មីយ៉ាន់ម៉ាបិទច្រកព្រំដែនជាមួយថៃជាឯកតោភាគីនៅច្រកព្រំដែនដ៏ធំមួយបង្ករថយន្តដឹកទំនិញថៃប្រមាណ៥០០គ្រឿងជាប់គាំង
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

មីយ៉ាន់ម៉ាបិទច្រកព្រំដែនជាមួយថៃជាឯកតោភាគីនៅច្រកព្រំដែនដ៏ធំមួយបង្ករថយន្តដឹកទំនិញថៃប្រមាណ៥០០គ្រឿងជាប់គាំង



អន្តរជាតិ:របបសឹកមីយ៉ាន់ម៉ានៅតំបន់បានបិទច្រកព្រំដែនជាមួយថៃជាឯកតោភាគីនៅច្រកព្រំដែនដ៏ធំមួយបង្ករថយន្តដឹកទំនិញថៃប្រមាណ៥០០គ្រឿងជាប់គាំង កកស្ទះនៅត្រើយខាងថៃនៃស្ពានមិត្តភាពទី២ ដែលតភ្ជាប់ទីក្រុងមីយ៉ាវ៉ាឌី ក្នុងរដ្ឋការ៉ែនជាមួយខេត្តមេហុងសនភាគខាងជិងឈៀងខាងលិចថៃ។

សារព័ត៌មានភូមា Burma News International បានចេញផ្សាយកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥ ថា: ការបិទច្រកព្រំដែនជាមួយប្រទេស ថៃ នេះ បន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ាបានចេញបម្រាមលើការនាំចូលទំនិញពីថៃចំនួន៣៥មុខ ចាប់តាំងពីថ្ងៃទី៥ ខែសីហាមក ។
ហេតុនេះ ទើបរថយន្តទាំងនោះបានជាប់គាំងនៅទីក្រុងMae Sot នាខេត្តមេហុងសនរបស់ថៃ។
ក្រុមអាជីវករថៃបានប្រាប់សារព័ត៌មានក្នុងស្រុកភូមានិងថៃថា ការបិទច្រកនេះមានរយៈពេលជាងពីរសប្តាហ៍មកហើយ ។
ការបិទច្រកព្រំដែនដោយរបបសឹកមីយ៉ាន់ម៉ាដោយជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីមីយ៉ាន់ម៉ាមួយចំនួន ហើយរបបសឹក ក៏បានចេញបម្រាមលើទំនិញចំនួន៣៥ប្រភេទពីថៃផងដែរ ។

ប្រភពបានបន្តថា: ទោះជាមីយ៉ាន់ម៉ាបិទច្រកព្រំដែនជាឯកតោភាគនិងហាមទំនិញជាច្រើនមុខពីថៃចូលមីយ៉ាន់ម៉ាបែបនេះក្តី  ក៏ថៃដែលកំពុងមានវិបត្តិធ្ងន់ធ្ងរនឹងការបិទច្រកព្រំដែននិងមានជម្លោះព្រំដែនដ៏ស៊ីជម្រៅជាមួយប្រទេសជិតខាងដ៏សំខាន់១ទៀតស្រាប់( កម្ពុជា)  ក៏ថៃមិនទាន់ហ៊ានសងសឹកនឹងមីយ៉ាន់ម៉ាដែរ។
ប្រភពបន្តថា: មកទល់ពេលនេះ ការនាំចេញទំនិញកសិផលពីមីយ៉ាន់ម៉ាជាច្រើនមុខមកកាន់ថៃ នៅតែដំណើរការជាធម្មតា។

ផ្ទុយទៅវិញអាជីវករ ពាណិជ្ជករថៃបានបញ្ជាក់ថា : ទំនិញថៃណាមួយដែលព្យាយាមចូលទៅក្នុងមីយ៉ាន់ម៉ា មិនថាតាមច្រកផ្លូវការ ឬច្រករបៀង( ខុសច្បាប់)កំពុងប្រឈមនឹងការរឹបអូសដោយរបបសឹក ដែលធ្វើឱ្យគ្មាននរណាហ៊ានដំណើរការដឹកជញ្ជូនទៀតឡើយ  ព្រោះរបបនេះ មិនទម្លាប់ទទួលយកការចចារឬឡបប៊ីណាមួយទេ នៅពេលខ្លួនសម្រេចចិត្តរួចហើយ៕








 

Previous Post Next Post