សហរ​​ដ្ឋ​អា​មេ​រិ​ក ​​​នៅ​​​តែ​​​​ប​​​​ន្ត​​​​​ស្វែ​​​​ង​​រ​​​​ក​​​ឱ​​កា​ស ​​ដើ​​​​ម្បី​​​​​​ក​​​សា​​​​ង​​​ទំ​​​​នា​​​ក់​​​​​ទំ​​​​ន​​​ង​​​កា​​​​រ​​​ពា​​​រ​​​​​ជា​តិ ​​ដែ​​ល​​​​កា​​ន់​តែ​​​រឹ​​​​​​ង​​​មាំ​​​ ​​​​និ​​​ង​​​ជា​​​​ក់​​​ស្តែ​​​ង ​​ជា​​​​មួ​​​យ​​​​ក​​​​​ម្ពុ​​​​ជា​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សហរ​​ដ្ឋ​អា​មេ​រិ​ក ​​​នៅ​​​តែ​​​​ប​​​​ន្ត​​​​​ស្វែ​​​​ង​​រ​​​​ក​​​ឱ​​កា​ស ​​ដើ​​​​ម្បី​​​​​​ក​​​សា​​​​ង​​​ទំ​​​​នា​​​ក់​​​​​ទំ​​​​ន​​​ង​​​កា​​​​រ​​​ពា​​​រ​​​​​ជា​តិ ​​ដែ​​ល​​​​កា​​ន់​តែ​​​រឹ​​​​​​ង​​​មាំ​​​ ​​​​និ​​​ង​​​ជា​​​​ក់​​​ស្តែ​​​ង ​​ជា​​​​មួ​​​យ​​​​ក​​​​​ម្ពុ​​​​ជា​​

 


រាជធានិ​ភ្នំពេ​​ញ​ ៖ ស​​ហ​រ​ដ្ឋ​អា​មេ​រិ​​ក​ ​នៅ​តែ​ប​ន្ត​​ស្វែ​ង​រ​ក​ឱ​កា​ស​ដើ​ម្បី​​ក​សា​ង​ទំ​នា​ក់​​ទំ​ន​ង​កា​រ​ពា​រ​​ជា​តិ​ដែ​ល​កា​ន់​តែ​រឹ​​ង​មាំ​ ​និ​ង​ជា​ក់​ស្តែ​​ង​ជា​មួ​យ​ក​​ម្ពុ​ជា​ ​ដោ​យ​ឈ​រ​​លើ​ស្មា​រ​តី​នៃ​ភា​ព​ជា​ដៃ​​គូ​ ​កា​រ​គោ​រ​ព​ ​​និ​ង​មា​ន​ភា​ព​ជា​ក់​​ស្តែ​ង​។នេះបើយោងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថ្លែងកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២៦ ។


ស្ថានទូតបញ្ជាក់ថា អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Elbridge Colby បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៀ សីហា ក្នុងកិច្ចសន្ទនាប្រកបដោយផ្លែផ្កា ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរ និងគាំទ្រដល់កំណែទម្រង់យោធាដែលមានលក្ខណ:សមហេតុផល និងជាក់ស្តែងរបស់កម្ពុជា។


លោកអនុរដ្ឋមន្ត្រី Colby បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចំពោះការគាំទ្ររបស់កម្ពុជាក្នុងអំឡុងពេលនាវា USS Cincinnati ចូលចតនៅកម្ពុជា និងបានស្វាគមន៍ឱកាសសម្រាប់ការធ្វើទស្សនកិច្ចនាពេលអនាគត ទៅកាន់មូលដ្ឋានទ័ពជើងទឹករាម។

នៅពេលខាងមុខ មេដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីអាទិភាពប្រតិបត្តិការសំខាន់ៗ រួមមាន ការចាប់ផ្តើមឡើងវិញនូវសមយុទ្ធរួម Angkor Sentinel ការពង្រីកការហ្វឹកហ្វឺនទ្វេភាគី និងការអប់រំវិជ្ជាជីវៈយោធា ព្រមទាំងការអនុវត្តការកែទម្រង់លើកម្លាំងយោធា។


កម្ពុជាដែលមានភាពរឹងមាំ មានសមត្ថភាព និងមានអធិបតេយ្យភាព អាចចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សហរដ្ឋអាមេរិកទន្ទឹងរង់ចាំការធ្វើឱ្យមានវឌ្ឍនភាពជាក់ស្តែងជាមួយគ្នា៕






Previous Post Next Post