លោក កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ទៅជួយពលរដ្ឋនៅក្រុងប៉ោយប៉ែត កំពុងប្រឈមទឹកជំនន់ឡើងខ្លាំង
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

លោក កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ទៅជួយពលរដ្ឋនៅក្រុងប៉ោយប៉ែត កំពុងប្រឈមទឹកជំនន់ឡើងខ្លាំង

 


ខេត្ត​ប​ន្ទា​យ​មា​ន​ជ័​យ ៖ ​កា​ល​​ពី​រ​សៀ​ល​ថ្ងៃ​​ទី​២​៧​ ​ខែ​ក​​ញ្ញា​ ​ឆ្នាំ​២​០​២​៦​​ លោ​ក​ ​កែ​ ​គឹ​​ម​យ៉ា​ន​ ​អ្ន​ក​​តំ​ណា​ង​រា​​ស្ត្រ​ម​ណ្ឌ​ល​ប​ន្ទា​​យ​មា​ន​ជ័​យ​ ​​និ​ង​ជា​ឧ​ត្ត​ម​​ប្រឹ​ក្សា​ផ្ទា​ល់​ព្រះ​ម​ហា​​ក្ស​ត្រ​ ​បា​ន​ចា​ត់​​ចែ​ង​ប​ញ្ជូ​ន​ទូ​ក​ស​​ង្គ្រោះ​ចំ​នួ​ន​ ​៣​០​គ្រឿ​​ង​ ​និ​ង​ទូ​ក​ពោ​ង​​ខ្យ​ល់​ ​១​៥​គ្រឿ​ង​​ ​​ស​រុ​ប​​ ​៤​៥​គ្រឿ​ង​ ​ម​ក​កា​ន់​ក្រុ​ង​ប៉ោ​​យ​ប៉ែ​ត​ ​ដើម្បីចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងជន់លិចនិងប្រឈមការជន់លិចខ្លាំង។


យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃដដែល បានឱ្យដឹងថា ទោះបីស្ថានភាពទឹកនៅតំបន់មួយចំនួនមានការថមថយបន្តិចក្តី ក៏ទឹកជំនន់តាមបណ្តោយមាត់អូរព្រំដែននៅតែបន្តកើនឡើង និងបង្កការគំរាមកំហែងខ្ពស់។ក្នុងស្ថានភាពនេះ ក្រុមការងារសង្គ្រោះ និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តចុះប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាព។


យោងក្រុមការងារទូកសង្គ្រោះទាំង ៤៥គ្រឿង ត្រូវបានដាក់ពង្រាយចូលរួមក្នុងប្រតិបត្តិការជាក់ស្តែង ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងជម្លៀសគ្រួសាររងគ្រោះចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ទៅកាន់ទីទួលសុវត្ថិភាពចំនួន ៤កន្លែង ដែលអាជ្ញាធរបានរៀបចំទុកជាមុន។


ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែន បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសទៅកាន់ទីទួលសុវត្ថិភាព តាមការណែនាំរបស់អាជ្ញាធរ។ ក្រុមការងារសង្គ្រោះនៅតែបន្តប្រចាំការ ២៤ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕
















Previous Post Next Post