អា​​ជ្ញា​ធ​រ​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ ​បាន​​​អ​នុ​ញ្ញា​​ត​ឱ្យ អា​​ជី​វ​ក​រ​ដែ​​ល​រ​ង​​ផ​ល​ប៉ះ​ពា​ល់ គ្រោះ​អ​​គ្គិ​ភ័​យ​នៅ​ផ្សា​រ​នា​គ​មា​ស​ ​ចូ​ល​ទៅ​​លក់នៅ ទី​​តាំ​ង​អ​តី​ត​​ដី​ម​ជ្ឈ​ម​ណ្ឌ​ល​ម៉​ង់​ឌី​​យ៉ា​ល់ ​ជា​ប​ណ្តោះ​អា​ស​ន្ន​សិ​​ន​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អា​​ជ្ញា​ធ​រ​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ ​បាន​​​អ​នុ​ញ្ញា​​ត​ឱ្យ អា​​ជី​វ​ក​រ​ដែ​​ល​រ​ង​​ផ​ល​ប៉ះ​ពា​ល់ គ្រោះ​អ​​គ្គិ​ភ័​យ​នៅ​ផ្សា​រ​នា​គ​មា​ស​ ​ចូ​ល​ទៅ​​លក់នៅ ទី​​តាំ​ង​អ​តី​ត​​ដី​ម​ជ្ឈ​ម​ណ្ឌ​ល​ម៉​ង់​ឌី​​យ៉ា​ល់ ​ជា​ប​ណ្តោះ​អា​ស​ន្ន​សិ​​ន​

 


ភ្នំពេ​​ញ​ ​ថ្ងៃ​ទី​២​៩​​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៦​ ​​-​-​ ​លោ​ក​ស្រី​ ​ដោ​ ​ស​​ម្ផ​ស្ស​ ​អ្ន​ក​នាំ​ពា​ក្យ​រ​ដ្ឋ​​បា​ល​រា​ជធានី​ភ្នំ​ពេ​ញ​បា​ន​ឱ្យ​ដឹ​​ង​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​សី​ហា​ ​​ឆ្នាំ​២​០​​២​៦ ​ថា​ ​ផ​ល​ប៉ះ​ពា​ល់​នៃ​គ្រោះ​អ​​គ្គិ​ភ័​យ​នៅ​ទី​តាំ​ង​ផ្សា​រ​នា​គ​មា​ស​​ ​កា​ល​ពី​ថ្ងៃ​ទី​២​៨​​ ​ខែ​សី​ហា​ ​ឆ្នាំ​២​​០​២​៦​ ​គឺ​មា​ន​ការខូ​​ច​ខា​ត​អ​ស់​ចំ​នួ​ន​២​១​១​តូ​ប​​ ​ដែ​ល​ជា​ប្រ​ភេ​ទ​តូ​​ប​ ​និ​ង​ស្ត​ង់​ល​ក់​​ប​ន្លែ​ ​និ​ង​ផ្លែ​ឈើ​ ​ប៉ុ​ន្តែ​​មិ​ន​មា​ន​ប​ង្ក​ជា​​រ​បួ​ស​ ​ឬ​ស្លា​ប់​បា​ត់​​ប​ង់​ជី​វិ​ត​ម​នុ​ស្ស​នោះ​ទេ​។​​


​​លោ​ក​​ស្រី​ប​ន្ថែ​ម​ថា​​ ​ជា​ដំ​ណោះ​ស្រា​យ​ ​គឺ​ព្រឹ​ក​​នេះ​តំ​ណា​ង​ក្រុម​ហ៊ុ​ន​ផ្សា​​រ​ ​និ​ង​អា​ជ្ញា​ធ​រ​ខ​ណ្ឌ​​ទួ​ល​គោ​ក​បា​ន​ចុះ​​ផ្ស​ព្វ​ផ្សា​យ​អំ​ពី​ដំ​ណោះ​ស្រា​យ​ ​ក្នុ​​ង​កា​រ​រៀ​ប​ចំ​ជូ​​ន​ប​ង​ប្អូ​ន​អា​ជី​វ​ក​​រដែលរង​ផ​ល​ប៉ះ​ពា​ល់​ទាំ​ង​​អ​ស់​ម​ក​ល​ក់​នៅ​​ក្នុ​ង​ទី​តាំ​ង​អ​តី​ត​ដី​​ម​ជ្ឈ​ម​ណ្ឌ​ល​ម៉​ង់​ឌីយ៉ា​ល់​ជា​ប​ណ្តោះ​អា​​ស​ន្ន​សិ​ន​ ​ដោ​យ​រ​​ង់​ចាំ​ម្ចា​ស់​ផ្សា​រ​ ​និ​​ង​អា​ជ្ញា​ធ​រ​ធ្វើ​កា​​រ​សំ​អា​ត​សំ​ណ​ល់​​រួ​ច​រា​ល់​ ​​ក្រុ​ម​ហ៊ុ​ន​​ផ្សា​រ​នឹ​ង​សា​ង​ស​ង់​​តូ​ប​ស្ត​ង់​ជូ​ន​​អា​ជី​វ​ក​រ​ទៅ​តា​ម​​ទំ​ហំ​ ​និ​ង​ទី​តាំ​ង​​ដែ​ល​មា​ន​ក​ន្ល​ង​ម​ក​នៅ​ក​​ន្លែ​ង​ដើ​ម​វិ​ញ​ ​ដោ​យ​​មិ​នមា​ន​កា​រ​ប​ង្ខិ​ត​ប​​ង្ខំ​ ​ឱ្យ​ប​ង​ប្អូ​ន​អា​ជី​វ​​ក​រ​ទៅ​ល​ក់​ដូ​រ​នៅ​ក​ន្លែ​​ង​ផ្សេ​ង​នោះ​ឡើ​យ​។​

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា បងប្អូនអាជីវករទាំងអស់ពិតជាសប្បាយរីករាយ និងបានថ្លែងអំណរ គុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរ និងបានទទួលយកតាមការរៀបចំនេះ ដោយមិនមានការតវ៉ាណាមួយឡើយ។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្រោយប្រតិបត្តិការសង្រ្គោះ និងកំពុងស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា គ្រោះអគ្គិភ័យនៅទីតាំងផ្សារនាគមាសនេះ គឺមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។


លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្ញើសារជូនជនឆ្លៀតឱកាស ជាពិសេសក្រុមប្រឆាំងក្រៅស្រុកមួយក្តាប់តូច កុំយកពេលមានទុក្ខលំបាករបស់បងប្អូនអាជីករ ទៅកេងចំណេញនយោបាយស្មោគគ្រោករបស់ខ្លួន ពួកគាត់កំពុងមានទុក្ខបាត់បង់ទ្រព្យសម្បតិ្ត និងខាតបង់ពេលវេលាប្រកបអាជីវកម្ម ហើយពួកគាត់បានដឹងច្បាស់ជាងគេទាំងអស់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារអ្វីនោះ៕ AKP




Previous Post Next Post