ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំសហការី រួមដំណើរដោយ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូន លោកស្រី តុង ដារី ភរិយារបស់សព លោកឧត្តមសេនីយ៍ត្រី សួន សំអឿន វីរកងទ័ពដែលបានពលីនៅសមរភូមិមុខ (ទិសតាថាវ ខេត្តព្រះវិហារ)។
បច្ចុប្បន្ន លោកស្រី តុង ដារី និងកូនតូចៗចំនួន ៣នាក់ កំពុងរស់នៅក្នុងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកមេបញ្ជាការ និងលោកអភិបាលរងខេត្ត បានពាំនាំនូវការសួរសុខទុក្ខ និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីជួយសម្រាលបន្ទុកជីវភាពគ្រួសារ រួមមាន៖
អង្ករ ៥០ គីឡូក្រាម
ស័ង្កសី ៥០ សន្លឹក
មី ១ កេះ, ត្រីខ ១ យួរ
ទឹកត្រី ១ យួរ, ទឹកស៊ីអ៉ីវ ១ យួរ
ទឹកសុទ្ធ ៥ យួរ, អំបុក ៥ គីឡូក្រាម
ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនទៀត។
មានប្រសាសន៍នាឱកាសនោះ លោកស្រី តុង ដារី បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធ ដែលតែងតែយកចិត្តទុកដាក់ និងមិនបោះបង់គ្រួសារអតីតយុទ្ធជនចោលឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕






