មេ​ប​ញ្ជា​កា​រ​​ ​តំ​​​ប​​​ន់​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​រ​ង​កំ​​ព​ង់​ធំ​ ​ ​ប្រ​គ​ល់​ភា​រ​កិ​​ច្ច ចំ​​នួ​ន៣​ចំ​ណុ​​ច​ ​​ជូ​ន​ដ​ល់​មេ​​ប​ញ្ជា​កា​រ គ្រ​​ប់​ប​ណ្ដា​ក​ង​ឯ​​ក​​ភាព និ​ង​​ស្ថា​ប័​ន​ចំ​ណុះ​ប​​ញ្ជា​កា​រ​​ដ្ឋាន​ ​តំ​ប​ន់​ប្រ​តិ​ប​ត្តិ​កា​រ​​សឹ​ក​រ​ង​កំ​ព​ង់​​ធំ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

មេ​ប​ញ្ជា​កា​រ​​ ​តំ​​​ប​​​ន់​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​រ​ង​កំ​​ព​ង់​ធំ​ ​ ​ប្រ​គ​ល់​ភា​រ​កិ​​ច្ច ចំ​​នួ​ន៣​ចំ​ណុ​​ច​ ​​ជូ​ន​ដ​ល់​មេ​​ប​ញ្ជា​កា​រ គ្រ​​ប់​ប​ណ្ដា​ក​ង​ឯ​​ក​​ភាព និ​ង​​ស្ថា​ប័​ន​ចំ​ណុះ​ប​​ញ្ជា​កា​រ​​ដ្ឋាន​ ​តំ​ប​ន់​ប្រ​តិ​ប​ត្តិ​កា​រ​​សឹ​ក​រ​ង​កំ​ព​ង់​​ធំ​

 


​​ខេ​ត្ត​កំ​ព​ង់​ធំ ៖​ ​​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៧​ ​​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៥​ ​​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​​សោ​ម​ ​ស៊ុ​ន​ ​មេ​ប​ញ្ជា​កា​រ​តំ​ប​ន់​​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​រ​ង​កំ​ព​ង់​​ធំ​ ​បា​ន​ដឹ​ក​នាំ​កិ​​ច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​កា​រ​ងា​រ​ចាំ​​បា​ច់​មួ​យ​ចំ​នួ​ន​ ​និ​ង​បា​​ន​ប្រ​គ​ល់​ភា​រ​កិ​ច្ច​សំ​ខា​​ន់​ៗ​ ​ចំ​នួ​ន​ ​៣​ចំ​ណុ​ច​ ​ជូ​​ន​ដ​ល់​ថ្នា​ក់​ដឹ​​ក​នាំ​គ្រ​ប់​លំ​ដា​ប់​ថ្នា​ក់​ ​មេ​ប​​ញ្ជា​កា​រ​គ្រ​ប់​ប​ណ្ដា​​ក​ង​ឯ​ក​ភា​ព​ចំ​ណុះ​ ​​និ​ង​ស្ថា​ប័​ន​ពា​ក់​ព័​ន្ធ​ ​​ដែ​ល​ត្រូ​វ​អ​នុ​វ​ត្ត​ ​ដែ​​ល​កិ​ច្ច​ប្រ​ជុំ​នេះ​ប្រ​ព្រឹ​ត្ត​​ទៅ​នៅ​ទី​បញ្ជា​កា​រ​តំ​​ប​ន់​ប្រ​តិ​ប​ត្តិ​កា​​រ​សឹ​ក​រ​ង​កំ​​ព​ង់​ធំ​ ​យោ​ធ​ភូ​មិ​ភា​គ​ទី​​៤​ ​។​ 


នៅក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ បានថ្លែងនូវការដឹងគុណជានិច្ច និងបាន​គោរពវិញ្ញាណក្ខន្ធ របស់វីរៈយុទ្ធជនយើង ដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព ការពារបូរណភាពទឹកដី ពី​ការ​ឈ្លាន​ពាន​ដ៍ឃោឃៅព្រៃផ្សៃពីពួកចោរសៀម​ នៅតាមព្រំដែនកម្ពុជា-ថៃ នៅក្នុង​ភូមិ​សាស្ត្រ​ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងរយៈពេល ៥ថ្ងៃ ៥យប់ នៅដើមខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ  និងបានសូមជូនពរដល់យុទ្ធជនរបួស ពិការ របស់យើងឆាប់បានជាសះស្បើយ និងមានសុខភាពល្អ ។ 


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង នៅក្រោយកិច្ចព្រមព្រៀងចំនួន ១៣ចំណុច របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី  ដោយមានការសម្របសម្រួលពីតំណាងសហរដ្ឋអាមេរិក និង​សាធារណរដ្ឋប្រជាមានិតចិន ព្រម​ទាំង​ពី​នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន ។ តែភាគីថៃបានរំលោភបំពានជាបន្តបន្ទាប់ មានដូចជាការចល័តគ្រឿងចក្រយោធា និងកងកម្លាំងទ័ព ព្រមទាំងបង្កហេតុ រាយបន្លាលួស ដាក់កង់ឡាន ហ៊ុព័ទ្ធផ្ទះប្រជាពលរដ្ឋ រំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ តែថ្នាក់ដឹកនាំប្រកបដោយកិត្តិបណ្ឌិត ឈ្លាសវៃ និងកងកម្លាំងប្រដាប់អាវុធរបស់យើង បានអត់ធ្មត់ក្នុងកម្រិតខ្ពស់ និងបានគោរពយ៉ាងម៉ឹងម៉ាត់តាមកិច្ចព្រមព្រៀងទាំង ១៣ចំណុច ពិសេសបទឈប់បាញ់ ដែល​បាន​ចូល​ជា​ធរមាន​នៅ​វេលា​ម៉ោង​០០ថ្ងៃទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ កន្លងទៅ​ ។ 


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចំនួន ៣ចំណុច ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះមានជាអាទិ៍៖

ទីមួយ: ត្រូវត្រៀមខ្លួនរួចជាស្រេច ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី មិនឱ្យខ្មាំងសត្រូវឃ្លានពានបានជាដាច់ខាត ។

ទីពីរ : ត្រូវបន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាបទល្មើសព្រៃឈើ និងបទល្មើសនេសាទ មិនឱ្យកើតមានឡើងជាថ្មីជាបានដាច់ខាត ។

និងទីបី : ត្រូវ​ចូលរួមជា​អាជ្ញាធរ​ដែនដី​នៅ​គ្រប់​លំដាប់​ថ្នាក់​រួមចំណែកជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ ។ ពិសេសជួយផ្សព្វផ្សាយ​ សម្របសម្រួលរកការងារជូនដល់ពលករចំណាកស្រុក ដើម្បីមានការងារធ្វើ នៅក្នុងប្រទេស មានប្រាក់ចំណូលសមរម្យ រួមចំណែកក្នុងការកសាងប្រទេសជាតិយើង ។ ជាមួយនោះដែរ ត្រូវអប់រំក្រុមគ្រួសារយោធិនយើង ព្រមទាំងប្រជាពលរដ្ឋ ត្រូវធ្វើពលិការមិនត្រូវប្រើប្រាស់ផលិតផល ឬទំនិញរបស់ថៃជាដាច់ខាត ៕









Previous Post Next Post