ភ្នំពេញ ៖ នាថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឡាយ អូនរី ប្រធានក្រុមការងាររដ្ឋវើជីនៀ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងកើត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត របស់ក្រុមការងាររដ្ឋវើជីនៀ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងកើត។
ក្នុងឱកាសនោះ លោកជំទាវ ឡាយ អូនរី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានេះ លោកជំទាវបានដាក់ជូនអង្គប្រជុំរួមគ្នាពិនិត្យ និងចូលរួមធាតុចូលបន្ថែមលើលទ្ធផលការងារ ព្រមទាំងវាយតម្លៃលើចំណុចខ្វះខាតដើម្បីជាមូលដ្ឋានក្នុងការកែលម្អឱ្យកាន់តែល្អប្រសើរ។
លោកជំទាវ ឡាយ អូនរី បានគូសបញ្ជាក់ជូនអង្គពិធីអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស រចនាសម្ព័ន្ធ តួនាទីភារកិច្ច និងរបៀបរបបធ្វើការរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស និងបានណែនាំដល់ក្រុមការងារទាំងអស់ត្រូវរៀបចំបូកសរុបសកម្មភាពការងារ រៀបចំផែនការសកម្មភាពការងារនីមួយៗ និងធ្វើបច្ចុប្បន្នភាព តាមរបបកំណត់ជាប់ជាប្រចាំ ជាពិសេសត្រូវត្រៀមលក្ខណៈពិនិត្យឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាសម្រាប់ចូលរួមការបោះឆ្នោតនាពេលខាងមុខ។
បន្ថែមពីនេះ គ្រប់សមាសភាពទាំងអស់ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង បង្កើតបរិយាកាសការងាររីករាយ និងកិច្ចសហការជិតស្និទ្ធ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្រោមមាគ៌ាដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា។
អង្គពិធីក៏បានប្រគល់លិខិតសរសើរ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងាររ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ព្រមទាំងសម្ភារៈ និងថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងការកសាង និងពង្រឹងសកម្មភាពការងារ នាពេលកន្លងមក។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា) និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រុមការងាររដ្ឋវើជីនៀ និងប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារតាមបណ្ដាទីក្រុង និងក្រុមការងារជំនាញ់ចំណុះក្រុមការងាររដ្ឋវើជីនៀ៕


.jpg)


.jpg)

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)

.jpg)
.jpg)

.jpg)
.jpg)

.jpg)
.jpg)


.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)
.jpg)
.jpg)

.jpg)

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)
.jpg)

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)

.jpg)
.jpg)
.jpg)

.jpg)
.jpg)

.jpg)
.jpg)
.jpg)

.jpg)
.jpg)
