ក្រុមអ្ន​​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​​ស៊ា​ន​ប្រ​ចាំ​ព្រះ​រា​ជា​ណា​​ច​ក្រ​កម្ពុ​ជា​ (A​​S​E​A​N​ ​O​b​s​e​r​v​​e​r ​T​e​a​m–​​C​a​m​b​o​d​i​a​:​ ​A​O​​T​-​K​H​)​ ​ចុះ​ពិ​និ​​ត្យ​ជា​ក់​ស្តែ​ង​អំ​ពី​ស្ថា​ន​ភា​ព​​តា​ម​ប​ណ្តោ​យ​ព្រំ​ដែ​ន​​ក​ម្ពុ​ជា​-​ថៃ​ ​និ​ង​នៅ​​ក្នុ​ង​ជំ​រំ​ជ​ន​ភៀ​ស​សឹ​​ក​ ​ស្ថិ​ត​នៅ​ភូ​​មិ​រ​ង់​ចាំ​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុមអ្ន​​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​​ស៊ា​ន​ប្រ​ចាំ​ព្រះ​រា​ជា​ណា​​ច​ក្រ​កម្ពុ​ជា​ (A​​S​E​A​N​ ​O​b​s​e​r​v​​e​r ​T​e​a​m–​​C​a​m​b​o​d​i​a​:​ ​A​O​​T​-​K​H​)​ ​ចុះ​ពិ​និ​​ត្យ​ជា​ក់​ស្តែ​ង​អំ​ពី​ស្ថា​ន​ភា​ព​​តា​ម​ប​ណ្តោ​យ​ព្រំ​ដែ​ន​​ក​ម្ពុ​ជា​-​ថៃ​ ​និ​ង​នៅ​​ក្នុ​ង​ជំ​រំ​ជ​ន​ភៀ​ស​សឹ​​ក​ ​ស្ថិ​ត​នៅ​ភូ​​មិ​រ​ង់​ចាំ​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​


 ​សេ​ច​ក្តី​ប្រ​កា​ស​ព័​​ត៌​មា​ន​

​អ្ន​កនាំ​​ពា​ក្យ​ក្រ​សួ​ង​កា​រ​ពា​រ​ជា​​តិ​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​សូ​ម​ជ​ម្រា​ប​ជូ​ន​សា​​ធា​រ​ណ​ជ​ន​ ​អ្ន​ក​សា​រ​​ព័​ត៌​មា​ន​ជា​តិ​ ​និ​ង​អ​ន្ត​​រជា​​តិ​មេ​ត្តា​ជ្រា​ប​ថា​៖​

កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:២២នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៣,៣១៨ គ្រួសារ ស្មើនឹង ១៣,២៥៩ នាក់ នៅពុំទាន់អាចវិលចូលទៅរស់នៅក្នុងលំនៅដ្ឋានពួកគាត់វិញបាននៅឡើយ ដោយសារផ្ទះសម្បែងរបស់គាត់ត្រូវបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញខ្ទេចខ្ទី ដោយការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង និងគ្រាប់ផ្លោង ព្រមទាំងការចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ។


កម្ពុជាស្វាគមន៍តួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែង ការគាំទ្រការអនុវត្តបទឈប់បាញ់ និងការកសាងទំនុកចិត្តរវាងភាគីកម្ពុជា-ថៃ។ សូមគូសបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍ ការពិនិត្យ និងការផ្ទៀងផ្ទាត់ដោយផ្ទាល់របស់ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅជំរំជនភៀសសឹកខាងលើ ក៏បានផ្តល់ឱកាសឱ្យគណៈប្រតិភូបានឃើញដោយផ្ទាល់នូវផលប៉ះពាល់មនុស្សធម៌ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅតែបន្តប្រឈម និងមើលឃើញយ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួនរបស់សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕


ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦












Previous Post Next Post