សម្តេច​ប​វ​រ​ធិ​ប​តី​ ​ស្វា​គ​ម​ន៍​ចំ​ពោះ​ ល​​ទ្ធ​ផ​ល​វិ​ជ្ជ​មា​ន​នៃ​ កិ​ច្ច​​ប្រ​ជុំ​វិ​សា​ម​ញ្ញ គ​ណៈ​ក​ម្មា​ធិ​កា​​រ​ព្រំដែ​ន​ ថ្នា​ក់​យោ​ធ​​ភូ​មិ​ភា​គ​ក​ម្ពុ​​ជា​-​ថៃ​ ​(​​R​B​C​​)​ ​រ​វា​ង​យោ​ធ​ភូ​មិ​ភា​គ​ទី​៤​ ​ក​​ម្ពុ​ជា​ ​និង​ក​ង​​ទ័​ព​ភូ​មិ​ភា​គ​ទី​២​ ​ថៃ​ ​នៅ​ថ្ងៃ​ពុ​​ធ​ ​ទី​២​៧​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៥​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេច​ប​វ​រ​ធិ​ប​តី​ ​ស្វា​គ​ម​ន៍​ចំ​ពោះ​ ល​​ទ្ធ​ផ​ល​វិ​ជ្ជ​មា​ន​នៃ​ កិ​ច្ច​​ប្រ​ជុំ​វិ​សា​ម​ញ្ញ គ​ណៈ​ក​ម្មា​ធិ​កា​​រ​ព្រំដែ​ន​ ថ្នា​ក់​យោ​ធ​​ភូ​មិ​ភា​គ​ក​ម្ពុ​​ជា​-​ថៃ​ ​(​​R​B​C​​)​ ​រ​វា​ង​យោ​ធ​ភូ​មិ​ភា​គ​ទី​៤​ ​ក​​ម្ពុ​ជា​ ​និង​ក​ង​​ទ័​ព​ភូ​មិ​ភា​គ​ទី​២​ ​ថៃ​ ​នៅ​ថ្ងៃ​ពុ​​ធ​ ​ទី​២​៧​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៥​​

 ​យោ​ងតា​ម​រ​យៈ​ប​​ណ្ដា​ញ​សង្គ​​ម​ហ្វេ​ស​ប៊ុ​ក​​ស​ម្តេ​ច​ប​វ​រ​ធិ​ប​តី​ ​ហ៊ុន​ ​​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី​ ​បា​ន​ ​ស្វា​គ​ម​ន៍​​ចំ​ពោះ​ល​ទ្ធផ​ល​វិ​ជ្ជ​មា​ន​នៃ​កិ​ច្ច​​ប្រ​ជុំ​វិ​សា​ម​ញ្ញ​គ​ណៈ​ក​ម្មា​ធិ​កា​​រ​ព្រំ​ដែ​ន​ថ្នា​ក់​យោ​ធ​ភូ​មិ​​ភា​គ​ក​ម្ពុ​ជា​-​ថៃ​ ​(​R​​B​C​)​ ​រ​វា​ង​យោ​ធ​ភូ​មិ​​ភា​គ​ទី​៤​ ​ក​ម្ពុ​ជា​ ​និ​​ង​ក​ង​ទ័​ព​ភូ​មិ​ភា​គ​ទី​២​ ​​ថៃ​ ​នៅ​ថ្ងៃ​ពុ​ធ​ ​ទី​២​៧​ ​​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៥​។​​

​សូ​ម​ប​ញ្ជា​ក់​ថា​​ ​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​​ ​បា​ន​ជ​ម្រា​ប​ជូ​ន​ដ​ល់​សា​ធា​រ​​ណ​ជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។


គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។



កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១១៖០០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖៥៣នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។


នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។


ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕ប្រភពអាកាប៉េ




Previous Post Next Post