនាក់ជាភេទប្រុស មានទីលំនៅភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញគោយន្តកន្ត្រៃដឹកឈើមូលប៉ុនៗភ្លៅពេញទ្រុង បើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត TACOMA បើកបរស្របទិសគ្នាក្នុងល្បឿនលឿន បានជ្រុលទៅបុកគោយន្តពីក្រោយពេញទំហឹងលាន់ដូចផ្គរលាន់ បណ្តាលឱ្យអ្នករួមដំណើរក្នុងរថយន្តស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯអ្នកបើកបរប៉ះពាល់ធ្ងន់ធ្ងរ។ ដោយឡែក អ្នកបើកបរគោយន្តកន្ត្រៃមិនទាន់ដឹងពីស្ថានភាពរបួសស្រាលឬធ្ងន់ឡើយ ដោយបានចាកចេញពីកន្លែងកើតហេតុ សង្ស័យរត់គេចខ្លួន។

​បច្ចុប្បន្ន វត្ថុតាងរថយន្ត និងគោយន្តកន្ត្រៃ ត្រូវបានសមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំចាត់ការតាមនីតិវិធីច្បាប់៕







Previous Post Next Post