ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​

 


អន្តរជាតិ ៖ ប្រ​ទេ​ស​រុ​ស្ស៊ី​ ​​បើ​ក​កា​រ​វា​យ​ប្រ​ហា​រ​ដោ​យ​ទ​ម្លា​ក់​គ្រា​ប់​​បែ​ក​ពី​អា​កា​ស​ ​ដែ​ល​​មាន​​រ​យៈ​ពេ​ល​ជា​ង​ ​​១​២​ ​ម៉ោ​ង​ ​បា​ន​ស​ម្លា​ប់​ម​​នុ​ស្ស​យ៉ា​ង​ហោ​ច​ណា​ស់​ ​៤​ ​នា​ក់​​ ​និ​ង​រ​បួ​ស​យ៉ា​ង​ហោ​ច​ណា​ស់​ ​​៧​០​ ​នា​ក់​ ​លើ​ប្រ​ទេ​ស​អ៊ុ​​យ​ក្រែ​ន​។​

​​លោ​កប្រធានាធិបតី វ៉ុលឌីមៀរ ហ្សេលេនស្គី បាននិយាយថា អ្នកស្លាប់ទាំងអស់ បានកត់ត្រានៅក្នុងរដ្ឋធានីគៀវ ជាកន្លែងដែលគ្រាប់ផ្លោងជាច្រើនធ្លាក់ ហើយជនរងគ្រោះរួមមានក្មេងស្រីអាយុ ១២ ឆ្នាំ ផងដែរ។

យោងតាមការរាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកជិត ៦០០គ្រឿង និងមីស៊ីលរាប់សិបគ្រាប់ វាយប្រហារសំដៅទៅកាន់តំបន់ចំនួន ៧ នៅរដ្ឋធានីគៀវ ដែលជាការវាយប្រហារធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោក ហ្សេលេនស្គី បានព្រមានថា អ៊ុយក្រែន នឹងសងសឹកចំពោះទង្វើនេះ ហើយចាត់ទុកថាជាការវាយប្រហារ “ដ៏អាក្រក់” ដែលទីក្រុងម៉ូស្គូ ចង់បន្តការប្រយុទ្ធ និងសម្លាប់។

ទោះជាយ៉ាងណា រុស្ស៊ី អះអាងថា ខ្លួនបានវាយប្រហារទីតាំងយោធា និងសហគ្រាសឧស្សាហកម្មដែលគាំទ្រដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ប៉ុណ្ណោះ៕






Previous Post Next Post