ជនជាមុ​ខ​ស​​ញ្ញា​ឆ​ក់​ត្រី​២​នា​​ក់​ ​ក្រោ​យ​ពី​ឃើ​ញ​ស​​ម​ត្ថ​កិ​ច្ច​ចុះ​ល្បា​ត បា​​ន​រ​ត់​​ចោ​ល​ម៉ូ​តូ២​គ្រឿ​ង​ ​​និ​ង​ឧ​ប​ក​រណ៍ឆក់នៅ​ក្រុ​​ង​ស្ទឹ​ង​សែ​ន​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ជនជាមុ​ខ​ស​​ញ្ញា​ឆ​ក់​ត្រី​២​នា​​ក់​ ​ក្រោ​យ​ពី​ឃើ​ញ​ស​​ម​ត្ថ​កិ​ច្ច​ចុះ​ល្បា​ត បា​​ន​រ​ត់​​ចោ​ល​ម៉ូ​តូ២​គ្រឿ​ង​ ​​និ​ង​ឧ​ប​ក​រណ៍ឆក់នៅ​ក្រុ​​ង​ស្ទឹ​ង​សែ​ន​

 


ខេ​ត្ត​កំ​​​ព​​​​​ង់​​​ធំ​ ​​​៖​​​​ ​​​ក​​​ម្លាំ​​​ង​​​​​ស​​​ម​ត្ថ​កិ​ច្ច​ជំ​នា​ញ​ ​បា​​ន​ចុះ​ល្បា​ត​កា​រ​ពា​រ​ស​ន្តិ​សុ​ខ​ ​និ​ង​​សុ​វ​ត្ថិ​ភា​ព​ជូ​ន​ប្រ​ជា​ព​ល​​រ​ដ្ឋ​ក្នុ​ង​ភូ​មិ​សា​ស្ត្រ​ខេ​ត្ត​កំ​ព​ង់​ធំ​​ ​បា​ន​ប្រ​ទះ​ឃើ​ញ​មុ​ខ​ស​ញ្ញា​ជ​ន​ស​ង្ស័​យ​ចំ​នួ​ន​ ​​២​នា​ក់​ ​កំ​ពុ​ង​ប្រើ​ប្រា​ស់​ឧ​ប​ក​រ​ណ៍​ឆ​ក់​ត្រី​ខុ​ស​ច្បា​ប់​ ​ដោ​យ​ប្រ​មូ​ល​​បា​ន​វ​ត្ថុ​តា​ង​ម៉ូ​តូ​ ​២​គ្រឿ​ង​ និងឧ​បក​រ​ណ៍ឆក់ត្រី ​ទុក​ជា​ប​ទ​ល្មើ​ស​ ​ប​​​​​ន្ទា​​​ប់​​​ពី​​​​ជ​​​ន​​​ស​​​ង្ស័​​​យ​​​បា​​​​​នបិទសាប៊ូគូទ​​​​រ​ត់​​​គេ​​​ច​​​ខ្លួ​​​ន​​បា​​​​ត់​​​ស្រ​​​មោ​​​ល​​​។​​

​

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣:១៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

​តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះល្បាតតាមទីតាំងភូមិសាស្ត្រខាងលើ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន ២នាក់ កំពុងធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍ឆក់ត្រី។ ភ្លាមៗនោះ ជនសង្ស័យនៅពេលឃើញវត្តមានសមត្ថកិច្ចជិតមកដល់ ក៏បានផ្តាច់ខ្លួនរត់គេច ដោយបន្សល់ទុកនូវម៉ូតូ ២គ្រឿង និងឧបករណ៍ឆក់ត្រី (ធុងអាគុយ និងដងឆក់) នៅនឹងកន្លែងកើតហេតុ ដើម្បីគេចវេះពីការឃាត់ខ្លួន។

​ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅបញ្ជាការដ្ឋាន/អធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានធ្វើការអំពាវនាវដល់ជនសង្ស័យទាំង ២នាក់ ប្រសិនបើស្ដាយម៉ូតូ ធុងអាគុយ និងដងឆក់ សូមអញ្ជើញចូលខ្លួនមកបង្ហាញមុខនៅចំពោះមុខសមត្ថកិច្ចជំនាញ ដើម្បីបំពេញបែបបទកសាងសំណុំរឿង និងអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕




Previous Post Next Post