ភ្លើងឆេះផ្ទះល្វែង ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវលោកតាណឺយ ភូមិ​វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ភ្លើងឆេះផ្ទះល្វែង ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវលោកតាណឺយ ភូមិ​វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប

 


ខេត្តសៀមរាប : នាយប់ម៉ោង១២ៈ០៤នាទី រំលងអាធ្រាត្រ​ឈាន​ចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ ល្វែង ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវលោកតាណឺយ ភូមិ​វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញ នៃកងរាជអាវុធហត្ថ​ខេត្ត បានចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះខាងលើ។​
ក្នុងករណី​នេះ បណ្ដាលមកពីផ្ទុះសេរខ្សែភ្លើង ធ្វើ​ឱ្យខូចខាត ផ្ទះ​ល្វែង​ជួលជាន់ផ្ទាល់ដីសាងសង់ពីថ្មប្រក់ដំបូងស័ង្ហសី អស់ចំនួន​១១ ល្វែង និងសម្ភារៈ​ប្រើប្រាស់​មួយចំនួន​ធំ ប៉ុន្តែ​មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។​
ជានិច្ច​ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ​យកចិត្ត​ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ​ក្នុងខេត្តសៀមរាប។​ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕




Previous Post Next Post