សម្ដេចធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត ​៖​ ​អា​ចា​រ្យ​​ ​និ​ង​​អា​​ចា​រិ​នី​ ​គឺ​ជា​តួ​អ​ង្គ​​ដ៏​សំ​ខា​ន់ ​ក្នុ​ង​ស​​ង្គ​ម​ខ្មែ​រ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្ដេចធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត ​៖​ ​អា​ចា​រ្យ​​ ​និ​ង​​អា​​ចា​រិ​នី​ ​គឺ​ជា​តួ​អ​ង្គ​​ដ៏​សំ​ខា​ន់ ​ក្នុ​ង​ស​​ង្គ​ម​ខ្មែ​រ​

 


ស​​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​មា​ន​ប្រ​សា​ស​ន៍​ថា​ ​អា​ចា​រ្យ​ ​និ​ង​អា​ចា​​រិ​នី​ ​គឺ​ជា​តួ​អ​ង្គ​ដ៏​សំ​ខា​ន់​ក្នុ​ង​ស​ង្គ​ម​ខ្មែ​រ​ ​ដែ​ល​មា​ន​តួ​នា​ទី​ដឹ​ក​នាំ​ពិ​ធី​សា​ស​នា​ ​ពិ​ធី​បុ​ណ្យ​ ​ពិ​ធី​ម​ង្គ​ល​ ​និ​ង​ពិ​ធី​ប្រ​ពៃ​ណី​នា​នា​ ​ព្រ​ម​ទាំ​ង​ចូ​ល​រួ​ម​អ​ប់​រំ​សី​ល​ធ​ម៌​ ​និ​ង​ថែ​រ​ក្សា​ម​​រ​ត​ក​វ​ប្ប​ធ​ម៌​ខ្មែ​រ​ ​ឱ្យ​បា​ន​គ​ង់​វ​ង្ស​ ​ប​ន្ត​ទៅ​កា​ន់​កូ​ន​ចៅ​ជំ​នា​ន់​ក្រោ​យ​។​​


ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងការឯកភាពគ្នារបស់អាចារ្យទូទាំងប្រទេសក្នុងការដឹកនាំពិធីកម្មផ្សេង តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់ពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ឱកាសដល់អាចារ្យ និងអាចារិនី ផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងស្វែងយល់ពីតួនាទី ភារកិច្ច ក្បួនខ្នាត និងក្រមសីលធម៌របស់ខ្លួន កាត់បន្ថយការអនុវត្តពិធីកម្មកម្លាយ និងបង្កើនការយល់ដឹងរបស់អាចារ្យក្នុងការដឹកនាំពិធីឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាថែរក្សាតម្លៃសាសនា វប្បធម៌ និងប្រពៃណីខ្មែរ»។


សូមរម្លឹកជូនថា វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដែលដឹកនាំនិងគ្រប់គ្រងដោយក្រសួងធម្មការ និងសាសនា បានបដិសន្ធិឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ២០០៩ ដោយពេលនោះ សម្តេចតេជោ បានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និង ពិធីបុណ្យទានផ្សេងៗ ខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឱ្យមានការជជែកវែកញែករកខុសរកត្រូវ មិនដាច់ស្រេច។


សម្តេចតេជោ យល់ថា នេះជាវិបត្តិអាចារ្យខ្មែរ ហើយនឹងក្លាយជាវិបត្តិកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនគិតគូរទប់ស្កាត់ទាន់ពេលវេលា។ ហេតុនេះ ទើបនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតជាវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យទូទាំងប្រទេស ឱ្យមានការឯកភាពគ្នា យោគយល់គ្នាលើការដឹកនាំពិធីកម្មសាសនា និងពិធីមង្គលនានា ធ្វើយ៉ាងណាកុំឱ្យមានវិបត្តិអាចារ្យកើតឡើង។


បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ក្រសួងធម្មការនិងសាសនា បានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់លាស់នូវពិធីកម្ម ចេះចាំទំនៀមស្រុកទេស ដែលមានសមត្ថភាពជំនាញខ្ពស់ មានបទពិសោធយូរឆ្នាំដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ នេះឡើង ដែលអាចផ្តល់ឱកាសឱ្យ អាចារ្យ អាចារិនីទូទាំងប្រទេស បានចូលរួមសិក្សាឈ្វេងយល់ ផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធគ្នាទៅ វិញទៅមកលើទម្រង់ពិធីកម្មផ្សេងៗ ដែលមាននៅតាមមូលដ្ឋានភូមិស្រុក ក្នុងព្រះរាជាណាចក្រកម្ពុជា៕ ​​A​K​P​ ​​​ភ្នំ​ពេ​ញ​ ​ថ្ងៃ​ទី​១​៩​​ ខែ​​សី​​ហា​ ​ឆ្នាំ​២​០​​​២​៦​ 




Previous Post Next Post