សេចក្តីប្រ​កា​ស​ព័​​ត៌​មា​នរបស់​ លោ​ក​ជំ​ទា​វ​ ​ឧ​ត្ត​ម​​សេ​នី​យ៍​ឯ​ក​ ​ម៉ា​លី​ ​សុ​ជា​តា​​ ​អ្ន​ក​នាំ​ពា​ក្យ​​ក្រ​សួ​ង​កា​រ​ពា​រ​​ជា​តិ​ ​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សេចក្តីប្រ​កា​ស​ព័​​ត៌​មា​នរបស់​ លោ​ក​ជំ​ទា​វ​ ​ឧ​ត្ត​ម​​សេ​នី​យ៍​ឯ​ក​ ​ម៉ា​លី​ ​សុ​ជា​តា​​ ​អ្ន​ក​នាំ​ពា​ក្យ​​ក្រ​សួ​ង​កា​រ​ពា​រ​​ជា​តិ​ ​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​


ក្រ​សួ​ង​កា​រ​​ពា​រ​ជា​តិ​ ​នៃ​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​ ​សូ​ម​ជ​ម្រា​ប​​ជូ​ន​សា​ធា​រ​ណ​ជ​ន​ ​​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ជា​​តិ​ ​និ​ង​អ​ន្ត​រ​ជា​តិ​មេ​​ត្តា​ជ្រា​ប​ថា​៖​​ ​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៣​ ​ខែ​មេ​​សា​ ​ឆ្នាំ​២​០​២​៦​នេះ​​ ​យោ​ធ​ភូ​មិ​ភា​គ​ទី​៤​ ​ភា​​គី​ក​ម្ពុ​ជា​ ​និ​ង​ក​ង​​ទ័​ព​ភូ​មិ​ភា​​គ​ទី​២​ ​ភា​គី​ថៃ​ ​បា​ន​ជួ​ប​ប្រ​​ជុំ​ក្រៅ​ផ្លូ​វ​កា​រ​រ​ប​ស់​ក្រុ​​ម​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​​នៃ​គ​ណៈ​ក​ម្មា​ធិ​កា​រ​ព្រំ​ដែ​​ន​ថ្នា​ក់​យោ​ធ​ភូ​មិ​ភា​​គ​ក​ម្ពុ​ជា​-​ថៃ​ ​(​​R​B​C​)​ ​នៅ​វេ​លា​ម៉ោ​ង​ ​១​១​:​០​០​នា​ទី​ ​​នៅ​ច្រ​ក​អ​ន្ត​រ​​ជា​តិ​ជាំ​-​សា​ង៊ាំ​ ​​ស្រុ​ក​អ​ន្ល​ង់​វែ​​ង​ ​ខេ​ត្ត​ឧ​ត្ត​រ​​មា​ន​ជ័​យ​។​ ​គ​​ណៈ​ប្រ​តិ​ភូ​ក​ម្ពុ​​ជា​ដឹ​ក​នាំ​ដោ​យ​​ ​ឧ​ត្ត​ម​សេ​នី​យ៍​​ត្រី​ ​និ​ត​ ​ណា​រ៉ុ​​ង​ ​ប្រ​ធា​ន​ក្រុ​ម​លេ​ខា​ធិ​កា​រ​​ ​(​R​B​C​)​ ​ក​ម្ពុ​​ជា​ ​និ​ង​គ​ណៈ​ប្រ​តិ​​ភូ​ថៃ​ដឹ​ក​នាំ​ដោ​យ​ ​ឧ​ត្ត​ម​សេ​​នី​យ៍​ត្រី​ ​កាំ​ផា​ក់​ណា​ក​ ​​វា​ផា​ន់​ស៊ុ​ ​ប្រ​ធា​ន​​ក្រុ​ម​លេ​ខា​ធិ​កា​រ​ ​(​R​B​​C​ ​)​ ​ថៃ​។​

ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហាកម្រិតមូលដ្ឋានក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។ 


ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕


ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ 












 

Previous Post Next Post