ប្រគេនធុងសំរាមដល់ព្រះសង្ឃចំនួន២៥៥វត្តនៅទូទាំងខេត្តបន្ទាយមានជ័យ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រគេនធុងសំរាមដល់ព្រះសង្ឃចំនួន២៥៥វត្តនៅទូទាំងខេត្តបន្ទាយមានជ័យ


 ខេត្តបន្ទាយមានជ័យ : លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោកបណ្ឌិតចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានផ្តល់អំណោយធុងសម្រាមទាំង៧៦៥ ធុង ដោយធ្វើពិធីប្រគេនដល់ព្រះសង្ឃចំនួន ២៥៥វត្ត ក្នុង១វត្តចំនួន៣ នៅទូទាំងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៦ ។
លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : ការប្រគេនធុងសំរាមនេះ មានគោលបំណងឲ្យព្រះសង្ឃបានចូលរួមចំណែកថែរក្សាអនាម័យ ជួយឲ្យបរិវេណវត្តមានរបៀបរៀបរយ បរិស្ថានស្អាតនិងខ្យល់អាកាសបរិសុទ្ធ។
ពិសេសវាអាចសម្រួលដល់ការទុកដាក់ក្នុងការបែងចែកសម្រាមឲ្យបានត្រឹមត្រូវ។
ចំណែកលោកផៃ សុភី អនុប្រធានមន្ទីរបរិស្ថានខេត្តបានមានប្រសាសន៍ដែរថា : បន្ថែមលើនោះ ការប្រគេនធុងសំរាមដល់ព្រះសង្ឃ ក៏ជួយដល់ការទុកដាក់សំរាមផ្សេងៗក្នុងវត្ត ជាពិសេសរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌនាពេលឆាប់ៗខាងមុខនេះ។
លោករំលឹកថា សំរាមជាប្រភពនិងជាកន្លែងបង្កាត់ពូជនៃមេរោគ បាក់តេរី វីរុសនិងបរាសិតជាច្រើនប្រភេទដែលវាអាចឆ្លងចូលនៅក្នុងរាងកាយមនុស្ស សត្វតាមរយៈការប៉ះពាល់ផ្ទាល់, ការដកដង្ហើមឬតាមរយៈភ្នាក់ងារនាំមេរោគដូចជារុយនិងកណ្ដុរជាដើម ។
ចំពោះ ព្រះឧត្តមសីលញ្ញាណធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យបានមានថេរដីកាថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកបណ្ឌិតអ៊ាង សុផល្លែតនិងលោកបណ្ឌិតចាយ បូរិន្ទដែលបានប្រគេនជូនធុងសម្រាមសម្រាប់វត្តប្រើប្រាស់ ទុកដាក់សំរាមឲ្យមានរបៀបរៀបរយបានល្អ ។.
ពោលគឺវាឱ្យស្របទៅនឹងអភិក្រមស- ៣របស់ក្រសួងធម្មការនិងសាសនា និងសេចក្តីណែនាំរបស់គណៈសង្ឃទាំងពីរគណៈស្ដីពីការរៀបចំបរិស្ថានក្នុងវត្តអារាមធ្វើយ៉ាងណាឱ្យល្អស្អាត បរិស្ថានល្អស្អាតនិងមានសុខភាពល្អ៕









 

Previous Post Next Post