អាជ្ញាធរជំ​នា​​ញ​និងក​​​​ម្លាំ​​​ង​​​​​ច​​ម្រុះ​​ខេត្តកំ​ពង់​ធំំ​ រុះ​រើ​ឧ​ប​ក​រ​ណ៍​នេ​​សា​ទ​ខុ​ស​ច្បា​ប់ និ​ង​​ចា​ក់​លែង​​ត្រីជាង ​២​១​០​​គី​ឡូ​ក្រា​ម​ចូ​​​ល​​​ទៅ​​​ក្នុ​​​​​​ង​​​ប្រ​​​ភ​​​​ព​​​ទឹ​​​ក​​​​​ធ​​​​ម្ម​​​ជា​​​តិ​​​វិ​​​​​ញ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អាជ្ញាធរជំ​នា​​ញ​និងក​​​​ម្លាំ​​​ង​​​​​ច​​ម្រុះ​​ខេត្តកំ​ពង់​ធំំ​ រុះ​រើ​ឧ​ប​ក​រ​ណ៍​នេ​​សា​ទ​ខុ​ស​ច្បា​ប់ និ​ង​​ចា​ក់​លែង​​ត្រីជាង ​២​១​០​​គី​ឡូ​ក្រា​ម​ចូ​​​ល​​​ទៅ​​​ក្នុ​​​​​​ង​​​ប្រ​​​ភ​​​​ព​​​ទឹ​​​ក​​​​​ធ​​​​ម្ម​​​ជា​​​តិ​​​វិ​​​​​ញ​

 


ខេត្តកំ​ព​ង់​ធំ ៖ ​នៅ​ថ្ងៃ​​ទី​១​៩​ ​ខែ​ក​ញ្ញា​​ ​ឆ្នាំ​២​០​២​៦​ ​ម​ន្ត្រី​ជំ​នា​ញ​រ​ដ្ឋ​បា​ល​ជ​ល​​ផ​ល​ ​ស​ហ​កា​រ​ជា​មួ​យ​ក​ម្លាំ​ង​​ច​ម្រុះ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​​ធំ​ ​បា​ន​ចុះ​ប្រ​តិ​ប​ត្តិ​កា​រ​ទ​ប់​ស្កា​ត់​​ ​និ​ង​ប​ង្ក្រា​ប​ប​ទ​ល្មើ​ស​ជ​​ល​ផ​ល​នៅ​តា​ម​តំ​ប​ន់​គោ​ល​ដៅ​មួ​យ​ចំ​នួ​ន​ជា​ល​ទ្ធ​​ផ​ល​ប​ង្ក្រា​ប​បា​ន​ចំ​នួ​ន​ ​៣​ក​រ​ណី​ ​រុះ​រើ​បំ​ផ្លា​ញ​ចោ​​ល​ឧ​ប​ក​រ​ណ៍​ខុ​ស​ច្បា​ប់​ជា​ច្រើ​ន​ ​និ​ង​​បា​ន​ចា​ក់​លែ​ង​ត្រី​ច​ម្រុះ​ជា​ង​ ​២​១​០​គី​ឡូ​ក្រា​ម​ចូ​ល​ទៅ​ក្នុ​​ង​ប្រ​ភ​ព​ទឹ​ក​​ធ​ម្ម​ជា​តិ​វិ​​ញ​។​


​ប្រតិបត្តិការជាបន្តបន្ទាប់នៅតាមបណ្តាស្រុក រួមមាន៖

​ស្រុកស្ទោង៖ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានដឹកនាំមន្ត្រីកិច្ចសន្យា សហការជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និងកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចចាប់ពីត្រពាំងប្រាសាទ ដល់រហាលព្រួល ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ជាប់ព្រំប្រទល់ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ កម្លាំងសម្រេចបាន ១ករណី ដោយបានរុះរើ និងកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់រួមមាន៖ របាំងស្បៃមុង ២៥របាំង (ប្រវែង ១,១៥០ម៉ែត្រ), ឡុក ២៥គ្រឿង, លូ/លប ៣៦មាត់, បង្គោលឈើ ៥០ដើម និងបានចាក់លែងត្រីចម្រុះប្រមាណ ១៥០គីឡូក្រាមចូលក្នុងប្រភពទឹកវិញ។

​ស្រុកសន្ទុក៖ លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក បានចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលស្រុកសន្ទុក និងគណៈកម្មការសហគមន៍នេសាទបឹងក្របីខ្ចក់ និងតាមុនមានលាភ ចុះបង្ក្រាបនៅចំណុចខាងកើតវត្តទួលពង្រ និងបឹងរលំ ព្រំប្រទល់ក្រុងស្ទឹងសែន ស្ថិតក្នុងឃុំកកោះ ស្រុកសន្ទុក។ ប្រតិបត្តិការនេះ បង្ក្រាបបាន ១ករណី រុះរើបំផ្លាញចោលរបាំងស្បៃមុង ១២របាំង (ប្រវែង ៥៥០ម៉ែត្រ), ឡុក ១២គ្រឿង, លូ ១២មាត់, បង្គោល ៤៥០ដើម និងរំដោះត្រីចម្រុះបានប្រមាណ ៥០គីឡូក្រាម។

​ស្រុកតាំងគោក៖ លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍ ប្រចាំស្រុកតាំងគោក បានសហការជាមួយកម្លាំងទីបញ្ជាការស្រាលកោះរះ ចុះទប់ស្កាត់បទល្មើសជលផលនៅចំណុចព្រែកទាល់ ក្តាមពង និងស្វាខ្មៅ ស្ថិតក្នុងឃុំស្រឡៅ ស្រុកតាំងគោក។ ជាលទ្ធផល បង្ក្រាបបាន ១ករណី ដោយបានរុះរើបំផ្លាញចោលរបាំងស្បៃមុង ៨របាំង (ប្រវែង ២៨០ម៉ែត្រ), ឡុក ៨គ្រឿង, លប លូ ៨មាត់, បង្គោល ៩៥ដើម និងចាក់លែងត្រីចម្រុះប្រមាណ ១០គីឡូក្រាម៕










Previous Post Next Post