ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៨ខែ០៨ឆ្នាំ២០២៦ វេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ ក្នុងទីប្រជុំជនលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែរស្ពានសែសិន មុខហាងលក់បាយ ផល សម្បត្តិ ស្ថិតភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុករថយន្ត។ហើយម៉ូតូបុកពីក្រោយរថយន្តហើយរថយន្តបន្តបុករថយន្ត។
បើតាមប្រភពនៅកន្លែងកើតហេតុនិងសមត្ថកិច្ចបានប្រាប់ថា ៖ មុនដំបូងមានរថយន្ត០១គ្រឿង ម៉ាក HONGQI CZS ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 2G-8888 បើកបរដោយឈ្មោះ អូន សុខសិលា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបា។ត់ដំបង ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីជើងទៅត្បូង។
លុះដល់កន្លែងកើតហេតុ ផ្លូវកោងខាងឆ្វេងបានបុកប៉ះពីចំហៀងខាងឆ្វេងជាមួយរថយន្ត០១គ្រឿងម៉ាក TOYOTA PRIUS ពណ៍ខ្មៅ+ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ2BY-8106 បើកបរដោយឈ្មោះ រ៉ុម ស្រីហួ ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
បានបើកបរក្នុងទិសដៅផ្ទុយគ្នាពីត្បូងទៅជើង ហើយក៏មានម៉ូតូម៉ាកហុងដាវ៉េវ ពណ៍ខ្មៅ ពាក់ផ្លាកលេខ រដ្ឋ12 1-6571 បើកបរដោយឈ្មោះ សឿ ស ប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលបើកបរស្របទិសពីក្រោយរថយន្តTOYOTA PRIUSខាងលើ ក៏បានបុកចំពីក្រោយ ។
រួចហើយរថយន្តម៉ាក HONGQI CZS ក៏បន្តជ្រុលទៅបុករថយន្ត០១គ្រឿងទៀតម៉ាក TOYOTA HILUX REVO ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ2E-3877បើកបរដោយឈ្មោះ អឿន អភិវឌ្ឍន៍ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនគរបាលជាតិ នឹងមានអ្នករួមដំណើរម្នាក់ឈ្មោះ ហ៊ុយ ដានីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនគរបាលជាតិ ទាំងពីរនាក់រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីត្បូងទៅជើងចំពីមុខពេញទំហឹងបណ្ដាលឲ្យកើតមានគ្រោះថ្នាក់តែម្ដង.។
ប្រភពបន្តថា ៖ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត&រថយន្តទាំង៣គ្រឿងនៅកន្លែងនិងកើតហេតុ។
ឯអ្នកបើកបរម៉ូតូ&ម៉ូតូ ក៏នៅកន្លែងកើតហេតុ។ ពោលគឺអ្មកបើកបរនិងអ្នករួមដំណើរស្ថិត បានចូលរួមជជែកសម្របសម្រួលគ្នាក្នុងការទទួលខុសត្រូវនិងដោះស្រាយនឹងគ្នា មិនប្រើអំពើហឹង្សារដែរ ។
ចំពោះការរងគ្រោះ មានផ្នែកមនុស្ស ៖ របួសធ្ងន់០២នាក់ អ្នកបើកបររថយន្តតូយូតារីវូរួមអ្នកដំណើររថយន្តតូយូតារីវូ។របួសស្រាល ០១នាក់ ជាអ្នកបើកបរម៉ូតូ។
រីឯផ្នែកសម្ភារៈ រថយន្តខូចខាតធ្ងន់០២គ្រឿង។
រថយន្តខូចខាតស្រាល០១គ្រឿង។
ចំណែកម៉ូតូខូចខាតស្រាល០១គ្រឿង ។
សមត្ថកិច្ចនគរបាលជំនាញបានប្រាប់ពីមូលហេតុថា បណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍មកពី អ្នកបើកបររថយន្តHONGQI CZS បើកបរមានល្បឿនលឿនលើផ្លូវកោង ៕






