មន្ត្រីកា​រ​ទូ​ត​​ក​ម្ពុ​ជា​ ​និ​ង​ចិ​ន​ ​គូ​​ស​ប​ញ្ជា​ក់​ជា​ថ្មី ​នូ​វ​កា​រ​ប្តេ​ជ្ញា​ចិ​ត្ត​​រ​ប​ស់​ខ្លួ​ន ​ដើ​ម្បី​ព​ង្រឹ​ង​ប​​ន្ថែ​ម​ ​នូ​វ​កិ​ច្ច​​ស​ហ​ប្រ​តិ​ប​​ត្តិ​កា​រ​ខា​ង​ន​យោ​បា​យ​ ​កា​​រ​ពា​រ​ជា​តិ​​ ​ស​ន្តិ​សុ​ខ​ ​និ​ង​សេ​ដ្ឋ​កិ​ច្ច​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

មន្ត្រីកា​រ​ទូ​ត​​ក​ម្ពុ​ជា​ ​និ​ង​ចិ​ន​ ​គូ​​ស​ប​ញ្ជា​ក់​ជា​ថ្មី ​នូ​វ​កា​រ​ប្តេ​ជ្ញា​ចិ​ត្ត​​រ​ប​ស់​ខ្លួ​ន ​ដើ​ម្បី​ព​ង្រឹ​ង​ប​​ន្ថែ​ម​ ​នូ​វ​កិ​ច្ច​​ស​ហ​ប្រ​តិ​ប​​ត្តិ​កា​រ​ខា​ង​ន​យោ​បា​យ​ ​កា​​រ​ពា​រ​ជា​តិ​​ ​ស​ន្តិ​សុ​ខ​ ​និ​ង​សេ​ដ្ឋ​កិ​ច្ច​

 


នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៣​ ​ខែ​មេ​សា​​ ​ឆ្នាំ​២​០​២​៦​ ​ឯ​ក​ឧ​​ត្ត​ម​ ​ប្រា​ក់​ ​សុ​ខុ​ន​ ​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​​រ​ដ្ឋ​ម​ន្ត្រី​កា​រ​ប​​រ​ទេ​ស​ ​និ​ង​ស​ហ​ប្រ​​តិ​ប​ត្តិ​កា​រ​អ​ន្ត​រ​ជា​​តិ​នៃ​ព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា​ ​មា​ន​ជំ​នួ​​ប​ទ្វេ​ភា​គី​ ​និ​ង​​បា​ន​ពិ​ភា​ក្សា​ស៊ី​ជ​ម្រៅ​​ជា​មួ​យ​ឯ​ក​ឧ​ត្ត​ម​​ ​វ៉ា​ង​ ​យី​ ​រ​ដ្ឋ​ម​​ន្ត្រី​កា​រ​ប​រ​ទេ​ស​នៃ​​សា​ធា​រ​ណ​រ​ដ្ឋ​ប្រ​ជា​មា​​និ​ត​ចិ​ន​ ​ក្នុ​​ង​អំ​ឡុ​ង​ពេ​ល​​ទ​ស្ស​ន​កិ​ច្ច​ផ្លូ​វ​កា​រ​​រ​ប​ស់​ឯ​ក​ឧ​ត្ត​ម​ ​​វ៉ា​ង​ ​យី ​នៅ​ក​ម្ពុ​ជា​ ​ប​ន្ទា​​ប់​ពី​កា​រ​រៀ​ប​ចំ​​ដោ​យ​ជោ​គ​ជ័​យ​​នៃ​កិ​ច្ច​ប្រ​ជុំ​លើ​ក​ទី​​១​ ​នៃ​កិ​ច្ច​ស​ន្ទ​​នា​យុ​ទ្ធសា​ស្ត្រ​ ​​«​២​+​២​»​ ​​រ​វា​ង​រ​ដ្ឋ​ម​ន្រ្តី​កា​រ​ប​​រ​ទេ​ស​ ​និ​​ង​រ​ដ្ឋ​ម​ន្រ្តី​កា​រ​ពា​រ​​ជា​តិ​ ​នៃ​​ប្រទេ​​ស​ទាំ​ង​ពី​រ​ ​នៅ​​ទី​ក្រុ​ង​ភ្នំ​ពេ​ញ​​។​


ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច ព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំ និងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។


ការពិភាក្សានេះបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន កិច្ចការនយោបាយ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមគ្នា រួមទាំងការគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា–ថៃ ផងដែរ៕ ប្រភព​AKP








Previous Post Next Post