កម្លាំងនគរបាលជាតិ បន្តចុះបង្ក្រាបទីតាំងនៅជាយក្រុងប៉ោយប៉ែត ជាកន្លែងសម្ងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាប បទល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams)
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំងនគរបាលជាតិ បន្តចុះបង្ក្រាបទីតាំងនៅជាយក្រុងប៉ោយប៉ែត ជាកន្លែងសម្ងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាប បទល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams)


 ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះនិងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក មួង សុធា, លោកឧត្តមសេនីយ៍ឯក យឹម លាង, ឧត្តមសេនីយ៍ឯក សៀង សេន ដែលទាំងបីរូបជាអគ្គស្នងការរងនគរបាលជាតិ និងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនៅម្សិលមិញនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួនទៀត។
សូមរំលឹកថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦ បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកចុះត្រួតពិនិត្យតាមអគារ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា(Scam Online)ចំនួន៨ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ដែលរហូតមកដល់ពេលនេះ ( ដើមខែឧសភា) បានចាប់ខ្លួនជនជាតិបរទេសជាង៤. ០០០នាក់ ភាគច្រើនជនជាតិចិន ព្រមទាំងដកហូតសម្ភារ: វត្ថុតាងដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត ៕





 

Previous Post Next Post