សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះ បានអញ្ជើញចុះ សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់។
គួររំលឹកថា ជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់បានប៉ះពាល់ ក្រុង ស្រុកចំនួន ៦ ឃុំ/សង្កាត់ចំនួន ២៦ ស្មើនឹង ១៦១ភូមិ ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣ ៨៤២គ្រួសារ និងផ្ទះចំនួន ២ ៥០៤ខ្នង ហូរកាត់ផ្លូវចំនួន ៥៣ ៧៧០ម៉ែត្រ និងប៉ះពាល់លូចំនួន ១២កន្លែង ដំណាំស្រូវប្រជាពលរដ្ឋចំនួន ៥ ៦៦៤ហិកតា លើផ្ទៃដី សរុប ១៥៦ ៩៣១ ហិកតា លិចសាលារៀនចំនួន ៥កន្លែង ប៉ះពាល់ស្ពានចំនួន ៣កន្លែង ដំណាំឧស្សាហកម្មចំនួន ៣៦៣ហិកតា ជម្លៀសសត្វគោ/ក្របីចំនួន ៣០ក្បាល ប៉ះពាល់អណ្ដូងទឹកចំនួន ២៥អណ្ដូង និងទ្វារទឹកចំនួន ២កន្លែង៕
ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ វិច្ឆិកា ២០២៦









