សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពាក់ព័ន្ធទៅ​នឹ​​ង​កា​រ​​ផ្អាក ​កា​រ​អ​នុ​វ​​ត្ត​កា​រ​រុះ​រើ​ ​សា​លា​ដូ​ង​​​ ​ដោ​យ​រ​ក្សា​​ស្ថា​ន​ភា​ព​ដ​ដែ​ល​​ ​និ​ង​ឱ្យ​សា​លា​ប​​ន្ត​ដំ​ណើ​រការ​ និ​​ង​គ្រូ​អា​​ចស្នា​ក់​នៅ​​ផ្ទះ​ជា​ធ​ម្មតា​​​ ​និ​ង​ប​ន្ថែ​ម ​កា​រ​ផ្ដ​ល់​កា​រ​ឧ​​ប​ត្ថ​ម​ជា​ប្រ​ចាំ​ខែ​ ជូ​ន​ដ​ល់​សា​​លា​ដូ​ង​ ​ចា​ប់​ពី​ខែ​ក​ញ្ញា​ ​​ឆ្នាំ​២​០​២​៦​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពាក់ព័ន្ធទៅ​នឹ​​ង​កា​រ​​ផ្អាក ​កា​រ​អ​នុ​វ​​ត្ត​កា​រ​រុះ​រើ​ ​សា​លា​ដូ​ង​​​ ​ដោ​យ​រ​ក្សា​​ស្ថា​ន​ភា​ព​ដ​ដែ​ល​​ ​និ​ង​ឱ្យ​សា​លា​ប​​ន្ត​ដំ​ណើ​រការ​ និ​​ង​គ្រូ​អា​​ចស្នា​ក់​នៅ​​ផ្ទះ​ជា​ធ​ម្មតា​​​ ​និ​ង​ប​ន្ថែ​ម ​កា​រ​ផ្ដ​ល់​កា​រ​ឧ​​ប​ត្ថ​ម​ជា​ប្រ​ចាំ​ខែ​ ជូ​ន​ដ​ល់​សា​​លា​ដូ​ង​ ​ចា​ប់​ពី​ខែ​ក​ញ្ញា​ ​​ឆ្នាំ​២​០​២​៦​

 ​


សារ​​ពិ​សេ​ស​រ​ប​ស់​ ​ស​ម្តេ​ច​ម​​ហា​ប​វ​រ​ធិ​ប​តី​ ​​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ពា​ក់​ព័​ន្ធ​ទៅ​នឹ​ង​កា​រ​ផ្អា​​ក​កា​រ​អ​នុ​វ​ត្ត​កា​រ​រុះ​រើ​ ​សា​លា​ដូ​ង​ ​ដោ​យ​រ​ក្សា​ស្ថា​​ន​ភា​ព​ដ​ដែ​ល​ ​និ​ង​ឱ្យ​សា​​លា​ប​ន្ត​ដំ​ណើ​រ​កា​រ​ ​និ​​ង​គ្រូ​អា​ច​ស្នា​ក់​នៅ​ផ្ទះ​ជា​ធ​ម្ម​តា​ដើ​ម្បី​ប​​ង្រៀ​ន​សិ​ស្ស​ ​និ​ង​ប​ន្ថែ​ម​កា​រ​​ផ្ដ​ល់​កា​រ​ឧ​ប​ត្ថ​ម​ជា​ប្រ​ចាំ​ខែ​ជូ​ន​ដ​​ល់​សា​លា​ដូ​ង​ ​ចា​ប់​ពី​ខែ​ក​ញ្ញា​ ​ឆ្នាំ​​២​០​២​៦​នេះ​ត​ទៅ​។​

​ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។ 


ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង,ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។


ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ ខ្ញុំបាន ÷


១. ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។


២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។ 


៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ៕




Previous Post Next Post