ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៤០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធប៉ុស្តិ៍បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបចំនួន ៧៩នាក់ ក្នុងនោះស្រី ២៦នាក់ និងកុមារ ១០នាក់ ។
ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍បានចែកអាហារសម្រន់ដល់ពួកគាត់មានបាយសាច់ជ្រូក និងទឹកសុទ្ធ តាមតម្រូវការរបស់គាត់គ្រប់ៗគ្នា បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ៕



