កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយសង្គ្រោះជនជាតិថៃ ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែត
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយសង្គ្រោះជនជាតិថៃ ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែត

 


បន្ទាយមានជ័យ៖កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការជួយសង្គ្រោះជនជាតិថៃ ចំនួន ២៨នាក់ ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់ នៅផ្ទះជួល១កន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំផ្ទាល់ដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បន្ទាប់ពីទទួលបានបណ្ដឹងសុំជំនួយអន្ដរាគមន៍ពាក់ព័ន្ធករណីចាប់បង្ខាំងខាងលើ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចូលរួមសហការពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនល្មើសដែលជាជនជាតិថៃម្នាក់ផងដែរ។ ដោយឡែក ជនរងគ្រោះជនជាតិថៃ ចំនួន២៨នាក់ (ស្រី១២នាក់) ត្រូវបានសង្គ្រោះដោយសុវត្ថិភាព។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងប្រគល់ជូនអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា ខណៈទីតាំងត្រូវបានសមត្ថកិច្ចបិទសៀលជាបណ្ដោះអាសន្ន ដើម្បីបន្ដនីតិវិធី៕ប្រភពព័ត៌មាននគរបាលជាតិ


 

Previous Post Next Post