ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​

 



ឯកឧត្តម ​ហេ​​ង​ ​រ​ត​នា​ ​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក​-​C​M​A​​C​,​ ​រ​សៀ​ល​ថ្ងៃ​ទី​២​៩​ ​ខែ​ក​ញ្ញា​​ ​ឆ្នាំ​២​០​២​៥​ ​បា​ន​ឲ្យ​ដឹ​​ង​ថា​ ​ក​ន្ល​ង​ម​ក​មា​ន​អ្ន​ក​ស្នើ​សុំ​​ខ្ញុំ​ឱ្យ​ជួ​យ​ប​ក​ស្រា​យ​​​ ​ដោ​យ​ចោ​ទ​ជា​សំ​ណួ​​រ​ថា​"​​​ធ្វើ​យ៉ា​ង​ម៉េ​ច​បា​ន​ដឹ​ង​ថា​​​ ​គ្រា​ប់​​បែ​ក​ទ​ម្លា​ក់​ពី​យ​ន្ត​ហោះ​​​​ ​ឬ​គ្រា​ប់​បា​ញ់​ផ្លោ​ង​ពី​ស​ម័​យ​​ស​ង្គ្រា​ម​មុ​ន​ៗ​​​ ​និ​ង​គ្រា​ប់​បែ​ក​ទ​ម្លា​ក់​ពី​យ​ន្ត​ហោះ​​ឬ​គ្រា​ប់​បា​ញ់​ផ្លោ​ង​ក្នុ​ង​ស​ង្គ្រា​​ម​តា​ម​ព្រំ​ដែ​ន​ថ្មី​ៗ​នេះ​!​?​"​​។


ចម្លើយខ្លី៖​ បើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំនុចវិភាគសំណាកជាច្រើនដែលខ្ញុំសុំមិនធ្វើការបកស្រាយលំអិតក្នុងវាទិកានេះទេ​ និងសុំលើកយកចំនុចសង្ខេបខ្លីមកបញ្ជាក់ជូនជ្រាបថា​៖​ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី​ ឬគ្រាប់កាំភ្លើងធំក្តី​ សុទ្ធតែមានលេខកូដ​សម្គាល់​ខែឆ្នាំផលិត​ ឬប្រទេស/ក្រុមហ៊ុនផលិត​ បន្ថែមលើសនេះសម្រាប់កម្ពុជា​ រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាពCMAC ក្នុងការធ្វើការសិក្សា​ស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់​ ដោយមានកំណត់ត្រាព័ត៌មានពាក់ពន្ធ័ការទម្លាក់គ្រាប់បែកពីយន្តហោះ​ ដូចជាកាលបរិច្ឆេទ​ ប្រភេទយន្តហោះ​ និងចំនុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ។


ប្រការដូចខាងលើនេះជាលក្ខណៈបច្ចេកទេស​ គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ!។ប្រភពអាកាប៉េ











Previous Post Next Post